១. តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន ?
អតិថិជន ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្ករ និង/ឬនាំចេញអង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ស៊ីឡូកសិផលផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របតាមទីផ្សារ ។
២. តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
- ឥណទានផ្តល់ឱ្យមិនលើសពី ៤ដងនៃដើមទុនរបស់អ្នកស្នើសុំខ្ចីបរិភោគ និងមិនឱ្យលើស ២០% នៃដើមទុនរបស់ ធ.អ.ជ.ក ។
- រយៈពេលប្រើប្រាស់ឥណទាន៖
- ឥណទានរយៈពេលខ្លី (ទុនបង្វិល) មានរយៈពេល៖ រហូតដល់ ៣ឆ្នាំ ។
- អត្រាការប្រាក់៖
- អត្រាការប្រាក់ ៥% ប្រចាំឆ្នាំ ជាប្រាក់ដុល្លារអាមេរិក ឬចំពោះប្រាក់រៀល អត្រាការប្រាក់បូកបន្ថែម ០,៥% ប្រចាំឆ្នាំ ឬអត្រាដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ។
៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ
- ប្រាក់ដើមអាចបង់សងនៅចុងកាលកំណត់ ឬសងរំលស់ប្រាក់ដើម ដោយផ្អែកលើចលនាសាច់ប្រាក់ ។
៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?
- រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
- ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
- ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ សន្និធិ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ)
- លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
- ត្រូវមានលទ្ធភាពបង់សងប្រាក់។
៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។