១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន ?
- ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ដែលប្រកបមុខរបរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
- ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។
២. ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
- ទំហំឥណទាន៖ ចាប់ពី៥០០ រហូតដល់ ២០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
- រយៈពេលប្រើប្រាស់ឥណទាន៖
- រហូតដល់ ៣៦ ខែ សម្រាប់ទុនបង្វិល
- រហូតដល់ ៦០ ខែ សម្រាប់ទុនវិនិយោគ
- អត្រាការប្រាក់៖ ៨ % ទៅ ១១ % ក្នុង១ឆ្នាំ សម្រាប់ជាប្រាក់ដុល្លារ ឬសមមូលជាប្រាក់រៀល។
៣.តើខ្ញុំអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ
- ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយផ្អែកលើលំហូរសាច់ប្រាក់។
៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទាននេះបាន ?
- ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ។
- ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។
- ត្រូវមានបទពិសោធន៍ដែលពាក់ព័ន្ធ ឬ/និងក្នុងមុខរបរ ឬអាជីវកម្ម។
៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។