Home faqs ARDB ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (SMAEs)

ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (SMAEs)

September 17, 2021 6 Views
ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (SMAEs)

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យម ដែលមាន​តម្រូវការ ទុនសម្រាប់ពង្រីកអាជីវកម្មមាន៖

  • ការដាំដុះបន្លែ និងផ្លែឈើ
  • ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម)
  • ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម)
  • ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។

២.​តើអ្វីទៅជាឥណទានទុនបង្វិល និងឥណទានទុនវិនិយោគ ?

  • ឥណទានទុនបង្វិល គឺសំដៅទៅលើការប្រមូលទិញ និងកែច្នៃនូវផលិតផលកសិកម្ម ដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម។
  • ឥណទានទុនវិនិយោគ គឺសំដៅទៅលើការទិញឧបករណ៍បរិក្ខា គ្រឿងចក្រ ការសាងសង់​រោង​ចក្រ រោងឬ អាគារផលិតកម្មដែលពាក់ព័ន្ធនឹងការផលិត​ ឬការកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម វារីវប្បកម្ម និងផលិតផលចំណីអាហារ ឬទិញបច្ចេកវិទ្យាកសិកម្ម។

៣.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ប្រភេទទុន
    • ឥណទានជាទុនបង្វិល ចាប់ពី ៥.០០០ រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
    • ឥណទានជាទុនវិនិយោគ ចាប់ពី ៥.០០០​ រហូតដល់ ៣០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានជាទុនបង្វិលមានរយៈពេល៖ តិចជាង ឬស្មើ ២ឆ្នាំ។
    • ឥណទានជាទុនវិនិយោគមានរយៈពេល៖ តិចជាង ឬស្មើ ៧ឆ្នាំ។
  • អត្រាការប្រាក់៖
    • ឥណទានជាទុនបង្វិលមានអត្រាការប្រាក់៖ ៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។
    • ឥណទានជាទុនវិនិយោគមានអត្រាការប្រាក់៖ ៥,៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៤. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់ បន្ទាប់​ពីផុត​ រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។

៥. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៦. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។
Call Center
023 220 810 | 023 220 811
(Fax) : 023 224 628
#9-13, St 7,Sangkat Chaktomuk, Phnom Penh
Enjoy install App on :

ARDB Bank Official facebook page

Online Visitor : 4 Active