ARDB TV

ព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព

12 មេសា 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានរៀបចំពិធីសូត្រមន្តតាមប្រពៃណី និងមានសម្តែងរបាំជូនពរ និងរបាំត្រុដិ ប្រកបដោយភាពរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស. ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB នារសៀលថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាងកិមិរាទេវី ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តីសុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀតទៅ។

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦

11 មេសា 2023

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៦ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ ឯកសារទស្សនាទាន របស់ ធ.អ.ជ.ក. ដូចខាងក្រោម៖ ១. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់ការផលិត កែច្នៃ និងនាំចេញ ដំណាំស្វាយចន្ទី (ឆ្នាំ២០២៣-ឆ្នាំ២០២៤) ២. កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់វិស័យបន្លែ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម (ឆ្នាំ២០២៣)។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ប្រាំមួយរោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ខេត្តកំពង់ធំ

9 មេសា 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិត្បែង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងធ្វើការពង្រីកស្រះជាច្រើនលើផ្ទៃដីចំនួន ៨០ ហិកតា ហើយបាននិងកំពុងធ្វើការចញ្ចឹមត្រីជាច្រើនរាប់ម៉ឺនក្បាល និងមានច្រើនប្រភេទរួមមាន៖ ត្រីរ៉ស់ ត្រីប្រា ត្រីសុងហ៊ី ត្រីអណ្តែង ជាដើម។ ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ខេត្តកំពង់ធំ

9 មេសា 2023

កំពង់ធំ៖ ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នសប្បិកម្ម កំពុងធ្វើការប្រមូលទិញស្វាយចន្ទី ពីបងប្អូនកសិករក្នុងតំបន់យ៉ាងសកម្ម និងធ្វើការកែច្នៃ លក់ទៅទីផ្សារក្នុងស្រុក , ប្រទេសជប៉ុន ចិន និងបណ្តាប្រទេសមួយចំនួនទៀតជាដើម,៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២

8 មេសា 2023

ព្រះវិហារ ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះពិនិត្យមើលការប្រមូលផលស្វាយចន្ទី និងពិនិត្យមើលឃ្លាំងស្តុកស្វាយចន្ទី នៅទីតាំងចំនួន ២៖ ១.កសិដ្ឋានដាំដុះស្វាយចន្ទី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ កសិដ្ឋាននេះ កំពុងប្រមូលផលលើផ្ទៃដីដាំដុះចំនួន ៥៨០ ហិកតា។ សម្រាប់ឆ្នាំ២០២៣ នេះ, កសិដ្ឋានបានធ្វើការប្រមូលផលបានចំនួន ១៣០ តោន។ ២.ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ បច្ចុប្បន្ន, យោងតាមរបាយការណ៍សមាគមស្វាយចន្ទីផ្ទៃដីដាំស្វាយចន្ទី នៅទូទាំងខេត្តព្រះវិហារ មានសរុបចំនួន ៨៤ ...

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល

6 មេសា 2023

ស្រុកខ្សាច់កណ្តាល , ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃ ពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងនឹងថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។ សមាសភាពចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះ រួមមាន លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម សរុបចំនួន ៧៥០ នាក់។ កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ...

ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួម ក្នុង“ពិធីបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤”

20 មីនា 2023

ឯកឧត្តម បាន លឹម អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួម ក្នុង“ពិធីបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្មសម្រាប់ឆ្នាំ២០២៣-២០២៤” នាថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ វេលា ៨ ព្រឹក នៅតារាងបាល់ទាត់ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ ក្រៅពី ការចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារ ARDB តែងតែចូលរួមការងារជួយសង្គម សាសនា សិក្សា និងកីឡា ជាប្រចាំ។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្ងៃនេះជា ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ ធនគារ ARDB ដែលបានចូលរួមសហការ និងឧបត្ថម្ភក្នុងដំណើរការរៀបចំប្រកួតកីឡានេះឡើង ក្នុងគោលបំណងសំខាន់បំផុតគឺ ចូលរួមគាំទ្រ ថែរក្សា លើកស្ទួយវិស័យកីឡា ពីព្រោះ កីឡានាំមកនូវ សុខភាពល្អ បញ្ញាវាងវៃ និងបង្កើតចំណងមិត្តភាព ដែលវិស័យកីឡាទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងកំពុងរីកចម្រើនជាបន្តបន្ទាប់។

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៥

15 មីនា 2023

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៥ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ គម្រោង និងគោលការណ៍ឥណទាន របស់ ធ.អ.ជ.ក. ដូចខាងក្រោម៖ ១. គម្រោងកសិកម្មឆ្លាតវៃ ២. គោលការណ៍ និងនីតិវិធីឥណទាន ក្នុងគោលដៅអន្តរាគមន៍លើការប្រមូលទិញ ការសាងសង់ឃ្លំាងស្តុក ការកែច្នៃ និងការនំាចេញផលិតផលស្វាយចន្ទី ៣. គោលការណ៍ និងនីតិវិធីឥណទានសម្រាប់គំាទ្រសហគ្រិនស្ត្រី កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធ.អ.ជ.ក. នាថ្ងៃអង្គារ ប្រាំបីរោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលា ២ និង ៣០នាទី រសៀល។

កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង

9 មីនា 2023

កម្មវិធីសម្ភោធជាផ្លូវការដាក់អោយដំណើរការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង —————————– ខេត្តបាត់ដំបង ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងនោះក៏មានការអញ្ជើញចូលផងដែរ ពីមន្ទីរ និងអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ និង អ្នកប្រមូលទិញស្រូវ និងតំណាងសហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង សរុបប្រមាណជាង៣០០នាក់៕

ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបជាមួយតំណាងធនាគារ KDB និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC)

3 មីនា 2023

នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) ដើម្បីពិភាក្សាការងារជាជំហានបន្ទាប់ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលមានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។