ឥណទានបៃតង
អតិថិជនគោលដៅ
រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម (Agriculture value chain actors) និងបម្រើដល់សេដ្ឋកិច្ចជនបទ និងស្ថិតនៅក្នុងវិស័យអាទិភាពដែលបានកំណត់ ហើយសកម្មភាពអាជីវកម្មត្រូវតែរួមចំណែកក្នុងការការពារបរិស្ថាន និងសង្គម ដោយផ្សារភ្ជាប់ទៅនឹងឆន្ទៈចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមាន និរន្តរភាព។
អតិថិជនគោលដៅទាំងអស់ត្រូវមានទីតាំងអាជីវកម្ម ឬផលិតកម្មនៅក្នុងស្រុក ហើយត្រូវការចាំបាច់នូវដើមទុនដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
វិសាលភាពនៃការផ្តល់ហិរញ្ញប្បទានបៃតង
មុខសញ្ញាអាជីវកម្មស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទដែល មានគំរូធុរកិច្ច ឬការប្រើប្រាស់នូវបច្ចេកវិទ្យាដែលអាចកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន (Environmental impact mitigation)និង/ឬបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Climate change adaptation) និង/ឬសម្រប ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី (New technology adoption) ដែលត្រូវបានកំណត់ជាវិស័យអាទិភាពមានលក្ខណៈបៃតង (Green prioritized sectors)សម្រាប់ការផ្តល់ហិរញ្ញប្បទានបៃតងត្រូវបានរួមបញ្ចូលដូចខាងក្រោម៖
វិស័យអាទិភាព | សកម្មភាពដែលពាក់ព័ន្ធ |
---|---|
ការប្រើប្រាស់ថាមពលកកើតឡើងវិញ (Renewable energy) | អាជីវកម្មដែលប្រើប្រាស់នូវប្រព័ន្ធសូឡា (ថាមពលពីពន្លឺព្រះអាទិត្យ), ថាមពលជីវឧស្ម័ន (ការកែច្នៃថាមពលពីលាមកសត្វដូចជាឡជីវឧស្ម័នជាដើម), ថាមពលជីវម៉ាស (ការកែច្នៃថាមពលពី សរីរាង្គរុក្ខជាតិជាដើម), និងថាមពលកកើតឡើងវិញផ្សេងៗទៀត |
ការប្រើប្រាស់ប្រព័ន្ធ Hydroponics | ការដាំដុះដំណាំ (ជាពិសេសបន្លែ) ដោយមិនប្រើប្រាស់ដីដែលអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មត្រឹមត្រូវ |
ការប្រើប្រាស់ប្រព័ន្ធ Aquaponics | ការធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកទេសរួមបញ្ចូលគ្នារវាង
វារីវប្បកម្ម (Aquaculture) និងការដាំបន្លែដោយមិនប្រើប្រាស់ដី (Hydroponics) ដែលអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ |
ការប្រើប្រាស់ថាមពលប្រកបដោយ
ប្រសិទ្ធភាព (Energy efficiency) |
ការធ្វើកសិកម្មដែលមានលក្ខណៈសន្សំសំចៃថាមពល និង បង្កើននូវប្រសិទ្ធភាព និងផលិតភាពខ្ពស់ កាត់បន្ថយថ្លៃដើម ដើម្បីបង្កើននូវផលចំណូល និងមាននិរន្តរភាព |
ការធ្វើកសិកម្មដែលសម្របទៅនឹង
បច្ចេកទេសអេកូឡូស៊ីកសិកម្ម (Agro-ecological techniques) |
ការធ្វើកសិកម្មដែលមានលំនាំទៅរកនិរន្តភាព (មានផលិតភាពខ្ពស់ប្រកបដោយគុណភាព និងប្រាក់ចំណេញហើយមិនមាន
ផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងលើកកម្ពស់កម្រិតជីវភាព ទាំងគ្រួសារ និងសហគមន៍របស់ខ្លួន) |
ការគ្រប់គ្រង និងការកាត់បន្ថយកាកសំណល់ (Waste reduction and Management) | អាជីវកម្មដែលមានទម្រង់កាត់បន្ថយកាកសំណល់ឱ្យនៅសល់កម្រិតជាអប្បបរមា និង/ឬការកែច្នៃកាកសំណល់ប្រើប្រាស់ឡើងវិញ។ |
ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត (Other GHGs Reduction) | អាជីវកម្មទាំងឡាយណាដែលមានទម្រង់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងចូលរួមចំណែកដល់អត្ថប្រយោជន៍បរិស្ថាន និងសង្គម។ |
លក្ខខណ្ឌតម្រូវ
- ជារូបវន្តបុគ្គល/នីតិបុគ្គល មានបុគ្គលិកលក្ខណៈផ្លូវច្បាប់
- អាជីវកម្មស្ថិតនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម
- ជាអាជីវកម្មដែលដំណើរការស្រាប់
- មានប្រវត្តិល្អក្នុងការប្រើប្រាស់ឥណទាន
- មានលទ្ធភាពក្នុងការសងត្រលប់
- ត្រូវមានទ្រព្យដាក់ធានាឥណទាន
ឯកសារតម្រូវ
- ករណីអ្នកសុំខ្ចីបរិភោគជារូបវន្តបុគ្គល
- ករណីអ្នកសុំខ្ចីបរិភោគជានីតិបុគ្គល
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
- លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង)
- ឯកសារតម្រូវផ្សេងៗទៀតក្នុងករណីចាំបាច់
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅរបស់អ្នកតំណាង(ច្បាប់ថតចម្លង)
- ឯកសារអចលនវត្ថុ (ប្លង់រឹង ឬប្លង់ទន់)សម្រាប់ដាក់ធានា
- ប័ណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ច្បាប់ថតចំលង)
- លក្ខន្តិកៈរបស់ក្រុហ៊ុន/អង្គភាពអាជីវកម្ម (ច្បាប់ថតចំលង)
- កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុនឬថ្នាក់ដឹកនាំស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិឱ្យខ្ចីបរិភោគពីធនាគារ។
លក្ខណៈនៃផលិតផលឥណទានបៃតង
- ទុនបង្វិល
- ទុនវិនិយោគ
- ទំហំឥណទាន ៥០០ ដល់ ១០០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ៦% ទៅ ៧,៥%ក្នុង១ឆ្នំា
- រយៈពេល រហូតដល់ ១២ខែ
- ទំហំឥណទាន ៥០០ ដល់ ២០០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
- អត្រាការប្រាក់ ៦,៥% ទៅ ៧,៥%ក្នុង១ឆ្នំា
- រយៈពេល រហូតដល់ ៨៤ខែ
ជម្រើសក្នុងការសងត្រលប់
- ប្រាក់ដើមអាចទូទាត់ជារៀងរាល់ ខែ ត្រីមាស ឆមាសឬនៅចុងវគ្គដោយផ្អែកលើចលនាសាច់ប្រាក់របស់អតិថិជន
- ការប្រាក់ត្រូវទូទាត់ជារៀងរាល់ខែ។
ទ្រព្យធានា
ត្រូវមានអចលនវត្ថុសម្រាប់ធានាបំណុលដែលជាប្រភេទប្លង់មានដូចជា៖
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬ
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុឬ
- ប្លង់ទន់ដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច ឬ
- វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើ។
លក្ខណៈពិសេស
- ការសងត្រលប់មានភាពបត់បែនតាមលំហូរសាច់ប្រាក់របស់អតិថិជន
- អាចសងត្រលប់មុនកាលកំណត់ដោយគ្មានការពិន័យ
- មានភាពធន់ទៅនឹងការរប្រែប្រួលអាកាសធាតុ
- ឥណទានអាចប្រើប្រាស់សម្រាប់គោលដៅផ្លាស់ប្តូរទម្រង់អាជីវកម្មពីបែបប្រពៃណី ទៅអាជីវកម្មដែលមាននិរន្តភាព
- ចូលរួមជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន សង្គម
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។