ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

ទំព័រដើម ផលិតផល សេវាឥណទាន ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)

តើអតិថិជនណាខ្លះអាចខ្ចីបាន? រូបវន្តបុគ្គល ឬនីតិបុគ្គលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង AIMS ដែលជាសមាសធាតុ ឬមានសកម្មភាពពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មចំនួន ០៥ រួមមាន៖
បន្លែ  មាន់ស្រែ  ដំឡូងមី  ស្រូវ  និងសូត្រឆៅ
ទំហំឥណទាន និងរយៈពេល
 • ពី ៥០០ដុល្លារអាមេរិក ឡើងទៅ
 • ឥណទានសម្រាប់ទុនបង្វិល រហូតដល់ ៣ឆ្នាំ
 • ឥណទានសម្រាប់ទុនវិនិយោគ រហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់
 • ៧% ក្នុង១ឆ្នាំ
លក្ខខណ្ឌតម្រូវ​
 • ​ត្រូវជាសមាជិកក្នុងគម្រោង AIMS
 • ត្រូវមានចំណេះដឹង ឬបទពិសោធន៍ធ្វើអាជីវកម្ម
 • ត្រូវមានទ្រព្យដាក់ធានាឥណទាន​
 • ត្រូវមានលទ្ធភាពសង
ជម្រើសក្នុងការសង
 • ការប្រាក់ត្រូវបង់ប្រចាំខែ
 • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
ទ្រព្យដាក់ធានា
 • ប្លង់រឹង ឬប្លង់ទន់ដែលទទួលស្គាល់តាមច្បាប់,វិញ្ញាបនបត្រប្រាក់បញ្ញើជាដើម
អត្ថប្រយោជន៍
 • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
 • ទទួលបានការគាំទ្រខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្សារភ្ជាប់ទីផ្សាររវាងអតិថិជនជាអ្នកផលិត និងអ្នកទិញ (ស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង)
 • អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗពីគម្រោង
ឯកសារតម្រូវ?
 • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង)
 • ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន
 • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម

ចំពោះនីតិបុគ្គលត្រូវមានឯកសារបន្ថែមដូចខាងក្រោម៖

 • បណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ថតចម្លង)
 • លក្ខន្តិកៈអាជីវកម្ម (ថតចម្លង)​
 • កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុន ឬថ្នាក់ដឹកនាំស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិ ឱ្យខ្ចីបរិភោគពីធនាគារ​

របៀបដាក់ពាក្យស្នើសុំ
សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ
(០២៣​ ២២០ ៨១០/៨១១)។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 4 Active