ARDB TV

ព័ត៌មានថ្មីៗ

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង

31 សីហា 2023

ពោធិ៍សាត់​៖​ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករ

5 សីហា 2023

នារសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ​ ការនំាចេញអង្ករ និងបញ្ហាប្រឈម​ នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។ បរិមាណផលស្រូវ​ និងថ្លៃស្រូវ​ មានការកេីនឡេីងគួរកត់សម្គាល់​ នាដេីមរដូវកាលប្រមូលផលឆ្នំា​នេះ​ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ

31 កក្កដា 2023

ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលត្រូវប្រមូលផលនៅខែខាងមុខនេះ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករ

31 កក្កដា 2023

ខេត្តបាត់ដំបង, ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមានការចូលរួមពីតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ( CRF) បានអញ្ជើញដឹកនាំ កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងម្ចាស់ក្រុមហ៊ុននាំចេញអង្ករដើម្បីពង្រឹងសាមគ្គីភាព និងដាក់ចេញវិធានការនានាដើម្បីពង្រឹងការផលិត ការនាំចេញអង្ករអោយបានគ្រប់ផែនការ១លានតោន និង ដើម្បីអោយមានស្ថេរភាព តុល្យភាព និងការពារអោយបាន នូវវិបត្តិសន្តិសុខស្បៀង ដែលអាចកើតមានជាយថាហេតុ នៅកម្ពុជា។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានធ្វើការរំលឹកឡើងវិញអំពីលទ្ធផលនៃកិច្ចប្រជុំកន្លងមកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការកត់សំគាល់ចំនួន៣ ចំណុច ជូនដល់សមាជិកអង្គប្រជុំទាំងអស់ ៖ (1)ស្ថានភាពនៃប្រភេទពូជស្រូវដែលកំពុងពេញនិយមដាំដុះដោយកសិករ និង សហគមន៍កសិកម្ម តាមដំបន់ដូចជាប្រភេទស្រូវសែនក្រអូប ស្រង៉ែ ជាដើម បញ្ហាប្រឈមនានាដូចជាការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់ទិន្នផលនារដូវកាលប្រមូលផលខាងមុខ។ (2) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ មេត្តាត្រៀមប្រមូលទិញស្រូវពីកសិករនារដូវប្រមូលផលខាងមុខ ពង្រឹងនិងពង្រីកការកែច្នៃអង្ករ និងពិនិត្យលទ្ធភាពផ្សារភ្ជាប់ជាមួយសហគមន៍ផលិតស្រូវចំណីដើម្បីនាធាបាននូវគុណភាព តម្លៃទីផ្សារ និងបរិមាណផ្គត់ផ្គង់សម្រាប់ការនាំចេញ។ (3) រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ សហការ និងរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានឲ្យគ្នានូវការវិវឌ្ឍនៃវិស័យស្រូវអង្ករក្នុងតំបន់ និងអន្តរជាតិ ...

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប

30 កក្កដា 2023

ប៉ៃលិន​​៖​ នា​ល្ងាច​​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុត​ តាម​បច្ចេកវិទ្យា​ទំនើប​ មួយ​កន្លែង​ ដែល​មាន​មាន់​ចំនួន​ជាង​៣ម៉ឺន​ក្បាល​ នៅ​សង្កាត់​ប៉ាងរលឹម​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ម្ចាស់​កសិដ្ឋាន​បន្ត​ពង្រីក​ខ្សែ​ចង្វាក់​ផលិតកម្ម​នេះ​ បន្ថែម​ទៀត​ ដេីម្បី​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​បាន​គ្រប់​គ្រាន់​។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)

30 កក្កដា 2023

កំពង់​ស្ពឺ​-​ពោធិ៍សាត់​៖​ នា​រសៀល​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​ពីរ​ គឺ​ក្រុម​ហ៊ុន​ព្រីម្លិះ​ ខបភេីរេសិន (កំពង់ស្ពឺ​)​ និង​រោង​ម៉ាស៊ីន​ភូគុគី​ (ពោធិ៍សាត់​)។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​ និង​អ្នក​គ្រប់គ្រង​ ដោយបាន​ស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​នារដូវ​ច្រូតកាត់​ប្រមូល​ផល​ខាង​មុខនេះ​ក្នុង​តម្លៃ​សមរម្យ​តាម​ទីផ្សារ​។ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏បាន​ស្នេី​ និងជំរុញ​​លេីក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​នាំ​អង្ករ​ចេញ​។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​ “កសិដ្ឋាន​ប្រសិទ្ធ​ Prasit Farm”​

30 កក្កដា 2023

ខេត្ត​កណ្ដាល​៖​ នាព្រឹក​ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សុវត្ថិភាព​ “កសិដ្ឋាន​ប្រសិទ្ធ​ Prasit Farm”​ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​តាគោក​ ឃុំ​ឈ្វាង​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ផ្តល់​អនុសាសន៍​ណែនាំ​សំខាន់​ៗដល់​កសិករ​ និង​អ្នក​គ្រប់គ្រង​កសិដ្ឋាន​ផងដែរ​។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម

28 មិថុនា 2023

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចុះកិច្ចសន្យាកសិកម្ម រវាងសមាជិក ដែលជារោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម នៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។ កម្មវិធីនេះមានកិច្ចសន្យាចំនួន ៤៦ ដែលត្រូវចុះហត្ថលេខារវាងក្រុមហ៊ុននាំចេញអង្ករ ចំនួន ៦ និងសហគមន៍កសិកម្មចំនួន៤០ និងក្រុមផលិតចំនួន៦៕

កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប

26 មិថុនា 2023

ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ——————– ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ស្វាយចន្ទី​ នៅ៖ 1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ 2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ​ ពិនិត្យ​ និង​សិក្សា​លម្អិត​ពី​ផែនការ​ដាំដុះ​ បច្ចេកទេស ក្នុង​ការថែទាំ​ និង​ប្រមូល​ផល​ និងសិក្សាស្វែងយល់​ពីបញ្ហា​ប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ​ នូវ​សំណួរ​មួយ​ចំនួន​មាន​ដូច​ជា​៖ • គួរ​ដាំនៅពេលណា? • គួរ​ចំណាយ​លេីអីមុនគេ​ ហេីយបន្ទាប់អីទៀត? ...

កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

26 មិថុនា 2023

កិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————————— សភាពាណិជ្ជកម្ម ខេត្តបាត់ដំបង :​ រសៀល​ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់​ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖ 1. សម្រាប់រដូវប្រមូលផលស្រូវដែលនឹងមកដល់ ខាងមុខ ឯកឧត្តមបណ្ឌិត សូមធ្វើការស្នើសុំ និងបន្តជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករអោយអស់ពីលទ្ធភាពក្នុងតំលៃទីផ្សារ។ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ាស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ​១លានតោន​របស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ។ 2. សម្រាប់រដូវប្រមូលផលស្រូវ ឯកឧត្តមបណ្ឌិត ស្នើ​សុំ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ រៀបចំ​បង្កើត​ទីផ្សារ​ទិញ​ស្រូវ​ក្នុង​តំបន់​របស់ខ្លួន​ អោយបានច្រេីន​កន្លែង​ និងច្រើនទីតាំង ដេីម្បីបង្ករភាពងាយស្រួលដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់​ និងកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់បងប្អូនកសិករផងដែរ។ 3. ...