បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន,បុគ្គលិកតាមដានទិន្នន័យឥណទាន,..

Job Opportunities
August 13, 2021
543 Views 0 Shares
Home Job Opportunities បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន,បុគ្គលិកតាមដានទិន្នន័យឥណទាន,..
បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន,បុគ្គលិកតាមដានទិន្នន័យឥណទាន,..

Agricultural And Rural Development Bank (ARDB) is a state-owned bank established by the Royal Government of Cambodia in 1998 in order to implement the Government’s policy in Agricultural sector and rural economy.
ARDB is currently seeking for qualified candidates for the following positions:

I.បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន ( ២រូប បម្រើការងារនៅ ភ្នំពេញ )

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

  • ទទួលបន្ទុកពិនិត្យលើសំណុំឯកសាររបស់អតិថិជនផ្នែកឥណទាន
  • រៀបចំ និងអនុវត្តគោលការណ៍ នីតិវិធី និង​បែប​បទ​ពាក់​ព័ន្ធ​នឹងការតាមដាន។
  • រៀបចំផែនការប្រចាំឆ្នាំ ស្តីពីការចុះត្រួតពិនិត្យតាមដាន ដោយយោងតាមទិន្នន័យ ព័ត៌មាន និង​ឯកសារពីនាយកដ្ឋាន​​ឥណទាន
  • ចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែងក្រោយពេលឥណទាន​ត្រូវបានយកទៅប្រើប្រាស់ លើសពី៤៥ថ្ងៃ និង/ឬ ក្នុងករណីដែលមានការចាំបាច់
  • ធ្វើរបាយការណ៍វាយតម្លៃការប្រើប្រាស់ឥណទានក្រោយពេលចុះត្រួតពិនិត្យដល់ទីកន្លែង។
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន របស់​ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព៖
បេក្ខជនទាំងពីរភេទ ត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

  • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន ។
  • មានកម្រិតយល់ដឹងល្អក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
  • Microsoft office​​ (Words, Excel, Power Point) Internet & Email
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​
  • វិភាគ និងតាមដានការប្រើប្រាស់ឥណទាន ហើយចេះសរសេររបាយការណ៍
  • រក្សានូវការទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ
  • មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត ចូលចិត្តការស្រាវជ្រាវ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
  • អំណត់ រួសរាយរាក់ទាក់ ក្លាហាន និងស្វាហាប់។

II.បុគ្គលិកតាមដានទិន្នន័យឥណទាន (១ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

  • តាមដានទិន្នន័យតាមប្រព័ន្ធរបស់ធនាគារ
  • ពិនិត្យ និងទទួលសំណុំឯកសារផ្សេងៗ
  • ពិនិត្យ និងធ្វើរបាយការណ៍តាមដានការប្រមូលបំណុលឥណទាន
  • ការធ្វើការងារជា Team Work
  • រក្សាទុកសំណុំឯកសារកាលប្បវត្តិឱ្យមានសុវត្ថិភាព និងភាពត្រឹមត្រូវ
  • វិភាគ វាយតម្លៃ និងបូកសរុបការងារក្នុងនាយកដ្ឋាន
  • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន របស់​ថ្នាក់ដឹកនាំ។

គុណវុឌ្ឍិនិងសមត្ថភាព៖

  • កំពុងសិក្សា ឬបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬសញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
  • អាចយល់ដឹងពីរបាយការណ៍ហិរញ្ញាវត្ថុ និង/ឬ ប្រព័ន្ធគណនេយ្យ
  • មានចំណេះដឹងផ្នែក Microsoft office (Words, Excel, Power Point), Internet & Email.
  • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន
  • មានភាពស្មោះត្រង់ អាចធ្វើការងារជាក្រុម និងអាចចុះធ្វើការតាមបណ្តាខេត្តបាន
  • មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត
  • អំណត់ រួសរាយរាក់ទាក់ ក្លាហាន និងស្វាហាប់។

III.IT Audit Officer (១ រូប បម្រើការងារនៅ ភ្នំពេញ)

Key Duties and Responsibilities

  • Assist to develop and perform IT audit plan;
  • Provide the Auditee with consultation and guidance on IT risk management matters, particularly on core banking system, application and security;
  • Collect the supporting documents and join team to review, provide recommendations and follow up the implementation of audit recommendations;
  • Draft the report to the CEO and quarterly-report to the committee of audit;

Qualifications and competencies

  • Bachelor Degree of Finance or Accounting or Bachelor Degree of Audit or equivalent relevant qualification
  • At least one year IT Auditing experiences in banking institutions
  • Understand about IT network, application and security;
  • Understand about Accounting and Finance;
  • Be able to write and read English Language;
  • Understand about Microsoft office and other related;
  • Have skill in assess, analyze IT risk, research and data collection;
  • Be good at preparing Reports, Communication, problem solving and consult on IT;

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ៖

  • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។

ឈប់ទទួលពាក្យ: ៣១ សីហា ២០២១
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តិរូបមកកាន់:
ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
អាគារ # ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ឬតាមរយះសារអេឡិចត្រូនិច : jobs@ardb.com.kh
ទូរស័ព្ទ: ០89 575 373/ 070 61 92 93 (ម៉ោងធ្វើការ)
មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។

Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.

Enjoy install App on :

ARDB Bank Official facebook page

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh
Visitor Online : 4 Active

© Copyright 2020 Agricultural and Rural Development Bank (ARDB), All Rights Reserved