ARDB TV

ព័ត៌មានថ្មីៗ

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ

8 កុម្ភៈ 2024

ថ្នាក់ដឹកនាំ​ និង​បុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ (ARDB) សូមគោរពអបអរសាទរ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ ទទួលបន្ទុកជាអគ្គនាយកធនាគារ​ ARDB ក្នុងឱកាសតែងតាំងជា​ ឧត្តមទីប្រឹក្សាវចនានុក្រមព្រះពុទ្ធសាសនា​ នៃសមាគមទ្រទ្រង់អក្សរសាស្រ្តនិងវប្បធម៍ខ្មែរ​

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣

6 កុម្ភៈ 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣។ កិច្ចប្រជុំនេះ គឺមានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេចនាដើមឆ្នាំ ២០២៣ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម

6 កុម្ភៈ 2024

ទីស្នាក់ការ​កណ្ដាល​ ARDB៖​ នៅ​ព្រឹក​ ថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អនុញ្ញាត​ឱ្យ​ លោក​ ទូច​ គឹម​ស្រ៊ាង​ ប្រធាន​សមាគមអក្សរសាស្ត្រ​ និងវប្បធម៌​ខ្មែរ​ និង​សហការី​ ចូល​ជួប​សំដែង​ការ​គួរសម​ នៅទីស្នាក់​ការ​កណ្ដាល​ធនាគារ​ ARDB។ ក្នុង​នោះ​លោក​ប្រធាន​សមាគមន៍​ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​សៀវភៅ​ជា​ច្រើន​នា​ពេល​កន្លងមក​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​។ ឆ្លៀត​ក្នុង​​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​សម្រាប់​សកម្មភាព​របស់​សមាគម​ផងដែរ​។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក

5 កុម្ភៈ 2024

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB លើការរៀបចំគោលការណ៍ហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០ លានដុល្លារអាម៉េរិក ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលនៃធនាគារ ARDB។ កម្មវិធីហិរញ្ញប្បទាននេះ គឺជាវិធានការអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជាទុនបង្វិលដល់អតិថិជនគោលដៅ។ សម្រាប់វិស័យស្រូវ-អង្ករ ហិរញ្ញប្បទានពិសេសនេះ មានគោលដៅផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ-ក្រុមហ៊ុននាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវ ដើម្បីរក្សាលំនឹង និងសិ្ថរភាពថ្លៃ សំដៅបង្កើនបរិមាណសន្និធិផ្តត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក សន្តិសុខស្បៀង និងការនាំចេញ។

ឯ​ក​ឧត្តមបណ្ឌិត​ កៅ​ ថាច បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត​ ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់​

26 ធ្នូ 2023

នាពេលរសៀល​ ថ្ងៃចន្ទ​ ទី២៥​ ខែធ្នូ​ ឆ្នាំ២០២៣​ ឯ​ក​ឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ បានដឹកនាំសហការីចុះត្រួតពិនិត្យការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត​ ទាក់ទងនឹងការធ្វេីផ្ទះសំណាញ់​សម្រាប់ដាំបន្លែសុវត្ថិភាព​ នៅឃុំ​ជ្រៃធំ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​។

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣

26 ធ្នូ 2023

ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៣ របស់ខ្លួន ដើម្បី ពិនិត្យ ពិភាក្សា និងអនុម័តលើ៖ របាយការណ៍វឌ្ឍនភាពនិងសមិទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤, សេចក្តីព្រាងផែនការអាជីវកម្ម ៣ឆ្នាំ រំកិល ឆ្នាំ២០២៤-២០២៦ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃអង្គារ ដប់បួនកើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំពីរ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨ និង ៣០នាទី ព្រឹក។

កិច្ចប្រជុំរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (Cambodia Livestock Raisers Association)

16 ធ្នូ 2023

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ ព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអនុញ្ញាតឱ្យ​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា មានលោក លី ឡាវីល ជាប្រធានក្រុមប្រឹក្សាភិបាល, លោក ប៊ុន ហៀង ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល,​ លោក ស្រ៊ុន ពៅ ជាប្រធានសមាគមនិងសហការី។ ក្នុងជំនួបនៃកិច្ចពិភាក្សានេះគឺផ្តោត​សំខាន់លើ “ផលប៉ះពាល់ក្នុងវិស័យចិញ្ចឹមសត្វប្រទេសកម្ពុជា រួមមានការចិញ្ចឹមជ្រូក, គោ មាន់ និងការចិញ្ចឹមត្រី” ដែលបណ្តាលមកពីការនាំសាច់បង្កកពីក្រៅប្រទេស។ ទន្ទឹមនឹងនេះអ្នកតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ពី អេ អ ឌី ប៊ី ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង។

អបអរសាទរខួប ២៥ឆ្នាំ របស់ធនាគារ ARDB

15 ធ្នូ 2023

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានរៀបចំពិធីអបអរសាទរខួប ២៥ឆ្នាំ នៅសណ្ឋាគារហ្គាឌិនស៊ីធី នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមជាអធិបតីពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់, ឯកឧត្តមបណ្ឌិតសភារ្យទេសរដ្ឋមន្រ្តី អ៊ុក រាប៊ុន, លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា, លោកជំទាវ សោម គីមសួរ ព្រមទាំងឯកឧត្ដមលោកជំទាវក្រុមប្រឹក្សាភិបាល, អគ្គនាយករង,និងសហការីក្រុមគ្រួសារធនាគារ ARDB ប្រមាណចំនួន ៥០០នាក់។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមន្នីរ័ត្ន បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានអាយុ ២៥ឆ្នាំហើយ ដែលបាននិងកំពុងបន្តកសាងនូវសមិទ្ធផលជាច្រើន ដោយបានបំពេញតួនាទីដំបូងជាធនាគារបោះដុំ ហើយបច្ចុប្បន្នត្រូវបានប្រែក្លាយ ជាធនាគារពាណិជ្ជដែលបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាពិសេស បានចូលរួមអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល, នីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ប៉ិនប្រសប់,ស្វាហាប់ និង ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម, ...

ឯកឧត្តម បាន លឹម អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations)

15 ធ្នូ 2023

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម បាន លឹម ទទួលបន្ទុកជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ស្តីពី៖ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់សហគមន៍កសិកម្ម (Farmers’ Organizations) ក្នុងលទ្ធភាពនៃការទទួលបាន និងប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រុមការងារ SAFIN Asia Working Group ក្នុងគោលបំណងបង្កើតនូវវេទិកាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម (Farmers’ Organizations) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអ្នកផ្តល់មូលនិធិគាំទ្រ (ថ្នាក់សកល ថ្នាក់ជាតិ វិស័យសាធារណៈ និងឯកជន) ដោយផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយក្នុងការអនុវត្តហិរញ្ញប្បទានបៃតង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានទទួលជួបប្រជុំជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC)

15 ធ្នូ 2023

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានទទួលជួបប្រជុំជាមួយតំណាងធនាគារ KDB (ដែលជាស្ថាប័នទទួលស្គាល់ដោយមូលនិធិអាកាសធាតុបៃតង, Accredited Entity) និងតំណាងក្រុមហ៊ុន Mekong Strategic Capital (MSC) ដើម្បីពិភាក្សាការងារជាជំហានបន្ទាប់ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodian Climate Financing Facility, CCFF) ដែលគម្រោងនេះទទួលបានការគាំទ្រអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា។