ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ដែលស្ថិតក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (SME)

ទំព័រដើម faqs ARDB ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ដែលស្ថិតក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (SME)
កញ្ញា 17, 2021 13 ទស្សនា

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អតិថិជនជា នីតិបុគ្គល ឬរូបវ័ន្តបុគ្គល ដែលស្ថិតក្នុងខ្សែច្រវាក់ ឬមានអាជីវកម្ម ឬផលិតកម្មពាក់ព័ន្ធ​នឹងវិ​ស័យ​កសិកម្ម រួមមានជាអាទិ៍ ការផលិត ការកែច្នៃ ការស្តុក​ទុក ការចែកចាយ និង​ការ​នាំ​ចេញ​នូវ​ផលិតផលកសិកម្ម ជា​ពិសេស​ក្នុង​វិស័យស្រូវ-អង្ករ និងផ្នែកផ្សេងទៀត ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

២.ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖
    • សហគ្រាសធុនតូច និងមធ្យម៖ ២០.០០០ ដុល្លារអាមេរិក ដល់ ១.០០០.០០០ ដុល្លារអាមរិក ឬ​សម​មូល​ជា មួយ​ប្រាក់រៀល។
    • សហគ្រាសធុនធំ៖ លើសពី ១.០០០.០០០ ដុល្លារអាមេរិក។
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានរយៈពេលខ្លី៖ តិចជាង ឬស្មើ ៣ ឆ្នាំ
    • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ៧ ឆ្នាំ
  • អត្រាការប្រាក់៖ ៧ % ដល់ ៩ % ប្រចាំឆ្នាំ ចំពោះឥណទានជាប្រាក់ដុល្លារអាមេរិក ឬសម្រាប់ប្រាក់​រៀល​​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • អាចទទួលបានរយៈពេលអនុគ្រោះ ១ឆ្នាំដំបូង (ចំពោះប្រាក់ដើម)
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូ​រសាច់ប្រាក់  បន្ទាប់​ពីផុត​រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។​

៤. តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ម្ចាស់អាជីវកម្ម ដែលជារូបវ័ន្តបុគ្គលឬនីតិបុគ្គល ដែលត្រូវបានចុះបញ្ជី និងទទួល​ស្គាល់​ដោយច្បាប់ ឬបទ​ប្បញ្ញត្តិជាធរមាន។
  • ប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យក្នុងរយៈពេល​​ ២ឆ្នាំ​ជាប់គ្នា (តាមរយៈការអង្កេតដល់ទីកន្លែង)
  • មូលធនផ្ទាល់ខ្លួន/មូលធនភាគហ៊ុននិក យ៉ាងតិចបំផុតត្រឹម ២០%នៃតម្លៃរបស់គម្រោងអាជីវកម្ម។
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​ សញ្ញាប័ណ្ណ​រដ្ឋ សន្និ​ធិ)
  • ត្រូវមានលទ្ធភាពសងបំណុល។
  • បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។
ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 4 Active