ARDB TV
អំពីយើង

ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល នៅឆ្នំា១៩៩៨ អនុក្រឹត្យលេខ០១​ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ដោយមានឈ្មោះថា ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)” ប្រតិបត្តិការជាធនាគារឯកទេសផ្តោតលើវិស័យកសិកម្ម ។ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងការកែសម្រួលមុខងារភារកិច្ច និងរចនាសម្ព័ន្ធរបស់ធនាគារ ធ.អ.ជ ។ បន្ទាប់មក ធនាគារអភិវឌ្ឍន៍ជនបទ បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជដោយបានប្តូរឈ្មោះទៅជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក)  តាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក) ត្រូវបានហៅថា ធនាគារ ARDB មានគោលដៅផ្ដល់សេវាធនាគារពេញលេញប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ធនាគារ ARDB បានបំពេញតួនាទីជាធនាគារពាណិជ្ជ និងជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺបំពេញកង្វះចន្លោះផ្នែកហិរញ្ញវត្ថុក្នុងគម្រោងអភិវឌ្ឍន៍នានា ដែលគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុឯកជនមិនអាចបំពេញបាន ។

ធនាគារ ARDB បាននិងកំពុងពង្រីកវិសាលភាពប្រតិបត្តិការ និងដើមទុនជាបន្តបន្ទាប់ និងមានការសហប្រតិបត្តិការជាមួយដៃគូជាច្រើនក្នុងការផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារប្រកបដោយប្រសិទ្ធភាព និងចីរភាពដល់វិស័យ​កសិកម្ម ។ បច្ចុប្បន្ន ធនាគារ ARDB បានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុកាន់តែកៀកអតិថិជន ដោយបានពង្រីកបណ្តាញប្រតិបត្តិការជាសាខានៅខេត្តបាត់ដំបង និងការិយាល័យចល័ត១៤ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងភាគីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់តម្លៃ និងផលិតកម្មកសិកម្ម។


តួនាទី និងភារកិច្ច

ធនាគារ ARDBបានកំនត់តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

ចក្ខុវិស័យ
ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលផ្ដោតលើការអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ នៅប្រទេសកម្ពុជា។
បេសកកម្ម
icon
ការអភិវឌ្ឍការផ្សារភ្ជាប់យ៉ាងរឹងមាំនៅគ្រប់បណ្តោយខ្សែច្រវាក់តម្លៃកសិកម្ម និងវិស័យជនបទ តាមរយៈបរិយាប័ន្នសេវាកម្មហិរញ្ញវត្ថុ
icon
ការកំណត់, ការសម្របសម្រួល, និងការដោះស្រាយចន្លោះទីផ្សារនៅក្នុងវិស័យកសិកម្ម និងជនបទតាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត
icon
ការជំរុញពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងវិស័យជនបទ និង
icon
ការលើកកម្ពស់ការសន្សំប្រាក់នៅតាមទីជនបទ
គុណតម្លៃ

សុចរិតភាព៖ យើងប្រាថ្នាឱ្យមាននូវបទដ្ឋានខ្ពស់បំផុតនៃភាពស្មោះត្រង់ និងអាកប្បកិរិយាបុគ្គល។ យើងមិនបណ្ដោយឱ្យកេរ្ដិ៍ឈ្មោះរបស់យើងអាប់ឱនឡើយ ហើយជានិច្ចកាលយើងធ្វើសកម្មភាព ដើម្បីឧត្ដមប្រយោជន៍កសិករ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

កិច្ចសហការ៖ យើងគោរព និងផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ប្រើប្រាស់នូវជំនាញ និងបទពិសោធន៍ផ្សេងៗគ្នា និងធ្វើការជាមួយដៃគូ ដើម្បីប្រមូលផ្ដុំកម្លាំងសកលរបស់យើង សំដៅធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានសម្រាប់អាជីវកម្ម និងប្រទេសជាតិ។

នវានុវត្ដន៍៖ យើងរក្សានូវការពុះពារ ដើម្បីកំណត់នូវភាពឥតខ្ចោះនូវរាល់កិច្ចការ។ ដូចនេះ យើងបើកចំហចំពោះគំនិតថ្មីៗ ដែលអាចមាននូវភាពស្ដង់ដារ និងនាំមកនូវការច្នៃប្រឌិតនានា សម្រាប់និរន្ដរភាព និងភាពរីកចម្រើននៃអាជីវកម្ម និងប្រទេសជាតិ។