

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្អូនៗ អោយខឹតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗដែលបានរៀនរួចហើយអោយចេះចាំ និងយល់បានល្អដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ និងបានណែនាំអំពីព័ត៍មានអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនប្អូនៗនៅស្រុកខ្សាច់កណ្តាលដែលមានសមត្ថភាព សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។

