ARDB TV

Latest News

កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប

26 June 2023

ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ——————– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ស្វាយចន្ទី​ នៅ៖ 1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ 2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ​ ពិនិត្យ​ និង​សិក្សា​លម្អិត​ពី​ផែនការ​ដាំដុះ​ បច្ចេកទេស ក្នុង​ការថែទាំ​ និង​ប្រមូល​ផល​ និងសិក្សាស្វែងយល់​ពីបញ្ហា​ប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ​ នូវ​សំណួរ​មួយ​ចំនួន​មាន​ដូច​ជា​៖ • គួរ​ដាំនៅពេលណា? • គួរ​ចំណាយ​លេីអីមុនគេ​ ហេីយបន្ទាប់អីទៀត? ...

កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

26 June 2023

កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————————— សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង :​ រសៀល​ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់​ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖ 1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ​១លានតោន​របស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ 2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើ​សុំ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ រៀបចំ​បង្កើត​ទីផ្សារ​ទិញ​ស្រូវ​ក្នុង​តំបន់​របស់ខ្លួន​ អោយបានច្រេីន​កន្លែង​ និងច្រើនទីតាំង ដេីម្បីបង្ករភាពងាយស្រួលដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់​ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់បងប្អូនកសិករផងដែរ។ 3. ...

កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ

26 June 2023

ស្រុកគាស់ក្រឡ – បាត់ដំបង៖ កសិករទំនើប ឬសហគ្រិនវិស័យឌីជីថល ជាពាក្យលើកទឹកចិត្ត និងជំរុញដល់បងប្អូនកសិករ អោយមានការគិត និងកែប្រែទម្លាប់ ដែលឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងនៅក្នុង កម្មវិធីសំណេះសំណាលជាមួយកសិករ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រវិស័យកសិកម្ម និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅក្នុងស្រុកគាស់ក្រឡ —‐—————————— ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត បានធ្វើការបង្ហាញអំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួនទៅជាកសិករទំនេីប ឬសហក្រិនវិស័យឌីជីថល​ ក្នុង​វិស័យ​កសិកម្ម​ គឺ​៖​ 1. រៀបចំ​ផែនការ​ដាំដុះ​ ថែទាំ​ និង​ប្រមូល​ផល​ 2. គិត​ពីប្រាក់ចំណេញ 3. សិក្សា​បញ្ហា​ប្រឈម 4. គិត​ពីការកាត់បន្ថយចំណាយ 5. ការផ្គត់ផ្គង់ទីផ្សារ និង​តភ្ជាប់​ទីផ្សារ​ ដូចនេះ ដេីម្បីសម្រេចកម្មវត្ថុទាំង​ ៥​ ខាងលើ​នេះ​ ឯកឧត្តមបណ្ឌិតចង់អោយ បងប្អូន​ប្រជា ប្រជាកសិករ​ ចាំ​បាច់​ត្រូវ​រៀប​ចំ​ផែន​ការ​ដាំដុះ​អោយបាន​ច្បាស់លាស់​ ថាតើ​គួរ​ដាំដុះដំណាំអ្វី ហើយគូរដាំនៅពេលណា? ...

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

26 June 2023

ស្រុកសំឡូត ខេត្ត​បាត់ដំបង​៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី​ ទុរេន​ ស្វាយ​ ស្រូវ​ ចិញ្ចឹម​សត្វ​ និង​ដំណាំ​ហូបផ្លែ​ ផ្សេង​ៗ​ទៀត​ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ លេីដំណាំ​ ឬដំណាំហូបផ្លែ​ មួយចំនួនមានដូចខាងក្រោម៖ • ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី • ទុរេន​ សាវម៉ាវ​ ដូង​ ស្វាយ​ ប័រ​ ។ ល។ • ចិញ្ចឹម​សត្វ​ និង • ដាំបន្លែ​ចំរុះក្នុងផ្ទះសំណាញ់​ និងនៅទីវាល។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ 1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ​ និង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ ដែលចង់ក្លាយជា​ អធិរាជ​ស្វាយចន្ទី​ នាពេល​អនាគត​ ។ 2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ...

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់

26 June 2023

បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ———————— ថ្ងៃសុក្រ​​​ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ​ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យ​មើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្ម​ភាពដាំដុះបន្លែស្ពៃក្រញាញ់​ ខាត់ណា​ផ្កា​ និងបន្លែចំរុះ​ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំ​អន្លុងវិល​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។ ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន​ ៤ខ្នងផ្ទះសំណាញ់​ ដោយខូចខាត់ប្រហែល​ ៤០%​ នៃផ្ទះសំណាញ់សរុបចំនួន​ ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។ ឯកឧត្ដម​បណ្ឌិត បានចូល​រួមសោកស្តាយ​ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល​ និង​កែសម្រួល​ឡេីងវិញ នូវ៖ ១-ជួសជុល​កែសម្រួល​គ្រោងផ្ទះ​សំណាញ់ ២-រៀប​ចំ​ប្រព័ន្ធ​ទឹក ៣-រៀប​ចំ​ផែន​ការ​ដាំដុះ​ ដោយធ្វេីដី​ ដាក់ជី​ ...

កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

23 June 2023

កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី —‐—————————— រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូង​ឈ្វា​ ស្រូវ​ ចិញ្ចឹម​សត្វ​ និងដាំបន្លែ​ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។ គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖ 1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។ 2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។ 3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។ 4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។ ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ ...

Agricultural and Rural Development Bank (ARDB) has organized the Mid Year Review Meeting for the year 2023

19 June 2023

On 16th June 2023, Agricultural and Rural Development Bank (ARDB) has organized the Mid Year Review Meeting for the year 2023, presided by H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of ARDB and joined by ARDB management team. H.E. Dr. KAO Thach has appreciated the result of first semester of 2023 ...

H.E. BAN Lim, accompanied by colleagues, have met GIZ representatives to discuss on EU-Cambodia Partnership

16 June 2023

With highly permission from H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), H.E. BAN Lim, Deputy CEO of ARDB, accompanied by colleagues, have met GIZ representatives to discuss on EU-Cambodia Partnership for Sustainable Agriculture Value Chains and Food System (CAPsafe) Project on June 15th 2023. ...

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី​ ក្រុងក្រចេះ​​ ខេត្តក្រចេះ​

12 June 2023

ថ្ងៃអាទិត្យ​​​ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ​ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និង​ប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ​ ប្រមាណ​ជាង​ ១០០នាក់​ ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ​ បងប្អូន​តំណាងសហគមន៍​ និង​សិស្សនិស្សិត​ ដែលមានវត្តមាននៅក្នុងទីនេះ​ អំពីការរស់នៅ​ ការសិក្សា​ និងការប្រកបមុខរបរដាំដុះស្វាយចន្ទី​ និងដំណាំផ្សេងៗទៀត​ ហេីយបន្ទាប់មកឯកឧត្តម​បណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះ​ហើយដើម្បី​កម្ពុជា​ក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី​ នាពេល​អនាគត​បាន​ បញ្ហា​ប្រឈមផ្សេងៗ​ដែល​បងប្អូនបាន​លើក​ឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។ ឯកឧត្ដម​បណ្ឌិត​ ក៏បន្តស្នើ​សុំ​ឲ្យ​ប្រជាកសិករ​ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នា​គួរ៖ 1. សូម​ចងក្រង​ជាសហគមន៍ ឬជាបណ្តុំអ្នកផលិត​ ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ​ និងផ្សារ​ភ្ជាប់​ទៅទីផ្សារ​។ ...

កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី រវាងក្រុមហ៊ុន ឃែស៊ូណាត់ (CASHEW Nuts) និងសហគមន៍ដាំដុះស្វាយចន្ទី នៅភូមិ​​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង

9 June 2023

ថ្ងៃសុក្រ​​ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយ​គោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីដល់សហគមន៍​ចំនួន​ ១០​ ដែលមានផ្ទៃដីដាំដុះសរុបចំនួន​ ២​ ០០០ហិកតា​ នៅភូមិ​ស្រែក្រសាំង​ ឃុំ​ស្រែក្រសាំង​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការកែច្នៃផលិតផលគ្រាប់ស្វាយចន្ទី សម្រាប់ធ្វើការនាំចេញទៅ កាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តង់ដាបច្ចេកទេស នៃការបញ្ជាទិញ ដោយផលិតផលដែលកំពុងវេចខ្ជាប់ទាំងនោះ គឺ ១)​គ្រប់ស្វាយចន្ទី មានរសជាតិប្រៃ ២)​ ស្វាយចន្ទីរសជាតិទឹកដោះគោ ៣)​ ស្វាយចន្ទីរសជាតិឈើឯម និង ៤)​ ស្វាយចន្ទីរសជាតិតុំយ៉ាំ។ ផលិតផលទាំងនេះ គឺសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិត បានធ្វើការសាកសួរទៅកាន់ម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់កំពុងជួបប្រទះ និងការលំបាកនានារបស់បងប្អូនសហគមន៍ជុំវិញការដាំដុះស្វាយចន្ទី។ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់សហគមន៍, ឯកឧត្តមបណ្ឌិត បានជូនជាយោបល់ ក៏ដូចជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា និងសំណើររបស់បងប្អូនផងដែរ។ ...