Home faqs ARDB ឥណទានសម្រាប់គាំទ្រជាទុនបង្វិលប្រមូលទិញស្រូវ អតីតមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យ កសិកម្ម (ASDF)

ឥណទានសម្រាប់គាំទ្រជាទុនបង្វិលប្រមូលទិញស្រូវ អតីតមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យ កសិកម្ម (ASDF)

October 12, 2021 4 Views
ឥណទានសម្រាប់គាំទ្រជាទុនបង្វិលប្រមូលទិញស្រូវ អតីតមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យ កសិកម្ម (ASDF)

១. តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

អតិថិជន ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្ករ និង/ឬនាំចេញអង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ស៊ីឡូកសិផលផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របតាមទីផ្សារ ។

២.​ តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ឥណទានផ្តល់ឱ្យមិនលើសពី ៤ដងនៃដើមទុនរបស់អ្នកស្នើសុំខ្ចីបរិភោគ និងមិនឱ្យលើស ២០% នៃដើមទុន​របស់ ធ.អ.ជ.ក ។
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានរយៈពេលខ្លី (ទុនបង្វិល) មានរយៈពេល៖ រហូតដល់ ៣ឆ្នាំ ។
  • អត្រាការប្រាក់៖
    • អត្រាការប្រាក់ ៥% ប្រចាំឆ្នាំ ជាប្រាក់ដុល្លារអាមេរិក ឬចំពោះប្រាក់រៀល អត្រាការប្រាក់បូកបន្ថែម ០,៥% ប្រចាំឆ្នាំ ឬអត្រាដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ។

៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងនៅចុងកាលកំណត់ ឬសងរំលស់ប្រាក់ដើម ដោយផ្អែកលើចលនាសាច់ប្រាក់ ។

៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
  • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ សន្និធិ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។
Call Center
023 220 810 | 023 220 811
(Fax) : 023 224 628
#9-13, St 7,Sangkat Chaktomuk, Phnom Penh
Enjoy install App on :

ARDB Bank Official facebook page

Online Visitor : 2 Active