ARDB TV

Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

21 November 2023

ខ្សាច់កណ្តាល : រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនស្មគ្រចិត្តចំនួន២៤ រូប ដែលបានចូលរួមសង្កេតការណ៍ ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំទាំង១២ ដែលមានរយៈពេល ១៩ ថ្ងៃ ពីថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ បន្ទាប់ពីការសំណេះសំណាល និងផ្តាំផ្ញើការងារដែលត្រូវបន្តធ្វើរួចមក, ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច​​ បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករ និងដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ

21 November 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យការច្រូតប្រមូលផលស្រូវរបស់កសិករក្នុងឃុំជ័យធំ និងចុះពិនិត្យមើលការអនុវត្តគម្រោងក្រោមការគាំទ្រឥណទានពីធនាគារ. ARDB ដាំដុះបន្លៃសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជ័យធំ, រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ

21 November 2023

ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានអត្រាការប្រាក់ទាបរបស់ធនាគារ. ARDB ជូនដល់តំណាងកសិករ ចំនួន ៣១ គ្រួសារ ស្ថិតក្នុងមូលដ្ឋានឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

The seminar under the topic “Activity plan arrangement and annual budget for 2024”

14 November 2023

With the highly permission of H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB HQ staffs attended the seminar under the topic “Activity plan arrangement and annual budget for 2024” under the framework of the project ASPIRE-AT on November 10th 2023 at Phnom ...

ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ ឯកឧត្តមបណ្ឌិត កៅ ថាច ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ

13 November 2023

ទីក្រុងហាមិលតុន ប្រទេសណូវ៉ែលហ្សេឡង់៖ ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២៣ , ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក តឹក ឃាង បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ។ ក្នុងនោះ ក៏មានការចូលរួមផងដែរ ពីបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងហាមិលតុន នៃប្រទេសណូវ៉ែលហ្សេឡង់ចំនួន ជិត ៣០០ នាក់។

កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម

13 November 2023

ទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់៖ កម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារខ្មែរ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ និងកម្មវិធីអបអរសាទរការបំពាក់មេដៃជូនដល់បងប្អូនខ្មែរដែលមានស្នាដៃ និងការលះបង់ដ៏ធំធេងជួយដល់សង្គម ក៏ដូចជា ជួយដល់សហគមខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួម ពីលោក លឹម វ៉ាន់ និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងអូក្លិន ប្រទេសណូវ៉ែលហ្សេឡង់ចំនួន ២១០នាក់។ អូក្លិន, ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៣

ARDB mobile unit in Siem Reap province, Preah Vihear Province, Oddar Meanchey and ARDB HQ staffs attended the meeting on “Business Proposal preparation”

8 November 2023

With the highly permission of H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB mobile unit in Siem Reap province, Preah Vihear Province, Oddar Meanchey and ARDB HQ staffs attended the meeting on “Business Proposal preparation” on November 9th, 2023 organized by ACSEP-PIU1 ...

ARDB Mobile Unit in charge southwest region attended a meeting “Work achievements for the third quarter of 2023 and ways forwards for the fourth quarter of 2023 for the office of southwest region”

7 November 2023

After receiving a highly permission from H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agriculture and Rural Development Bank (ARDB), ARDB Mobile Unit in charge southwest region attended a meeting “Work achievements for the third quarter of 2023 and ways forwards for the fourth quarter of 2023 for the ...

ARDB mobile unit in Takeo Province attended the discussion forum and networking of rice price chain market (T2T Networking and Dialogue)

6 November 2023

After receiving a highly permission from H.E Dr. KAO Thach, Delegate of the Royal Government of Cambodia in charge as the Chief Executive Officer of Agricultural and Rural Development Bank (ARDB), ARDB mobile unit in Takeo Province attended the discussion forum and networking of rice price chain market (T2T Networking and Dialogue) on November 3, 2023 that arranged by working ...

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ

5 November 2023

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារស្រូវ និងក្រុមហ៊ុន បៃតង កម្ពុជា និង តំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់តំបង និងបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ចែករំលែកអំពីព័ត៍មានទីផ្សារស្រូវអង្ករលើទីផ្សារក្នុងស្រុក និងនៅបរទេស ជាពិសេសពិភាក្សាអំពីស្ថានភាពនៃការវិវឌ្ឍន៍តំលៃអង្ករនៅលើទីផ្សារអន្តរជាតិ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិភាក្សាអំពីស្ថានភាពបច្ចុប្បន្នអំពីតំលៃស្រូវនៅកម្ពុជា ធៀបតំលៃនៅលើទីផ្សារបរទេស និងព្យាករណ៍អំពីបញ្ហាប្រឈមនានារបស់រោងម៉ាស៊ីនកិនស្រូវនៅពេលអណាគត់ (៤) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករទៅទីផ្សារបរទេស (៥) ពិភាក្សាលើបញ្ហាប្រឈមនានាក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង (៦) បន្តពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និងស្វែងរកដំណោះស្រាយនានាដើម្បីពង្រឹងទីផ្សារអង្ករកម្ពុជានៅបរទេស (៧) ក្នងឱកាសនោះ ...