១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន ?
អតិថិជនជា នីតិបុគ្គល ឬរូបវ័ន្តបុគ្គល ដែលស្ថិតក្នុងខ្សែច្រវាក់ ឬមានអាជីវកម្ម ឬផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមមានជាអាទិ៍ ការផលិត ការកែច្នៃ ការស្តុកទុក ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម ជាពិសេសក្នុងវិស័យស្រូវ-អង្ករ និងផ្នែកផ្សេងទៀត ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
២.ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
- ទំហំឥណទាន៖
- សហគ្រាសធុនតូច និងមធ្យម៖ ២០.០០០ ដុល្លារអាមេរិក ដល់ ១.០០០.០០០ ដុល្លារអាមរិក ឬសមមូលជា មួយប្រាក់រៀល។
- សហគ្រាសធុនធំ៖ លើសពី ១.០០០.០០០ ដុល្លារអាមេរិក។
- រយៈពេលប្រើប្រាស់ឥណទាន៖
- ឥណទានរយៈពេលខ្លី៖ តិចជាង ឬស្មើ ៣ ឆ្នាំ
- ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ៧ ឆ្នាំ
- អត្រាការប្រាក់៖ ៧ % ដល់ ៩ % ប្រចាំឆ្នាំ ចំពោះឥណទានជាប្រាក់ដុល្លារអាមេរិក ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ០,៥% ប្រចំាឆ្នាំ។
៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ
- អាចទទួលបានរយៈពេលអនុគ្រោះ ១ឆ្នាំដំបូង (ចំពោះប្រាក់ដើម)
- ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ដោយផ្អែកលើលំហូរសាច់ប្រាក់ បន្ទាប់ពីផុតរយៈពេលអនុគ្រោះ ឬមិនមានរយៈពេលអនុគ្រោះ។
៤. តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?
- ម្ចាស់អាជីវកម្ម ដែលជារូបវ័ន្តបុគ្គលឬនីតិបុគ្គល ដែលត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។
- ប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យក្នុងរយៈពេល ២ឆ្នាំជាប់គ្នា (តាមរយៈការអង្កេតដល់ទីកន្លែង)
- មូលធនផ្ទាល់ខ្លួន/មូលធនភាគហ៊ុននិក យ៉ាងតិចបំផុតត្រឹម ២០%នៃតម្លៃរបស់គម្រោងអាជីវកម្ម។
- ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ សញ្ញាប័ណ្ណរដ្ឋ សន្និធិ)
- ត្រូវមានលទ្ធភាពសងបំណុល។
- បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%
៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
- ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។