Home Social Responsibility ស្រុកល្វាឯម ខេត្តកណ្តាលៈ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំ កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជនសសយកវិទ្យាល័យពាមឧកញ៉ាអ៊ុង និងយុវជនសសយកឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជា ប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯម លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាអនុប្រធានសសយកខេត្តកណ្តាល

ស្រុកល្វាឯម ខេត្តកណ្តាលៈ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅមូលដ្ឋានឃុំទឹកឃ្លាំង មានការរៀបចំ កម្មពិធីប្រកួតផ្តាច់ព្រាត់ បាល់ទាត់រវាងក្រុមយុវជនសសយកវិទ្យាល័យពាមឧកញ៉ាអ៊ុង និងយុវជនសសយកឃុំថ្មគរ ដណ្តើមពានរង្វាន់សសយកស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជា ប្រធានចលនាយុវជនទទួលបន្ទុក ស្រុកល្វាឯម លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាអនុប្រធានសសយកខេត្តកណ្តាល


បន្ទាប់ពីមតិស្វាគមន៍របស់លោក ភីម ភារ៉ា អភិបាលនៃគណៈអភិបាលស្រុកល្វាឯមរួចមក ឯកឧត្តម កៅ ថាច បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញធរស្រុកដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់នេះឡើងក្នុងបរិកាសល្អ មានសណ្តាប់ធ្នាប់ និងមានវិន័យក្នុងការប្រកួត។ ទន្ទឹមនេះឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់យុវជនចូលរួមលេងកីឡាអោយបានច្រើនព្រោះការលេងកីឡានាំមកនូវសុខភាព មានសាមគ្គីភាព និងធ្វើអោយយុវជនមានសន្តិភាពផ្លូវចិត្ត។ បន្ថែមលើនេះ ឯកឧត្តម កៅ ថាច អំពាវនាវដល់យុវជនត្រូវខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមអភិវឌ្ឍន៍សង្គមជាតិ ម្យ៉ាងទៀតក្នុងនាមយុវជនត្រូវចូលរួមរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។


ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច និងលោក ភីម ភារ៉ា បានធ្វើការឧបត្ថម្ភដល់ក្រុមបាល់ទាត់ជ័យលាភីលេខ១ យុវជនសសយកវិទ្យាល័យពាមឧកញ៉ាអ៊ុង ថវិកា៣លានរៀល ពាន់រង្វាន់១ បាល់ចំនួន៤ ក្រុមលេខ២យុវជនសសយកឃុំថ្មគរ ថវិកា២,៥លានរៀល ពាន់រង្វាន់១និងបាល់៣ លេខ៣ ក្រុមយុវជនសសយកព្រែកឬស្សី ថវិកា២លានរៀល ពាន់រង្វាន់១ និងបាល់២ ដោយឡែកក្រុមមិនទទួលបានជ័យលាភី ទទួលបានចំនួន៤០ម៉ឺនរៀលក្នុងមួយក្រុម។ ដោយឡែកក្រុមអាជ្ញាកណ្តាល ប៉ូលីស ទទួលបាន ៤០ម៉ឺនរៀលក្នុងមួយក្រុមផងដែរ