ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុក និងឡសម្ងួតស្រូវ ពោត ឬកសិផល ផ្សេងទៀត

ទំព័រដើម faqs ARDB ឥណទានកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុក និងឡសម្ងួតស្រូវ ពោត ឬកសិផល ផ្សេងទៀត
តុលា 12, 2021 21 ទស្សនា

១.តើអតិថិជនមានអាជីវកម្មប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

         មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាព ប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។

២.​តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ ៥០.០០០ ដុល្លារអាមេរិក ដល់ ២០%​នៃមូលនិធិផ្ទាល់​សុទ្ធ​របស់​ធនាគារ ឬ​សម​មូល​ជាមួយប្រាក់រៀល។
  • ឥណទានរយៈពេលវែង៖​ អាចផ្តល់ឥណទានរហូតដល់ ៥.០០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល ឬតាមគម្រោង។
  • រយៈពេលប្រើប្រាស់ឥណទាន៖
  • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ តិចជាង ឬស្មើ ១ ឆ្នាំ
  • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ១០ ឆ្នាំ
  • អត្រាការប្រាក់ឥណទានរយៈពេលវែង, ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ មានអត្រាការប្រាក់ ៥ % ប្រចាំឆ្នាំ ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ១ % ប្រចាំឆ្នាំ។

៣. តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមបង់សងនៅពេលដកសន្និធិស្រូវ-អង្ករ ចេញពីឃ្លាំងធានាសន្និធិស្រូវ-អង្ករ ពោត…ឬដល់កាល​កំណត់​​សងប្រាក់ដើម។

៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ឥណទានជាទុនបង្វិល៖
  • ជាម្ចាស់អាជីវកម្ម ទាំងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបញ្ញាត្តិ​របស់​​ស្ថាប័នអាជ្ញាធរអាណាព្យាបាល។
  • សមត្ថភាពស្តុកស្រូវ-អង្ករ និងឡសម្ងួត៖ ឃ្លាំងអាចស្តុកស្រូវបានចំនួនយ៉ាងតិច ៣.០០០ តោន និងមានសមត្ថភាព​សម្ងួតស្រូវ-អង្ករ​បាន ៥០ តោន/ថ្ងៃ។
  • មានកេរិ៍្តឈ្មោះល្អ និងប្រកបមុខរបរអាជីវកម្មក្នុងវិស័យស្រូវ-អង្ករបាន ២ឆ្នាំជាប់គ្នា។
  • ឥណទានជាទុនវិនិយោគ៖
  • មានឯកសារស្តីពីការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចេញ។
  • មានបទពិសោធន៍ក្នុងវិស័យស្រូវ-អង្ករ ឬវិស័យកសិកម្មស្រដៀងនេះយ៉ាងតិចមានរយៈពេល ៥ឆ្នាំ ឬលើសពីនេះ និងភស្តុតាងដែលបានបញ្ជាក់ពី​ភាពជោគជ័យនៃប្រតិបត្តិការ និងសកម្មភាព​នានាពាក់​ព័ន្ធ​កិច្ចសន្យាកសិកម្ម ឬតាមវិធីសាស្រ្តដ៏ទៃទៀត។
  • ទំហំដីសាងសង់ និងផែនការពង្រីកម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងឃ្លាំងស្តុក៖ ដីមានទំហំសម​ស្រប​សម្រាប់​សាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ មានសមត្ថភាពស្តុកបាន ៥០.០០០ តោន, ឡសម្ងួតស្រូវ-អង្ករ អាចសម្ងួតបាន ៥០០-១.០០០ តោន/ថ្ងៃ ដែលមានផ្ទៃដីសាងសង់ចន្លោះពី ៣ ហិកតា ទៅ ៤ ហិកតា ដោយរួមបញ្ចូលទាំងផែនការពង្រីកម៉ាស៊ីនកិនស្រូវ។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
  • រយៈពេលប្រើប្រាស់ឥណទាន ១០ ឆ្នាំ (ឥណទានជាទុនវិនិយោគ)
  • មានការអនុគ្រោះបង់សងប្រាក់ដើមរហូតដល់ ៣ឆ្នាំ (ឥណទានជាទុនវិនិយោគ)
ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 5 Active