ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឥណទាន SMAEs ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ទំព័រដើម ផលិតផល សេវាឥណទាន ឥណទាន SMAEs ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

តើអតិថិជនណាខ្លះអាចខ្ចីបាន? អ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យម ដែលមានតម្រូវការទុនសម្រាប់ពង្រីកអាជីវកម្ម ក្នុងវិស័យ ០៤ ជាចម្បង៖

  • ការដាំដុះបន្លែ និងផ្លែឈើ
  • ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម)
  • ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម)
  • ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។
ទំហំឥណទាន និងរយៈពេល
  • ទុនបង្វិល ពី ៥ ០០០ ដល់ ២០០ ០០០ ដុល្លារអាមេរិក សម្រាប់រយៈពេលរហូតដល់ ២ឆ្នាំ
  • ទុនវិនិយោគ ពី ៥ ០០០ ដល់ ៣០០ ០០០ដុល្លារអាមេរិក សម្រាប់រយៈពេលរហូតដល់ ៧ឆ្នាំ
អត្រាការប្រាក់
  • ឥណទានសម្រាប់ទុនបង្វិល៖  ៥% ក្នុង១ឆ្នាំ​
  • ឥណទានសម្រាប់ទុនវិនិយោគ៖៥,៥% ក្នុង១ឆ្នាំ
លក្ខខណ្ឌតម្រូវ
  • ត្រូវមានអាជីវកម្មស្រាប់
  • ត្រូវមានទ្រព្យដាក់ធានាឥណទាន
  • ត្រូវមានលទ្ធភាពសង
  • ស្ថិតក្នុងអតិថិជនគោលដៅខាងលើ
ជម្រើសក្នុងការសង
  • ការប្រាក់ត្រូវបង់ប្រចាំខែ និង
  • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
ទ្រព្យដាក់ធានា
  • ប្លង់រឹង ឬ ប្លង់ទន់ដែលទទួលស្គាល់តាមផ្លូវច្បាប់, វិញ្ញាបនបត្រប្រាក់បញ្ញើជាដើម
អត្ថប្រយោជន៍
  • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
  • អាចទទួលបានការអនុគ្រោះក្នុងការបង់ប្រាក់ដើម០១ឆ្នាំដំបូងសម្រាប់ទុនវិនិយោគ
  • អាចទទួលបានឥណទានរហូតដល់៨០% នៃទ្រព្យដាក់ធានា​
ឯកសារតម្រូវ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ថតចម្លង​)​
  • ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន
  • លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង​)​
  • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម​

ចំពោះនីតិបុគ្គលត្រូវមានឯកសារបន្ថែមដូចខាងក្រោម៖

  • ប័ណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ថតចម្លង​)​​
  • លក្ខន្តិកៈក្រុមហ៊ុន/អង្គភាពអាជីវកម្ម (ថតចម្លង​)​
  • កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុន ឬថ្នាក់ដឹកនាំ ស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិ ឱ្យខ្ចីបរិភោគពីធនាគារ

របៀបដាក់ពាក្យស្នើសុំ
សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ
(០២៣​ ២២០ ៨១០/៨១១)។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 2 Active