ARDB TV

ព័ត៌មានថ្មីៗ

ឯកឧត្តម បាន លឹម បានដឹកនាំ​គណៈប្រតិភូ​ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank

11 កញ្ញា 2023

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (Agricultural and Rural Development Bank – ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារ​អន្តរ​ការី (Correspondent Bank) របស់ធនាគារ ARDB នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ធនាគារ Guangxi Beibu Gulf Bank ក្នុងទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក Chen Jie អនុប្រធាន​ធនាគារ​ (Vice President) និងសហការី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធនាគារទាំងពីរ និងចែករំលែកនូវបទពិសោធន៍អំពីផលិតផលហិរញ្ញប្បទាន។

គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA)

7 កញ្ញា 2023

ទីក្រុងណាននីង, សាធារណៈរដ្ឋប្រជាមានិតចិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), គណៈប្រតិភូនៃ ធនាគារ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” នៅទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន (Agricultural Development Bank of China – ADBC)។ កិច្ចប្រជុំប្រចាំឆ្នាំ និងវេទិកានេះ បានផ្តោតការពិភាក្សាសំខាន់ទៅលើ ១). ការចែករំលែកបទពិសោធន៍លើការផ្តល់ហិរញ្ញប្បទានបៃតងនិងការប្រែប្រួលអាកាសធាតុ ក្នុងការដោះស្រាយបញ្ហាវិស័យសន្តិសុខស្បៀង និង ២). គោលនយោបាយក្នុងការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់

2 កញ្ញា 2023

ស្រុកខ្សាច់កណ្តាល៖រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យគម្រោង ដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ ក្រោមការគាំទ្រគម្រោងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

2 កញ្ញា 2023

ស្រែគំរូ ប្រើប្រាស់ពូជ ៣០គីឡូក្រាមក្នុងមួយហិកតា ទទួលផល បានជាង ៨ តោន ———————— ព្រៃវែង៖ ក្រោមការសម្របសម្រួលពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ, ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែងក្នុងស្រែគំរូ ដែលមានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង ៨ តោន ក្នុងមួយហិកតា។ នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់៕

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក

2 កញ្ញា 2023

ខេត្ត​ព្រះវិហារ​៖​ រសៀលថ្ងៃ​សុក្រ ១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹកនាំ​សហការី​ អញ្ជើញ ចុះ​ទស្សនកិច្ច​សិក្សា​ ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​ស្វាយ​ចន្ទី​ នៅ​ក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ បច្ខុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១០០០ ហិកតា ហើយក្រុមហ៊ុនផ្ទាល់បានធ្វើការកែច្នៃស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុន មានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានបញ្ជាក់​ពី​ការ​ជួយ​គាំទ្រ​ដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជម្រុញ​អោយក្រុមហ៊ុនបន្តការ​វិនិយោគ​ពង្រីកលើ​ការ​ដាំ​ដុះ​ និង​កែច្នៃ​ស្វាយ​ចន្ទី​ អោយបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចអោយបានស្រប​តាម​គោល​នយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​៕

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ

1 កញ្ញា 2023

បាត់ដំបង៖​ ថ្ងៃព្រហ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​ និងការប្រមូលទិញស្រូវរបស់​ធនាគារស្រូវ ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាងម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែ

1 កញ្ញា 2023

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងមានការចូលរួមពី ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហការី បានអញ្ជើញចូល រួមកិច្ចជុំប្រចាំខែក្នុងគោលបំណង៖ (១) ពង្រឹងសាមគ្គីភាពនៃពាណិជ្ជករក្នុងវិស័យស្រូវអង្កររួមមានរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃសម្រាប់ការនាំចេញក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ (២) ចែករំលែកព័ត៌មានថ្មីៗអំពីតម្លៃស្រូវនៅវាលស្រែ, តម្លៃស្រូវដឹកមកដល់រោងម៉ាស៊ីន និងតំបន់ដែលកសិករកំពុងច្រូតកាត់ស្រូវ និងត្រូវប្រមូលផលនាពេលខាងមុខ (៣) ពិនិត្យ និងពិភាក្សាលើស្ថានភាពទីផ្សារនាំចេញអង្ករ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម (៤) ពិភាក្សាលើបញ្ហាប្រឈមនានា, និងលើកដំដោះស្រាយដើម្បីកែលម្អ និងដាក់ចេញនូវចំណាត់ការចំពោះមុខក្នុងកំរិតសមាជិកនៃសហព័ន្ធស្រូវអង្ករ និង សូមបញ្ជាក់ផងដែរថា នេះ ជាកិច្ចប្រជុំ ធ្វើឡើងជារៀងរាល់ខែ និងជាប្រចាំ ដើម្បីតាមដានស្ថានភាពស្រូវអង្ករ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានការចូលរួមពីតំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង

31 សីហា 2023

ពោធិ៍សាត់​៖​ ថ្ងៃពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អញ្ជើញចុះ​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​កែ​ច្នៃ​វេច​ខ្ចប់​អង្ករ​របស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បាន​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​​ និងបាន​លើកទឹកចិត្ត និងបន្តស្នេីសុំ​ដល់ក្រុម​ហ៊ុន​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ឱ្យ​បន្ត​​ទិញ​ស្រូវ​ពី​​ប្រជា​កសិករ​តាមលទ្ធភាព និងតាមតំលៃទីផ្សារ៕

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករ

5 សីហា 2023

នារសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ​ ការនំាចេញអង្ករ និងបញ្ហាប្រឈម​ នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។ បរិមាណផលស្រូវ​ និងថ្លៃស្រូវ​ មានការកេីនឡេីងគួរកត់សម្គាល់​ នាដេីមរដូវកាលប្រមូលផលឆ្នំា​នេះ​ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ

31 កក្កដា 2023

ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី រួមជាមួយតំណាង សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានចុះប្រមូលទិន្នន័យ និងពិនិត្យមើលស្ថានភាពនៃការដាំដុះប្រភេទស្រូវសែនក្រអូប និងស្រូវស្រង៉ែ ដែលត្រូវប្រមូលផលនៅខែខាងមុខនេះ។