១.តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន ?
ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
២.តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
ទំហំឥណទាន៖ ចាប់ពី ១០០.០០០ ដុល្លាអាមេរិកឬសមមូលជា មួយប្រាក់រៀល។
- រយៈពេលប្រើប្រាស់ឥណទាន៖
- ឥណទានរយៈពេលវែង៖ លើសពី ១២ ខែ។
- ឥណទានរយៈពេលខ្លី៖ រហូតដល់ ៣៦ ខែ។
៣.តើអតិថិជនអាចសងប្រាក់តាមរបៀបណាខ្លះ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ ឬតាមគ្រា
- ប្រាក់ដើមអាចបង់នៅចុងកាលកំណត់ ឬសងរំលស់ថយប្រាក់ដើមផ្អែកលើលំហូសាច់ប្រាក់ ។
៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?
- ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ។
- មានបទពិសោធន៍ក្នុងការផ្តល់ឥណទាន និង/ឬអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ បានជោគជ័យ២ឆ្នាំជាប់គ្នា។
- របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច រយៈពេល ២ឆ្នាំកន្លងមក
- ផែនការអាជីវកម្ម ៣ឆ្នាំ ទៅមុខ។
- ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ)
- ត្រូវមានលទ្ធភាពបង់សងប្រាក់។
៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។