Home Latest News សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

សិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ

December 4, 2015 42 views

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៍ជនបទបានរៀបចំសិក្ខាសាលាស្តីអំពីការជំរុញដំណាំម្រេចសម្រាប់នាំចេញ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សមាភាពចូលរួមក្នុងកម្មវិធីសិក្ខាសាលាមានប្រធានក្រុមប្រឹក្សាស្រុកវាលវែង អ៊ួង យ៉ង់ លោកអភិបាលនៃគណៈអភិបាល ស្រុកវាលវែង លោកអគ្គនាយករង ប៉ិច សានី ជាតំណាងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទេព ឃុន ណាល់ ទីប្រឹក្សាធនាគារអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងសមាជិកសហគមន៍អភិវឌ្ឍន៍កសិកម្មប្រម៉ោយ អន្លង់រាប និងអូសោម។
គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីចូលរួមជាមួយមន្ទីពាក់ព័ន្ធ ក្នុងការបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី និងព័ត៌មានទីផ្សារសម្រាប់ផលិតផលម្រេច និងបង្ហាញពី តួនាទី ភារកិច្ច និងផលិតផល សេវាកម្មឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគាររបស់រដ្ឋ បម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល។ តាមរយៈសិក្ខាសាលានេះ បានរៀបចំឱ្យមានការពិភាក្សាផ្លាស់ប្តូរបទពិ-សោធន៍ពីគ្នាទៅវិញទៅមករវាងអ្នកជំនាញ និងប្រជាសហគមន៍ ដើម្បីធ្វើយ៉ាងណារកវិធីជំរុញការអភិវឌ្ឍន៍ដំណាំម្រេចនៅក្នុងស្រុកវាលវែងទាំងមូលឱ្យមានមូលដ្ឋានរ៉ឹងមាំ ទាំងគុណភាព និងបរិមាណ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាសហគមន៍ និងជំរុញឱ្យមានសន្ទុះឈានមុខក្នុងការនាំចេញម្រេចទៅទីផ្សារអន្តរជាតិនៅពេលអណាគតខាងមុខនិងក៏ដូចជាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុត្តិសាស្ត្រ-ចតុកោន ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា។
ដោយមើលឃើញពីសក្តានុពលនៃតំណាំម្រេចរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមប្រគួតប្រជែងនៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ និងការលើកកំពស់ជីវភាពរបស់បងប្អូនប្រជាកសិករ ក៏ដូចជាការលើកកំពស់សេដ្ឋកិច្ចជនបទ ធនាគារអភិវឌ្ឍន៍បទ បានខិតខំចូលរួមចំណែកដើរតួនាទីជាអ្នកផ្សារភ្ជាប់រវាងបងប្អូនប្រជាកសិករនៅក្នុងសហគមន៍ ក្រុមហ៊ុន ជី និងថ្នាំកសិកម្ម និងអ្នកទទួលទិញផលិតផលម្រេច។ តាមរយៈសិក្ខាសាលានេះ ប្រជាសហគមន៍ពិតជាទទួលបានចំណេះដឹងទាំងក្នុងការដាំដុះ ការថែទាំដាក់ជី និងក្នុងរបៀបម្រមូលផល ការសម្ងួត ការដឹកជញ្ជូនអំពីព័ត៌មានទីផ្សារ និងជាពិសេសការប្រើប្រាស់ទុនដែលជាកម្ចីទទួលបានពី ធនាគារ-អភិវឌ្ឍន៍បទ។ធនាគារអភិវឌ្ឍន៍ជនបទ បានឃើញថាតាមរយៈសិក្ខាសាលានេះ ដែលមានការចូលរួមពីអ្នកជំនាញមកពីតំណាងក្រសួងកសិកម្ម តំណាងក្រុមហ៊ុនជី និងថ្នាំកសិកម្ម និងអ្នកជំនាញរបស់ធនាគារអភិវឌ្ឍន៍ជនបទ ប្រជាសហគមន៍ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមពីលើបទពិសោធន៍របស់ពួកគាត់។ ជាពិសេស បងប្អូនបានបង្កើនភាពជឿជាក់ទៅលើតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទដែលជាធនាគាររដ្ឋតែមួយគត់ក្នុងវិស័យកសិកម្ម។ តាមការចង្អុលបង្ហាញ ពីឯកឧត្តម កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងមានការសម្របសម្រួលពីលោក ប្រធានក្រុមប្រឹក្សាស្រុក អ៊ួង យ៉ង់រួមនឹងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក នៅក្នុងឆ្នាំ២០១៥នេះ ធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ជាឥណទានប្រមាណ៦០០០០០ ដុល្លារអាមេរិកដល់សហគមន៍អភិវឌ្ឍន៍កសិកម្មទាំងបីនៅឃុំប្រមោយ ឃុំអន្លង់រាប ឃុំអូសោម ដែលមានសមាជិកប្រមាណ៦០ គ្រួសារ ជាមួយអត្រាការប្រាក់សម្បទាន និងថេរវេលាវែង។ ដោយមានគោលនយោបាយឈ្នះៗរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានផ្សះផ្សារជាតិ បញ្ចប់សង្គ្រាមទាំងស្រុងទូទាំងប្រទេស ស្រុកវាលវែងដែលមានប្រាំឃុំ ប្រជាពលរដ្ឋប្រជាពលរដ្ឋប្រមាណជាង មួយម៉ឺនគ្រួសារ មានការអភិវឌ្ឍបប្រែប្រួល ជាខ្លាំងលើគ្រប់វិស័យ ទាំងការសិក្សាអប់រំ សុខាភិបាល សង្គម និងកសិកម្ម។

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh