១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន ?
- ជាសហគមន៍កសិកម្ម ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយស្ថាប័នអាណាព្យាបាល។
- ជាសហគមន៍កសិកម្ម ដែលមានទិសដៅ កម្មវត្ថុអាជីវកម្មច្បាស់លាស់ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក។
២. ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
- ទំហំឥណទាន៖
- ឥណទានជាទុនបង្វិល៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ១០០.០០០ ដុល្លារអាមេរិក ឬសមមូលជាមួយប្រាក់រៀល។
- ឥណទានជាទុនវិនិយោគ៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ២០០.០០០ ដុល្លារអាមេរិក ឬសមមូលជាមួយប្រាក់រៀល។
- រយៈពេលប្រើប្រាស់ឥណទាន៖
- ឥណទានជាទុនបង្វិល៖ តិចជាង ឬស្មើ ៣ឆ្នាំ
- ឥណទានជាទុនវិនិយោគ៖ តិចជាង ឬស្មើ ៧ ឆ្នាំ
- អត្រាការប្រាក់៖
- ឥណទានជាទុនបង្វិល៖ មានអត្រាការប្រាក់ ១០,៥ % សម្រាប់ជាប្រាក់ដុល្លារ ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ០,៥% ប្រចំាឆ្នាំ។
- ឥណទានជាទុនវិនិយោគ៖ មានអត្រាការប្រាក់ ៩,៥ % សម្រាប់ជាប្រាក់ដុល្លារ ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ០,៥% ប្រចំាឆ្នាំ។
៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ ឬត្រីមាស
- ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយផ្អែកលើលំហូរសាច់ប្រាក់
៤. តើសហគមន៍កសិកម្មត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?
- ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាសហគមន៍កសិកម្ម ដែលមានសុពលភាព
- ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្មយ៉ាងតិច ១ ឆ្នាំ
- ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ)
- ត្រូវមានលទ្ធភាពបង់សងប្រាក់។
- បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%
៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
- មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។