Home Social Responsibility ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង សមាគមន៍ខ្មែរហាមិលតុន-ភ្នំពេញ បានចុះមកសាកសួរសុខទុក្ខកុមារកំព្រានៃអង្គការពន្លឺអនាគត
Social Responsibility

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង សមាគមន៍ខ្មែរហាមិលតុន-ភ្នំពេញ បានចុះមកសាកសួរសុខទុក្ខកុមារកំព្រានៃអង្គការពន្លឺអនាគត

November 10, 2020 404 Views 0 Shares

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក តឹក ឃាង ប្រធានសមាគមខ្មែរហាមិលតុន-ភ្នំពេញ ព្រមទាំងសហការី បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់ធនាគារអភិវឌ្ឍន៍ជនបទ និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត” នៅមណ្ឌលនៃអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខភាព អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គម ដល់កុមារកំព្រាដែលគ្មានទីពឹង។បច្ចុប្បន្នអង្គការពន្លឺអនាគតបាននិងកំពុងចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៨០ នាក់ ក្នុងនោះកុមារីចំនួន ៤៦ នាក់ ដែលមានអាយុចាប់ពី៦ឆ្នាំដល់១៩ឆ្នាំ ព្រមទាំងមានគ្រូបង្រៀននិងបុគ្គលិកសរុបចំនួន២៣នាក់។ អង្គការពន្លឺអនាគតបានធ្វើការបណ្តុះបណ្តាលអប់រំដល់កុមារកំព្រា ដែលរួមមាន(១)នៅក្នុងមណ្ឌល គឺបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស កុំព្យួរទ័រ សិល្បៈ និងការាត់តេ និង(២)នៅក្រៅមណ្ឌល គឺឱ្យកុមារទៅរៀននៅសាលារដ្ឋ គឺសាលាបឋមសិក្សាព្រៃស្ពឺ និងអនុវិទ្យាល័យ-វិទ្យាល័យជំពូវ័ន្ត។
ក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យបានពូកែ ហើយយ៉ាងហោចណាស់រៀនឱ្យបានចប់វិទ្យាល័យ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ដូចជាបងប្អូនបង្កើត ព្រោះក្មួយៗទាំងអស់គ្នារស់នៅក្រោមដំបូលតែមួយ ទោះបីជាក្មួយៗមិនមានឪពុកម្ដាយក៏ដោយ ប៉ុន្តែក្មួយៗមានលោកប្រធានអង្គការនិងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលនេះ ដែលជាឳពុកម្តាយបង្កើតរបស់ក្មួយៗក្នុងការចិញ្ចឹមបីបាច់ថែរក្សានិងផ្តល់នូវភាពកក់ក្តៅដល់ក្មួយៗទាំងគ្នា។ ក្រៅពីការសិក្សារៀនសូត្រ ក្មួយៗត្រូវជួយសម្អាតអនាម័យ ថែរក្សាសម្ភារទាំងអស់នៅក្នុងមណ្ឌល ដើម្បីប្រើប្រាស់បានយូរអង្វែង និងធ្វើតែអំពើល្អ ដើម្បីជាគំរូដល់កុមារជំនាន់ក្រោយ។ ឯកឧត្តម កៅ ថាច បានឧបត្ថម្ភអំណោយដល់អង្គការពន្លឺអនាគត រួមាន អង្ករចំនួន ២ តោត អាវចំនួន ៣០០ អាវ និងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់ក្មួយៗកុមារកំព្រាកចំនួន៨០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិក២ដើម និងខ្មៅដៃ២ដើម។ ឯកឧត្តម កៅ ថាច ក៏បានសន្យាជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគតនូវថវិកាចំនួន១លានរៀលក្នុង១ខែក្នុងរយៈពេល១ឆ្នាំផងដែរ។

Enjoy install App on :

ARDB Bank Official facebook page

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh