Home Latest News វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម
Latest News

វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម

May 9, 2018 412 Views 0 Shares

នៅមជ្ឈមណ្ឌលដាយកូណៀរ (Dainkonia) រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នំាច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៨ ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (ធអជ) បានអញ្ជើញចូលរួមជាវាគ្មិនក្នុង “វេទិកាពិភាក្សាស្តីពីអាជីវកម្មរបស់សហគមន៍ កសិកម្ម” ដែលរៀបចំនិងសម្របសម្រួលដោយ អង្គការហេហ្វឺអន្តរជាតិកម្ពុជា(HEIFER International Cambodia) ដោយមានអ្នកចូលរួមសរុបប្រមាណ១៧០នាក់ ដែលអញ្ជើញមកពីស្ថាប័ននានារួមមាន៖សហគមន៍កសិកម្មចំនួន ៦៣ ពីខេត្តចំនួន ១២ ព្រមទំាងអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ ស្ថាប័នផ្តល់ជំនួយ និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។ តាមរយះវេទិកានេះរៀបចំឡើងក្នុងគោលបំណង៖

១). បង្កលក្ខណៈឲ្យសហគមន៍កសិកម្មអាចរៀនសូត្រពីគ្នាទៅវិញទៅមកនូវការអនុវត្តល្អរបស់សហគមន៍
២). បញ្ហាប្រឈមសំខាន់ៗរបស់សហគមន៍កសិកម្មនិងស្វែងរកដំណោះស្រាយរួម
៣) រៀបចំនិងកែលម្អផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម
៤). ភ្ជាប់ទំនាក់ទំនងរវាងសមាគមន៍កសិកម្មជាមួយនឹងវិស័យសាធារណៈ វិស័យឯកជន និងម្ចាស់ជំនួយនានា ដើម្បីជួយបង្កើនទំនាក់ទំនងទីផ្សារ និងពង្រីកអាជីវកម្មរបស់សហគមន៍។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គនាយក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ (ធអជ)បានធ្វើការផ្សព្វផ្សាយពីគោលការណ៍ឥណទានរបស់ធ.អ.ជ.និងធ្វើការពិនិត្យលទ្ធភាពក្នុងការផ្ដល់ឥណទានជូនសហគមន៍កសិកម្ម ដោយយកអត្រាការប្រាក់ទាប ដើម្បីជូនបងប្អូនសហគមន៍យកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដែលជាផ្នែកមួយនៃតួអង្គសំខាន់មួយក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ក្នុងគោលដៅលើកកម្ពស់ផលចំណូលដល់សមាជិកសមាគម ក៏ដូចជាការអភិវឌ្ឍន៍សហគមន៍កសិកម្មប្រកបដោយនិរន្តរភាពផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម កៅ ថាច ក៏ស្នើសុំអោយមានការរៀបចំសហគមន៍កសិកម្មអោយបានច្រើនបន្ថែមទៀត។ ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក ក៏បានសន្យាឧបត្ថម្ភកុំព្យូទ័រចំនួន ៤០គ្រឿង តាមរយៈអង្គការហេហ្វឺអន្តរជាតិកម្ពុជា ជូនដល់សហគមន៍កសិកម្មដែលមិនទាន់មានកុំព្យូទ័រសម្រាប់ការងារការិយាល័យរបស់សហគមន៍ផងដែរ។

Enjoy install App on :

ARDB Bank Official facebook page

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh