Home > Job Opportunities > Many Positions

Many Positions

The Rural Development Bank (RDB) is currently seeking for qualified candidates for the following position:

Position :
  1. បុគ្គលិកតាមដានការប្រមូលបំណុល
  2. មន្ត្រីគ្រប់គ្រងហានិភ័យទីផ្សារ
  3. មន្ត្រីគ្រប់គ្រងហានិភ័យឥណទាន
  4. មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ
Work Place : ភ្នំពេញ 
Closing Date : ថ្ងៃទី ៣១ ខែ ​កក្កដា ឆ្នាំ​ ២០២០

I. បុគ្គលិកតាមដានការប្រមូលបំណុល  

(ចំនួន២រូប មប្រើការងារនៅការិយាល័យកណ្តាល )

ភារៈកិច្ច និងការទទួលខុសត្រូវ

  • តាមដានស្ថានភាពបំណុលរបស់អតិថិជនយោងតាមទិន្នន័យពីនាយកដ្ឋានដែលពាក់ព័ន្ធ
  • រៀបចំលិខិតជូនដំណឹងស្តីពី ការប្រមូលបំណុលរបស់អតិថិជន
  • រៀបចំរបាយការណ៍ផ្ទៃក្នុងពាក់ព័ន្ធនឹងការប្រមូលបំណុល និងចម្លងជូននាយកដ្ឋានពាក់ព័ន្ធ
  • តាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យឥណទាននៃការសងការប្រាក់ និងប្រាក់ដើមរបស់អតិថិជន
  • រៀបចំការធ្វើចំណាត់ថ្នាក់ឥណទានទៅតាមគោលការណ៍ដែលធនាគារជាតិបានកំណត់
  • រៀបចំ ពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្ន​ភាពនៃគោលការណ៍ទាំងឡាយរបស់នាយកដ្ឋាន
  • រៀបចំការពិភាក្សាចែករំលែកបទពិសោធន៍ការងារលើគោលការណ៍ នីតិវិធីនៃការិយាល័យនីមួយៗ ក៏ដូចជាការ​បណ្តុះ​​វិន័យ​នានា​នៅក្នុងនាយកដ្ឋានឱ្យបានយល់ច្បាស់
  • រៀបចំផែនការស្តីពីការបណ្តុះបណ្តាលផ្ទៃក្នុងសម្រាប់នាយកដ្ឋាន

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រ ផ្នែក ហិរញ្ញវត្ថុ និងធនាគារ, គណនេយ្យ ឬសញ្ញាបត្រ​ប្រហាក់​ប្រហែល​​​ដែល​ពាក់ព័ន្ធ
  • យល់ដឹងអំពីមូលដ្ឋានគ្រឹះ ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ
  • មានចំណេះដឹងភាសា​អង់គ្លេស ​អាច​ប្រើការ​បាន​
  • មានចំណេះដឹងកុំព្យូទ័រ ផ្នែក Microsoft office (Words, Excel, Power Point), Internet & Email. អាចប្រើប្រាស់បាន

 

II. បុគ្គលិកតាមដានការប្រមូលបំណុល  

(ចំនួន ១រូប បម្រើការងារនៅការិយាល័យកណ្តាល )

ភារកិច្ច និងការទទួលខុសត្រូវ

  • ធ្វើ​ការ​ពិនិត្យ វិភាគ និងវាយ​តម្លៃលំហូរ​ធុរកិច្ចនៃការ​គ្រប់គ្រង​រតនាគាររបស់​ធនាគារ
  • កំណត់​ហានិភ័យ និង​រាយការណ៍​ជូន​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​សម​ស្រប
  • ប្រមូល​ទិន្នន័យ​អំពី​ប្រតិបត្តិការ​របស់​ធនាគារ និង​ធ្វើ​ការ​វិភាគ ដើម្បី​សន្និដ្ឋាន​អំពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហានិភ័យ​ទីផ្សារ​របស់​ធនាគារ
  • តាម​ដាន​និង​សិក្សា​អំពីបទប្បញ្ញត្តិនានា​ដែល​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ទីផ្សារដើម្បី​ងាយ​ស្រួល​ប្រតិបត្តិតាម។

គុណវុឌ្ឍិនិងសមត្ថភាព

បេក្ខជនទាំងពីភេទត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

  • បរិញ្ញាបត្រផ្នែកធនាគារនិងហិរញ្ញវត្ថុ, គណនេយ្យ, គ្រប់គ្រង​អាជីវកម្ម, ឬបរិញ្ញាបត្រដែលមានតម្លៃស្មើ​
  • មានបទពិសោធន៍ការងារ យ៉ាង​តិច​១​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ធនាគារ
  • មានចំណេះដឹងផ្នែកគណិតសាស្ត្រផ្នែក​ហិរញ្ញវត្ថុ, គោលការណ៍គណនេយ្យ, និង​ដំណើរការ​ទូទៅ​របស់​ធនាគារ​ទាំង​មូល។
  • ចេះ​ប្រើ​ប្រព័ន្ធ​អ៊ីមែល និង​កម្មវិធីសន្ទនាផ្សេងៗ
  • ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេសបានល្អ
  • យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ, របៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ

 

III. មន្ត្រីគ្រប់គ្រងហានិភ័យឥណទាន

(ចំនួន ២រូប បម្រើការងារនៅការិយាល័យកណ្តាល  )

ភារៈកិច្ច និងការទទួលខុសត្រូវ

  • ពិនិត្យ, វិភាគ, វាយតម្លៃ, និង​ផ្ដល់​យោបល់លើការ​ផ្ដល់​ប្រាក់​កម្ចី​តាម​របាយការណ៍​សិក្សា​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី (Appraisal Report)​ ដែលទទួលពី​នាយកដ្ឋាន​ឥណទាន។
  • ស្វែង​រក​ចំណុច​ខ្សោយជា​ទូទៅនៅ​ក្នុង​របាយការណ៍​សិក្សា​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន និង​សំណូមពរ​ការ​កែ​សម្រួល។
  • ស្វែង​យល់​អំពី​លំហូរ​ធុរកិច្ចពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​សុំ​ខ្ចី, ការសិក្សា, ការវាយតម្លៃ, និង​ការអនុម័តឥណទាន​ថ្មី ព្រមទាំង​ឥណទាន​ចាស់, ការ​ពន្យារ​ការ​សង​ប្រាក់, ការ​បន្ថែម​ឥណទាន​។ល។ កំណត់​ចំណុច​ខ្សោយក្នុង​លំហូរ​ធុរកិច្ច វាយ​តម្លៃ​ផលប៉ះពាល់ និង​សំណូមពរវិធានការ​ដោះ​ស្រាយ។
  • តាម​ដាន​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​អាច​នាំ​ឱ្យមាន​ហានិភ័យ​ដល់​ធនាគារ។

គុណវុឌ្ឍិនិងសមត្ថភាព

បេក្ខជនទាំងពីភេទត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

  • បរិញ្ញាបត្រផ្នែក, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យ, គ្រប់គ្រង​អាជីវកម្ម, ឬបរិញ្ញាបត្រដែលមានតម្លៃស្មើ​
  • ត្រូវ​បានផ្តល់ជា​អាទិភាព សម្រាប់អ្ន​ក​មាន​បទ​ពិសោធន៍ ក្នុង​វិស័យ​ធនាគារ
  • មានចំណេះដឹងផ្នែកគណិតសាស្ត្រផ្នែក​ហិរញ្ញវត្ថុ, គោលការណ៍គណនេយ្យ, និង​ដំណើរការ​ទូទៅ​របស់​ធនាគារ​ទាំង​មូល។
  • ចេះ​ប្រើ​ប្រព័ន្ធ​អ៊ីមែល និង​កម្មវិធីសន្ទនាផ្សេងៗ
  • ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេសបានល្អ
  • យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ, របៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ

 

IV. មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ

 

ភារៈកិច្ច និងការទទួលខុសត្រូវ

  • ធ្វើ​ការ​ពិនិត្យ, វិភាគ, និងវាយ​តម្លៃលំហូរ​ធុរកិច្ចនៃប្រតិបត្តិការ​របស់​ធនាគារ
  • កំណត់​ហានិភ័យ និង​រាយការណ៍​ជូន​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​សម​ស្រប
  • ប្រមូល​ទិន្នន័យ​អំពី​ប្រតិបត្តិការ​របស់​ធនាគារ និង​ធ្វើ​ការ​វិភាគ ដើម្បី​សន្និដ្ឋាន​អំពី​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​​​​របស់​ធនាគារ
  • តាម​ដាន​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​អាច​នាំឱ្យ​មាន​ហានិភ័យ​ដល់​ធនាគារ។
  • តាម​ដាន​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​ធនាគារ ដើម្បី​ចូលរួម​ប្រតិបត្តិតាម។
  • ចូលរួម​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ និង​ចៀសវាង​ការ​ខាត​បង់​ដោយសារ​បញ្ហាផ្នែក​ប្រតិបត្តិការ

គុណវុឌ្ឍិនិងសមត្ថភាព

បេក្ខជនទាំងពីភេទត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

  • បរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង​អាជីវកម្ម ឬបរិញ្ញាបត្រដែលមានតម្លៃស្មើ​
  • ត្រូវ​បានផ្តល់ជា​អាទិភាព សម្រាប់អ្ន​ក​មាន​បទ​ពិសោធន៍ ​ក្នុង​វិស័យ​ធនាគារ
  • មានចំណេះដឹងផ្នែកគណិតសាស្ត្រផ្នែក​ហិរញ្ញវត្ថុ, គោលការណ៍គណនេយ្យ និង​ដំណើរការ​ទូទៅ​របស់​ធនាគារ​ទាំង​មូល។
  • ចេះ​ប្រើ​ប្រព័ន្ធ​អ៊ីមែល និង​កម្មវិធីសន្ទនាផ្សេងៗ
  • ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេសបានល្អ
  • យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ, របៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ

 

Salary and other Benefits

  • Competitive salary.
  • Salary increments, annual bonus, and many other benefits.
  • Training and skills development opportunities.

Interested candidates may submit CV and Cover letter to address below:

Rural Development Bank

Human Resource Department
# 9-13, St 7, Sangkat ChaktomukPhnom Penh , Cambodia
Email : jobs@ardb.com.kh
Note ៖ Candidates Shortlist will be interview at our Head Office Building# 9-13,St 7, Sangkat Charomuk Phnom Penh .For more Information Please contact: 012​/ 081 779 948    (Working Hour only)

Only shortlisted candidates will be contacted for an interview.

 

Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.