ARDB TV

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម និងក្រុមគ្រួសារ រួមទាំងបុគ្គលិកក្រោមឱវាទ បានចូលរួមកម្មវិធីរាប់បាតព្រះសង្ឃ សីលវន្ត សីលវតី

13 មេសា 2024

ពុទ្ធមណ្ឌលវិប្បស្សនាធុរៈ ភ្នំឧដុង្គ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម និងក្រុមគ្រួសារ រួមទាំងបុគ្គលិកក្រោមឱវាទ បានចូលរួមកម្មវិធីរាប់បាតព្រះសង្ឃ សីលវន្ត សីលវតី ដែលកំពុងគង់នៅ រៀន និងហ្វឹកហាត់ វិប្បសនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិប្បសនាធុរៈភ្នំឧដុង្គ ចំនួនជិត ៣០០អង្គ និង នាក់។

ឯកឧត្តមបណ្ឌិត កៅ ថាច, លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី សែនក្រុងពិលី បើកសង្ក្រាន្តស្រុកខ្សាច់កណ្តាល

13 មេសា 2024

ខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី សែនក្រុងពិលី បើកសង្ក្រាន្តស្រុកខ្សាច់កណ្តាល ដើម្បីសុំសេចក្តីសុខ សេចក្តីសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយ លោកជំទាវ Faith Considine, លេខាធិការទី២ នៃស្ថានទូតអូស្រា្តលី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាង Mekong Strategic Capital (MSC)

12 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយ លោកជំទាវ Faith Considine, លេខាធិការទី២ នៃស្ថានទូតអូស្រា្តលី, តំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាង Mekong Strategic Capital (MSC) ដើម្បីពីភាក្សាលើកិច្ចសហការជាមួយ ARDB ក្នុងការលើកកម្ពស់ការអនុវត្តហិរញ្ញប្បទានអាកាសធាតុ និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ទ្រទ្រង់ដល់ការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund, GCF), នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ក្រុមការងារ បាននាំយកបច្ច័យមកចូលបុណ្យទក្ខិណានុប្បទាន នៅវត្តអម្ពវនារាម (ហៅវត្តស្វាយសាច់ភ្នំ)ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

12 មេសា 2024

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ សួរ សុខគីម ក្រុមការងារ បាននាំយកបច្ច័យមកចូលបុណ្យទក្ខិណានុប្បទាន នៅវត្តអម្ពវនារាម (ហៅវត្តស្វាយសាច់ភ្នំ)ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសិក្សាពីផលវិបាក និងបញ្ហាប្រឈមនានា របស់កសិករចញ្ចឹមទា យកពង

11 មេសា 2024

ខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសិក្សាពីផលវិបាក និងបញ្ហាប្រឈមនានា របស់កសិករចញ្ចឹមទា យកពង ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ជាមួយថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានពិធីសំដែងរបាំត្រុដិ និងរបាំជូនពរ ដើម្បីទទួលអំណរឆ្នាំថ្មី

9 មេសា 2024

ចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស. ២៥៦៨ ធនាគារ ARDB ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់ បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានពិធីសំដែងរបាំត្រុដិ និងរបាំជូនពរ ដើម្បីទទួលអំណរឆ្នាំថ្មី ដែលចូលរួមដោយបុគ្គលិកទាំងអស់របស់ធនាគារARDB ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅ។ កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ធនាគារ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB លើផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB

9 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB លើផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), ដំណាក់កាលចីរភាព (Sustainable Phase) និងដំណាក់កាលឈានមុខ (Lead Phase) និងជាត្រីវិស័យចង្អុលផ្លូវសម្រាប់ធនគារ ARDB។

មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

9 មេសា 2024

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), មន្ត្រីជំនាញរបស់ធនាគារបានទទួលជួបប្រជុំជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើការចូលរួមសហហិរញ្ញប្បទាន និងការផ្តល់ជំនួយបច្ចេកទេស សម្រាប់ទ្រទ្រង់ដល់ការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF)។ គម្រោង CCFF ជាកម្មវិធីថ្នាក់ជាតិ មានទំហំវិនិយោគសរុបប្រមាណ ១០០ លានដុល្លារអាម៉េរិកដែលស្ថិតក្រោមមូលនិធិអាកាសធាតុបៃតង (GCF) ព្រមទាំងទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា, នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដោយបានស្តាប់បទបង្ហាញ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB

8 មេសា 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ដោយបានស្តាប់បទបង្ហាញ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០២៤-២០៣៣ របស់ធនាគារ ARDB ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារ ARDB នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានបែងចែកជា៣ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), ដំណាក់កាលចីរភាព (Sustainable Phase) និងដំណាក់កាលឈានមុខ (Lead Phase) និងជាត្រីវិស័យចង្អុលផ្លូវសម្រាប់ធនគារ ARDB។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម

7 មេសា 2024

ខេត្តកំពង់ឆ្នាំង- ស្រុករលាប្អៀ ៖ ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៖ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះពិនិត្យ ការដាំដុះខ្ទឹមស្លឹក នៅហគមន៍អភិវឌ្ឍកសិកម្ម ទឹកហួតជ័យក្តីសង្ឃឹម ដែលមានអស័យដ្ឋានស្ថិតនៅភូមិត្រពាំងក្រពើ ឃុំទឹកហួត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន សហគមន៍ មានផ្ទៃដីដាំដុះ សរុប ៨៧ហិកតា និងមាន សមាជិក១១៥០នាក់។ ផលដំណាំចម្បង របស់សហគមន៍ គឺ ដាំស្លឹកខ្ទឹម សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក។ បន្ទាប់មក ឯកឧត្តមបណ្ឌិត និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានដាំដុះបន្លែចំរុះ និងម្ទេស ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាលផងដែរ។