ទំព័រដើម ព័ត៌មាន ព័ត៌មានថ្មីៗ| Page 4

ព័ត៌មានថ្មីៗ

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារARDB បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden

15 កញ្ញា 2022

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម បាន​ លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្តដឹកនាំក្រុមការងារចុះទស្សនៈកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋាន The Fig Nature Garden នៅខេត្តឈុនបុរី ប្រទេសថៃ នាថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២ ដែលមានដាំផ្លែល្វាបារាំង ក្នុងផ្ទះសំណាញ់ (Green House) ដែកំពុងប្រើប្រាស់ឥណទានបៃតង។ ផ្លែល្វាបារាំងនេះ ជាប្រភេទដំណាំហូបផ្លែឣាចប្រមូលផលពេញមួយឆ្នាំ, មានតម្លៃខ្ពស់, អាចបរិភោគស្រស់បាន និងអាចកែច្នៃជាភេសជ្ជៈ តែ និងដំណាប់។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារ​ ARDB ជួបសំដែងការគួរសម​ និងពិភ្សាការងារជាមួយអគ្គនាយកធនាគារ​ BAAC (Bank for Agricultre and Agricultural Cooperatives)​ នៅស្នាក់ការកណ្តាល​នៃ​ BAAC ក្រុងបាងកក​ ប្រទេសថៃ​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២២។ ជំនួបនេះ​ គឺធ្វេីឡេីងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារទំាងពីរលេីការផ្លាស់ប្តូរព័ត៌មាន​ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងផ្តល់ឥណទានគំាទ្រដល់វិស័យកសិកម្ម​ នាពេលអនាគតផងដែរ។

ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់នៅវត្តបទុមវតី

14 កញ្ញា 2022

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពង់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ថ្នាក់ដឹកនាំ និងសហការី នៃធនាគារ ARDB បានអញ្ជើញនាំយកនូវ បច្ច័យ, អង្ករ, និងទេយ្យទានផ្សេងទៀត ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តបទុមវតី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវជាថ្ងៃកាន់បិណ្ឌទី៤។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន Thai Agro Exchange Co., Ltd

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាក្រុមការងារបំពេញទស្សន:កិច្ចសិក្សាស្វែងយល់​ និងដកស្រង់បទពិសោធន៍ការងារនៅក្រុមហ៊ុន​ Thai Agro Exchange Co., Ltd ដែលគ្រប់គ្រងផ្សារបោះដុំផលិតផលកសិកម្ម​ TALAAD THAI ជាពិសេសបន្លែ-ផ្លែឈេីក្នុងស្រុក​ និងពីបរទេស​ នាថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នំា២០២២។ ផ្សារបោះដុំ TALAAD THAI ជាផ្សារបោះដុំធំជាងគេនៅប្រទេសថៃ​ ហេីយដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងតម្រូវការ និងការផ្គត់ផ្គង់ផលិតផលបន្លែ-ផ្លែឈើបោះដុំ ប្រកបដោយគុណភាព សម្រាប់ចែកចាយបន្តដល់អ្នកប្រើប្រាស់ ហើយក៏ជាទីផ្សារមួយដ៏សំខាន់សម្រាប់ប្រជាកសិករដំាដុះបន្លែ-ផ្លែឈើផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector”

14 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត Prasun Kumar Das ឣគ្គលេខាធិការ សមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ីបាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association – APRACA) បានចូលរួមបើកកម្មវិធីសិក្ខាសាលា ស្តីពីហិរញ្ញប្បទានបៃតងក្នុងវិស័យកសិកម្ម និងចំណីអាហារ “Green and Sustainable Finance to Agriculture and Food Sector” ដែលរៀបចំដោយ APRACA ពីថ្ងៃទី១១ ដល់ ១៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីសិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពដល់បុគ្គលិកធនាគារ ARDB អំពីការរៀបចំ Green Finance Taxonomy, ស្វែងយល់ពីឧបករណ៍ហិរញ្ញវត្ថុបៃតង និងការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជាតាមរយៈការដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited

12 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាឣគ្គនាយកនៃធនាគារឣភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Sumipol Corporation Limited ពាក់ព័ន្ធនឹងការឣនុវត្តកម្មវិធីកសិកម្មឆ្លាតវៃដែលភ្ជាប់តួឣង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈថ្នាលបច្ចេកវិទ្យា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ ថ្នាលបច្ចេកវិទ្យានេះ បានជួយសម្រួលដល់កសិករថៃតភ្ជាប់ទីផ្សារក្នុងប្រព័ន្ធ E-Marketplace ដើម្បីលក់ផលិតផលកសិកម្មតាមតម្រូវការ និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប

5 កញ្ញា 2022

ឯកឧត្តមបណ្ឌិត កៅ ថាច អមដោយឯកឧត្តមអគ្គនាយករង និងសហការី បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើបដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលើកទី១លើផ្ទៃដី​៣៥០ហិកតារបស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។ ក្រុមហ៊ុន គ្រោងនឹងធ្វើការដាំដុះសាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ​ ប្រសិនផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដដែលនោះក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះរហូតដល់ ១៥០០ ហិកតា ។ ជាមួយគ្នានេះ​ឯកឧត្តមបណ្ឌិត អមដោយឯកឧត្តមអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ​ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)

29 សីហា 2022

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយឯកឧត្តមអគ្គនាយករង និងក្រុមការងារ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្មរបស់អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយ លោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ Madam. Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យគម្រោងអេមស៍, ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយុទ្ធសាស្រ្តពង្រឹងការផ្តល់ឥណទានដល់កសិករខ្នាតតូចក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗសម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅខេត្តពោធិ៍សាត់

26 សីហា 2022

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបកសិករផលិតស្រូវនៅឃុំដូនកែវ និងរោងម៉ាស៊ីនកិនស្រូវ ភូ ប៊ូយ និងរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារ តម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផល និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាប សម្រាប់ជាទុនដើម្បីជួយដល់កសិករពង្រីកការដាំដុះបន្ថែម។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅ នៅខេត្តបន្ទាយមានជ័យ

25 សីហា 2022

នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច, ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖ ១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទានការប្រាក់ទាបរបស់ធនាគារសម្រាប់ជាទុនពង្រីកការដាំដុះបន្ថែម។ ២-ចុះជួបរោងម៉ាស៊ីនកិនស្រូវចំនួន៤ រួមមានរោងម៉ាស៊ីន ឆាយ គឹមទីង, កៅ ង៉ែត, ហ្វាងលី, និង ឌី ឆាយ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដើម្បីពិនិត្យទុនឥណទានសម្រាប់ប្រមូលទិញស្រូវពីកសិករ។ ៣-ពិនិត្យការដាំដុះបន្លែនៅសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ីន ស្រុកថ្មគោល ខេត្តបាត់ដំបងក្រោយទទួលបានឥណទានពី ARDB។