ARDB TV

ព័ត៌មានថ្មីៗ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB

20 កុម្ភៈ 2023

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានរបស់ ARDB ជូនដល់បងប្អូនប្រជាពលរដ្ឋតំណាងអោយសហគមន៍កសិកម្មចំនួន២ គឺ ១.សហគមន៍កសិកម្មនិរន្តរ៍សាមគ្គីភូមិខ្ញុំ និង២. សហគមន៍កសិកម្មឃុំត្រពាំងឬស្សី សរុបចំនួន៦១ នាក់ ដែលមានទីតាំងស្ថិតនៅភូមិ សេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានពិភាក្សា ជាបងប្អូនក្នុងសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និង ការលំបាកនានាក្នុងរបរដាំដុះបន្លែ របស់បងប្អូនសហគមន៍ទាំងពីរ។ បន្ទាប់មក ឯកឧត្តមបណ្ឌិតបានជូនយោបល់មួយចំនួនដូចខាងក្រោមជូនបងប្អូនក្នុងសហគមន៍ដើម្បីជាគំនិតសម្រាប់ការពិចារណា÷ (១). បងប្អូនកសិករគួរចងក្រងគ្នាជាបណ្តុំផលិត និងពង្រីកការផលិតបន្លែតាមផ្ទះសំណាញ់ ដែលងាយស្រួលក្នុងការគ្រប់គ្រងការដាំដុះ ហើយគុណភាពបន្លែល្អជាងបើធៀបនឹងការដាំដុះនៅទីវាល ហើយអាចការពារបាននូវសត្វល្អិត និងងជំងឺផ្សេងៗបានល្អប្រសើរ និងបានតំលៃខ្ពស់នៅពេលផ្គត់ផ្គង់ចូលទីផ្សារ។ (២). បងប្អូនត្រូវចេះគ្រប់គ្រងថ្លៃដើមក្នុងការដាំដុះ, គ្រប់គ្រងការប្រើប្រាស់ជី ថ្នាំកសិកម្មអោយត្រូវតាមក្បូនបច្ចេកទេស និងឲ្យមានប្រសិទ្ធភាពខ្ពស់។ នៅពេលបងប្អូនចេះគិតគូរ និងដឹងពីថ្លៃដើផលិត ឣាចឲ្យបងប្អូនកំណត់តម្លៃលក់បានត្រឹមត្រូវនៅលើទីផ្សារ។ ការលក់បានថោក ឬថ្លៃ គឺប្រៀបធៀបនឹងថ្លៃដើមផលិតរបស់បងប្អូន គឺមិនមែនប្រៀបធៀបនឹងតម្លៃលក់ក្នុងរដូវកាលខ្វះបន្លែដែលមានថ្លៃខ្ពស់នោះឡើយ។ លើពីនេះទៀត ឯកឧត្តមបណ្ឌិតជម្រាបជូនបងប្អូនថា ARDB ...

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (ស.ស.ក.ក)

16 កុម្ភៈ 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (ស.ស.ក.ក) ស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាលចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងអាជីវកម្ម បញ្ជិកាគណនេយ្យ និងពង្រីកការផ្ដល់ហិរញ្ញប្បទានគាំទ្រដល់ការពង្រីកអាជីវកម្មនៃសហគមន៍កសិកម្ម ក្រោមអធិបតីភាពឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាមួយលោកឧកញ៉ា ហង្ស សុគន្ទ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES

13 កុម្ភៈ 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង លោកបណ្ឌិត Guo Gang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយវិទ្យាស្ថានចិនផ្នែកវិទ្យាសាស្រ្តកសិកម្មតំបន់ត្រូពិក (Chinese Academy of Tropical Agriculture Sciences -CATAS)

7 កុម្ភៈ 2023

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយវិទ្យាស្ថានចិនផ្នែកវិទ្យាសាស្រ្តកសិកម្មតំបន់ត្រូពិក (Chinese Academy of Tropical Agriculture Sciences -CATAS) នៅទីស្នាក់ការកណ្តាលធនាគារ ARDB។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណងបង្ហាញពីការដាំប្រភេទបន្លែ និងផ្លែឈើសម្រាប់តំបន់ដែលមានអាកាសធាតុត្រូពិក តាមរយៈការស្រាវជ្រាវរបស់វិទ្យាស្ថាន CATAS ដោយជ្រើសរើសពូជដែលមានភាពធន់នឹងជំងឺ,ធន់នឹងកម្តៅ,ទទួលបានទិន្នផលខ្ពស់,មានតម្លៃបន្ថែមខ្ពស់ និងមានតម្រូវការក្នុងទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាង ធនាគារពិភពលោក

20 មករា 2023

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានទទួលជួបជាមួយតំណាង ធនាគារពិភពលោក ដើម្បីពិភក្សានិងស្វែងយល់អំពីការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ពិសេស ហិរញ្ញប្បទានពាក់ព័ន្ធនឹងអាកាសអាតុ ហិរញ្ញប្បទានបៃតង និងការធ្វើឌីជីថលភាវូបនីយកម្មលើការផ្តលើហិរញ្ញប្បទានក្នុងវិស័យកសិកម្ម ក្នុងគោលដៅផ្តល់ការគាំទ្រជំនួយបច្ចេកទេសដល់ធនាគារ ARDB នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ

6 មករា 2023

ត្បូងឃ្មុំ ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន២ នៅខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ម្ចាស់រោង​ម៉ាស៊ីនកិនស្រូវទាំងអស់ ​ត្រៀមជួយទិញស្រូវពីកសិករនៅរដូវប្រមូលផលខាងមុខ។ រោងម៉ាស៊ីនចំនួន២នេះ រួមមាន៖ ១. រោងម៉ាស៊ីនកិនស្រូវ ថន ជា ២. រោងម៉ាស៊ីនកិនស្រូវ វិញ ជាង យកឱកាសនោះ ​ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមបន្ត និងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ​៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង

5 មករា 2023

ព្រៃវែង៖ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង មាន៖ ១. រោងម៉ាស៊ីនកិនស្រូវ យី ពៅ ២.រោងម៉ាស៊ីន ឈិត ប៊ុន ថន ៣. រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បន្តជំរុញ និងលើកទឹកចិត្តដល់ម្ចាស់រោងៗស៊ីនកិនស្រូវទាំងអស់ សូមបន្តនឹងត្រៀមជួយទិញស្រូវពីកសិករ ដែលនឹងត្រូវប្រមូលផលនាពេលខាងមុខ ក្នុងតំលៃសមរម្យ។

ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣

3 មករា 2023

នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូអ្នកគ្រូទាំងអស់នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាលសរុបចំនួន ៣ ២៤៤ នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលវេលាបង្រៀនដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមានសិស្សប្រឡងជាប់បាក់ឌុបជិត៨០ភាគរយ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ។ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូអ្នកគ្រូ, ឯកឧត្តមបណ្ឌិត បានបន្តលើកទឹកចិត្ត និងសំណូមពរដល់លោកគ្រូអ្នកគ្រូទាំងអស់បន្តខិតខំបង្រៀងសិស្សឱ្យអស់ពីលទ្ធភាពបន្ថែមទៀត ដើម្បីឱ្យសិស្សប្រឡងបាក់ឌុបជាប់ឱ្យបានកាន់តែច្រើន និងទទួលបាននិទ្ទេសល្អថែមទៀតសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ជាមួយគ្នានេះ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរសាទរចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី ពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច ...

ឯកឧត្តម ហ៊ុល ប៊ុនថា តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យបានដាវ

2 មករា 2023

វិទ្យាល័យហ៊ុនសែន បានដាវ, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុល ប៊ុនថា អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួល ក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងឯកឧត្តម លី សារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំបាក់ដាវ តំណាង ឯកឧត្តមបណ្ឌិត ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំកំពង់ចំលង និងឃុំបាក់ដាវ និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបានដាវ។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចាន់ តារា អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក លោកមេឃុំបាក់ដាវ និងមាតាបីតាសិស្សសរុបចំនួន ១ ០៤០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យ ហ៊ុន សែន បានដាវ មានសិស្សានុសិស្សសរុបចំនួន ៩១៩ នាក់ ក្នុងនោះស្រីចំនួន ៥០៣ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ...

ឯកឧត្តម បាន លឹម តំណាងឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យព្រែកលួង

2 មករា 2023

វិទ្យាល័យព្រែកលួង, ស្រុកខ្សាច់កណ្តាល៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល និងសហការី បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង។ សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ ក្នុងនោះស្រី ១៦៩ នាក់។ លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងទៅ ...