ទំព័រដើម ព័ត៌មាន ព័ត៌មានថ្មីៗ| Page 7

ព័ត៌មានថ្មីៗ

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា

15 ឧសភា 2022

សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ថ្ងៃទី១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។

ការផ្សាយបន្តផ្ទាល់កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ ការដាំដំណាំតាមបែបទម្លាប់

6 ឧសភា 2022

  សូមចូលរួមទស្សនាទាំងអស់គ្នា កម្មវិធី “វឌ្ឍនភាពកសិករ” ក្រោមប្រធានបទ ការដាំដំណាំតាមបែបទម្លាប់ នៅថ្ងៃសុក្រថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ តាមរយៈផេកផ្លូវការរបស់ធនាគារARDB។ ឆ័ត្រដ៏ស្រស់ស្អាតចំនួន៣នឹងជូនដល់អ្នកដែលចូលរួម Comment និង Share ។

កិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា

5 មេសា 2022

នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានចូលរួមកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី លើគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

30 មិនា 2022

នាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ធនាគារ ARDB និង ធនាគារអេស៊ីលីដាបានរៀបចំពិធីចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម

29 មិនា 2022

នាថ្ងៃទី ២៩ខែមីនា ឆ្នាំ២០២២ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារព្រមទាំងសហការី និង ធនាគារអេស៊ីលីដា ដែលដឹកនាំដោយបណ្ឌិតអ៊ិន ចាន់នី បានរៀបចំពិធីចុះអនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងឥណទានគាំទ្រដល់ការពង្រីកការដាំដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទីក្រោមហិរញ្ញប្បទានក្រោមពិសេសរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ

23 មិនា 2022

កសិដ្ឋានចញ្ចឹមបង្កង ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB) និងសហការី បាន អញ្ជើញចុះពិនិត្យមើលកសិដ្ឋានចញ្ចឹម និងបង្កាត់បង្គងពូជ អូស្ត្រាលី ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ភ្នៀត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នកសិដ្ឋាននេះ កំពុងបង្កើនការបង្កាត់ពូជកូនបង្គងដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារ។ ជាមួយគ្នានេះ កសិដ្ឋានកំពុងពិនិត្យលទ្ធភាពស្នើសុំកម្ចីឥណទានពី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) ដើម្បីធ្វើការពង្រីកការចញ្ចឹមបន្ថែមផងដែរ។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូសម្ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

23 មិនា 2022

ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៖ រសៀថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានបន្តអញ្ជើញចុះផ្សព្វផ្សាយអំពីគោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាកសិករស្ថិតនៅភូមិអូសម្ព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ទេព ឃុនណាល់ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី ហើយ ឯកឧត្តម ក៏ជាទីប្រឹក្សានៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) ផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលទីតាំងដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងទីតាំងកែច្នៃមៀនប៉ៃលិនរបស់សហគមកសិកម្មពេជ្យចិន្តា

23 មិនា 2022

រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (#ARDB) និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពកែច្នៃមៀនប៉ៃលិន និងកសិដ្ឋានដាំបន្លែក្នុងផ្ទះសំណាញ់របស់សហគមកសិកម្មពេជ្យចិន្តា ដែលមានអស័យដ្ឋានស្ថិតនៅឃុំភ្នំតូច ឃុំពេជ្យចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

កម្មវិធីចុះផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង

23 មិនា 2022

បន្ទាប់ពីបច្ចប់បេសកកម្មចុះពិនិត្យមើលវឌ្ឍនៈភាពនៃការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនៅកសិដ្ឋានចញ្ចឹមទា ,កសិដ្ឋាន ចញ្ចឹម និងបង្កាត់ពូជបង្កងអូស្ត្រាលី និងកម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទាន ដំណាក់កាលទី២ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យរួចមក, នៅរសៀលថ្ងៃដដែល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់បងប្អូនប្រជាសហគមកសិកម្មពន្លឺពេជ្យចិន្លា ស្រុកភ្នំព្រឹក ខេត្តបាត់តំបង។ បច្ចុប្បន្នសហគមកសិកម្មពន្លឺពេជ្យចិន្តា កំពុងប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ ដោយសហគមបានយកមកប្រើប្រាស់លើមុខសញ្ញាដាំដុះបន្លែក្នុងផ្ទះសំណាញ់ ចញ្ចឹមមាន់ស្រែ និងកែច្នៃផលិតផលកសិកម្មជាពិសេសមៀនប៉ៃលិន និងទឹកមៀន ដាំដុះពោត ជាដើម។ តាមរយៈកម្មវិធីផ្សព្វផ្សាយនេះ តំណាងសហគម បានធ្វើសំណូមពរ មកកាន់ ធនាគារមាន គឺស្នើសុំឥណទានបន្ថែមដើម្បីធ្វើការពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ព្រោះមុខរបរនេះគឺមានចំណូលថេរ។ ឆ្លើយតបទៅកាន់សំណូមពររបស់សហគម ឯកឧត្តមបណ្ឌិត ស្នើសុំអោយបងប្អូនធ្វើការពិនិត្យលទ្ធភាព ដោយធ្វើការបំពេញទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគោលការណ៍ឥណទានពិសេសរបស់រាជរដ្ឋាភិបាល និងលក្ខខណ្ឌទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងមតិណែនាំមួយចំនួនជូនដល់បងប្អូន និងបានធ្វើការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ទូរស័ព្ទក្នុងម្នាក់ចំនួន១ គ្រឿងជូនដល់បងប្អូនកសិករគំរូចំនួន៦ រូប ដែលបានប្រើប្រាស់ឥណទានចំគោលដៅ និងអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន។