Home > Job Opportunities > Various Position

Various Position

ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ដូចខាងក្រោម៖

មុងតំណែង :
 1. មន្រី្តឥណទាន (ជាច្រើននាក់ ដើម្បីបម្រើការងារនៅ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ភ្នំពេញ កំពង់ធំ)
 2. បុគ្គលិកការិយាល័យគ្រប់គ្រងទ្រព្យធានាបំណុល​​ (បម្រើការងារនៅការិយាល័យកណ្តាល )
 3. មន្ត្រីគ្រប់គ្រងហានិភ័យទីផ្សារ (ចំនួន ១រូប បម្រើការងារនៅការិយាល័យកណ្តាល )
ថ្ងៃផុតកំណត់ : ថ្ងៃទី ៣០ ខែ ​តុលា ឆ្នាំ​ ២០២០

I. មន្រី្តឥណទាន

 

ភារកិច្ច និងការទទួលខុសត្រូវ

 • ទទួល និងពិនិត្យលើពាក្យសុំខ្ចីឥណទាននិងឯកសារផ្សេងៗរបស់អតិថិជន។
 • ចុះពិនិត្យ-សិក្សា ដល់ទីកន្លែងអាជីវកម្មរបស់អតិថិជន។
 • ចុះពិនិត្យវត្ថុធានាបំណុលរបស់អតិថិជន។
 • រៀបចំរបាយការណ៍ដែលបានចុះសិក្សា ពិនិត្យ និងវាយតម្លៃ និង របាយការណ៍វិភាគលើការ ផ្តល់ ឥណទាន។
 • សិក្សាស្រាវជ្រាវ រកមូលហេតុចប្បងដែលនាំឱ្យមានការសងបំណុលយឺតយ៉ាវ និងរៀបចំជារបាយការណ៍។
 • ចូលរួមដោះស្រាយបញ្ហាបំណុលយឺតយ៉ាវ ។

គុណវុឌ្ឍិនិងសមត្ថភាព

 • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
 • មានជំនាញ និងបទពិសោធន៍ការងារទាក់ទងនឹងផ្នែកឥណទាន កាន់តែប្រសើរ។
 • ចេះវិភាគ និងចុះសិក្សាលើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
 • អាចវាយតម្លៃ និងផ្តល់ជាអនុសាសន៍លើរបាយការណ៍ផ្តល់ឥណទានដល់អតិថិជន
 • អាចវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ
 • មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
 • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន

 

II. បុគ្គលិកការិយាល័យគ្រប់គ្រងទ្រព្យធានាបំណុល​​

 

ភារកិច្ច និងការទទួលខុសត្រូវ

 • វាយតម្លៃទ្រព្យធានាបំណុល ។
 • រៀបចំឯកសារសម្រាប់ធ្វើការដាក់បន្ទុកទ្រព្យធានាបំណុល ។
 • បំពេញការងារជាមួយអជ្ញាធរមូលដ្ឋាន និង/ឬ អ្នកពាក់ព័ន្ធ ដើម្បីចុះបញ្ជីលើទ្រព្យធានាបំណុលស្របតាមច្បាប់បទប្បញ្ញត្ដិ ផ្សេងៗកំណត់ ។
 • ពិនិត្យឯកសារសម្រាប់ធ្វើការដាក់បន្ទុកទ្រព្យធានាបំណុល ដែលទទួលបានពីការិយាល័យចល័តរបស់ ធ.អ.ជ.ក. និង ដំណើរការបន្ដ ។
 • រៀបចំរបាយការណ៍ការងារអំពីទ្រព្យធានាបំណុល ដែលខ្លួនទទួលបន្ទុកជូនប្រធានការិយាល័យ និងឆ្លងតាមឋានុក្រម ។

គុណវុឌ្ឍិនិងសមត្ថភាព

 • បរិញ្ញាបត្រ័ផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាប័ត្រប្រហាក់ប្រហែល
 • Microsoft Office (Word, Excel), Internet & Email
 • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន
 • មានចំណេះដឹងក្នុងដំណើរការវាយតម្លៃ និងចុះបញ្ជីអចលនទ្រព្យ
 • ស្មោះត្រង់ អំណត់ ព្យាយាម រួសរាយ និងមានប្រាស្រ័យទាក់ទងល្អ
 • មាន​គំនិត​ផ្តួច​ផ្តើម​និង​ច្នៃ​ប្រឌិត
 • មានអាយុមិនលើសពី ៣០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យស្នើសុំបម្រើការងារ

III. មន្ត្រីគ្រប់គ្រងហានិភ័យទីផ្សារ

 

ភារកិច្ច និងការទទួលខុសត្រូវ

 • ធ្វើ​ការ​ពិនិត្យ វិភាគ និងវាយ​តម្លៃលំហូរ​ធុរកិច្ចនៃការ​គ្រប់គ្រង​រតនាគាររបស់​ធនាគារ
 • កំណត់​ហានិភ័យ និង​រាយការណ៍​ជូន​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធានការ​សម​ស្រប
 • ប្រមូល​ទិន្នន័យ​អំពី​ប្រតិបត្តិការ​របស់​ធនាគារ និង​ធ្វើ​ការ​វិភាគ ដើម្បី​សន្និដ្ឋាន​អំពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហានិភ័យ​ទីផ្សារ​របស់​ធនាគារ
 • តាម​ដាន​និង​សិក្សា​អំពីបទប្បញ្ញត្តិនានា​ដែល​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ទីផ្សារដើម្បី​ងាយ​ស្រួល​ប្រតិបត្តិតាម។

គុណវុឌ្ឍិនិងសមត្ថភាព

 • បរិញ្ញាបត្រ ផ្នែកធនាគារនិងហិរញ្ញវត្ថុ គណនេយ្យ គ្រប់គ្រង​អាជីវកម្ម ឬបរិញ្ញាបត្រដែលមានតម្លៃស្មើ​
 • មានបទពិសោធន៍ការងារ យ៉ាង​តិច​១​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ធនាគារ
 • មានចំណេះដឹងផ្នែកគណិតសាស្ត្រផ្នែក​ហិរញ្ញវត្ថុ គោលការណ៍គណនេយ្យ និង​ដំណើរការ​ទូទៅ​របស់​ធនាគារ​ទាំង​មូល។
 • ចេះ​ប្រើ​ប្រព័ន្ធ​អ៊ីមែល និង​កម្មវិធីសន្ទនាផ្សេងៗ
 • ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ និង​អង់គ្លេសបានល្អ
 • យល់ដឹងអំពីផលិតផល​ហិរញ្ញវត្ថុ របៀប​បកស្រាយ​របាយការណ៍ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ៖s

 • ប្រាក់បៀវត្សន៍ខ្ពស់។
 • ការដំឡើងប្រាក់បៀវត្សន៍ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនទៀត។
 • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តិរូបមកកាន់:

ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម

នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
អាគារ # ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
សារអេឡិចត្រូនិច : jobs@ardb.com.kh

ទូរស័ព្ទ: ០១២​/ ០៨១ ៧៧៩ ៩៤៨ (ម៉ោងធ្វើការ)
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។

Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.