Home > Latest News > ឯកឧត្តម កៅ ថាច បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិន្និសីតសារព័ត៍មាន

ឯកឧត្តម កៅ ថាច បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិន្និសីតសារព័ត៍មាន

ទីស្តីការគណៈរដ្ឋមន្ត្រី៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ តបតាមការអញ្ជើញរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិន្និសីតសារព័ត៍មានស្តីពីដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME)។

សូមបញ្ជាក់ថា សិន្និសីទសារព័ត៍មាននេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញជូនដល់សាធារណៈជនអោយបានយល់ច្បាស់ពីដំណើរការ ក៏ដូចជានីតិវិធីពាក់ព័ន្ធនានានៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានឥណទានក្នុងអត្រាការប្រាក់ទាបសម្រាប់ធ្វើការពង្រីបន្ថែមដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងធម្យម អោយមានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទានដល់សេដ្ឋកិច្ចជាតិ បង្កើតការងារបន្ថែម និងចំណូលជាក់ស្តែងរបស់ប្រជាពលរដ្ឋ បំពេញតម្រូវការក្នុងស្រុកដែលជាកត្តាស្នូលដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចជាតិ។