logo

ឯកឧត្តម ទាន សុសេរី

ឯកឧត្តម ទាន សុសេរី ជាជំនួយការឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

ឯកឧត្តម ទាន សុសេរី ជំនួយការឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB។

 

ឯកឧត្ដមបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្រ្តីចាប់តាំងពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៦ ឯកឧត្ដមបានបំពេញការងារនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយចាប់ផ្ដើមពីតួនាទីជាមន្រ្តីនៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក នៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងជាប្រធានការិយាល័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្នុងឆ្នាំ២០០៩។

 

នៅចុងឆ្នាំ២០០៩ ឯកឧត្ដមត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នៅឆ្នាំ២០១៣ ឯកឧត្ដមត្រូវបានតែងតាំងជាជំនួយការ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នៅឆ្នាំ២០១៨ ឯកឧត្ដមត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្ដីការគណៈរដ្ឋមន្រ្តីបន្ថែមលើមុខងារជាជំនួយការ។

 

ឯកឧត្ដម បានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាលនៅឆ្នាំ២០០៦ និងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តឯកទេសវិទ្យាសាស្រ្តកុំព្យូទ័រនៃសាកលវិទ្យាល័យន័រតុននៅឆ្នាំ២០០៦។ នៅឆ្នាំ២០២០ ឯកឧត្ដម បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងឆ្នាំ២០២២ ឯកឧត្ដម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញ នីតិសាធារណៈ ពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI)។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់