Home Latest News ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច

November 1, 2017 49 views

ស្រុកល្វាឯម ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ០១ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅវិទ្យាល័យពាមឧកញ៉ាអុង ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមពី លោក កន សុខកាយ អភិបាលរងស្រុកល្វាឯម ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីអប់រំស្រុក នាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម សហភាពសហព័ន្ធយុវជនឃុំ អាជ្ញាធរឃុំ ភូមិ កងកំលាំងនគរបាល និងមាតាបិតាសិស្ស ចាស់ព្រឹទ្ធាចារ្យសរុប ៧៦៤នាក់ ។
ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឯកឧត្តម គណ:អធិបតី ក៏បានឧបត្ថម្ភសំភារះសិក្សា(សៀវភៅ ប៊ិច ខ្មៅដៃ ) ដល់សិស្សានុសិស្សដែលបានចូលរួមផងដែរ។

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh