ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម

ទំព័រដើម ផលិតផល សេវាឥណទាន ឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម

តើអតិថិជនណាខ្លះអាចខ្ចីបាន? រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលស្ថិតក្នុងខ្សែច្រវ៉ាក់ផលិតកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មរួមមាន៖ ការដាំដុះ ឬការផលិត ការកែច្នៃ ការស្ដុកទុក ការចែកចាយ និងការនាំចេញនូវផលិតផលកសិកម្ម
អត្រាការប្រាក់ និងទំហំឥណទាន
  • ៩% ក្នុង ១ឆ្នាំ សម្រាប់ឥណទានតិចជាង ១០០ ០០០ ដុល្លារអាមេរិក
  • ៧,៥% ក្នុង ១ឆ្នាំ សម្រាប់ឥណទានចាប់ពី ១០០ ០០០ ដុល្លារអាមេរិក
លក្ខខណ្ឌតម្រូវ​
  • ត្រូវមានបទពិសោធន៍អាជីវកម្ម
  • ត្រូវមានទ្រព្យដាក់ធានាឥណទាន
  • ត្រូវមានលទ្ធភាពសង
រយៈពេល
  • ឥណទានសម្រាប់ទុនបង្វិលរហូតដល់ ៣ឆ្នាំ
  • ឥណទានសម្រាប់ទុនវិនិយោគរហូតដល់ ៧ឆ្នាំ
ជម្រើសក្នុងការសង
  • ការប្រាក់អាចបង់ប្រចាំខែ និង
  • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់អតិថិជន
ទ្រព្យដាក់ធានា
  • ប្លង់រឹង ឬ ប្លង់ទន់ដែលទទួលស្គាល់តាមផ្លូវច្បាប់, វិញ្ញាបនបត្រប្រាក់បញ្ញើជាដើម​
អត្ថប្រយោជន៍
  • អាចទូទាត់សងប្រាក់ដើមមុនកាលកំណត់ដោយគ្មានការពិន័យ
  • អាចទទួលបានការអនុគ្រោះក្នុងការបង់ប្រាក់ដើម០១ឆ្នាំដំបូងសម្រាប់ទុនវិនិយោគ
  • អាចទទួលបានឥណទានរហូតដល់៧០% នៃទ្រព្យដាក់ធានា​
ឯកសារតម្រូវ?
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(ថតចម្លង​)​
  • ឯកសារប្លង់ដីសម្រាប់ដាក់ធានាឥណទាន
  • លិខិតអនុញ្ញាតធ្វើអាជីវកម្ម (ថតចម្លង​)​
  • ព័ត៌មានចំណូល-ចំណាយ និងផែនការអាជីវកម្ម​​

ចំពោះនីតិបុគ្គលត្រូវមានឯកសារបន្ថែមដូចខាងក្រោម៖

  • បណ្ណប៉ាតង់ដែលមានសុពលភាព និងវិញ្ញាបនបត្រអាជីវកម្ម (ថតចម្លង​)​​
  • លក្ខន្តិកៈក្រុមហ៊ុន/អង្គភាពអាជីវកម្ម (ថតចម្លង​)​
  • កំណត់ហេតុនៃសន្និបាតម្ចាស់ភាគហ៊ុន ឬថ្នាក់ដឹកនាំ ស្តីពីសេចក្តីសម្រេចប្រគល់សិទ្ធិ ឱ្យខ្ចីបរិភោគពីធនាគារ

របៀបដាក់ពាក្យស្នើសុំ
សូមទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលនៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ
(០២៣​ ២២០ ៨១០/៨១១)។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 4 Active