ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

ឯកឧត្តមបណ្ឌិត សឹង រេត

ទំព័រដើម អំពី ARDB គណៈគ្រប់គ្រង ឯកឧត្តមបណ្ឌិត សឹង រេត

ឯកឧត្តមបណ្ឌិត សឹង រេត

អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ឯកឧត្តមបណ្ឌិត សឹង រេត ជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបន្ទុក នាយកដ្ឋានប្រតិបត្តិការហិរញ្ញប្បទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ និងនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត។ ឯកឧត្តមបណ្ឌិតត្រូវបានតែងតាំងជាអគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ពីខែកក្កដា ឆ្នាំ ២០១៩។

ឯកឧត្តមជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមគឺជាសមាជិកនៃមហាវិទ្យាល័យធុរៈកិច្ច និងវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Antwerp នៃប្រទេសប៊ែកហ្សិក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច (Research Fellow) នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សា ASEAN (Centre for ASEAN Studies)។ ឯកឧត្តមធ្លាប់ជាសាស្រ្តាចារ្យបង្រៀនសេដ្ឋកិច្ច នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក ក្រោមកម្មវិធី Fullbright Lecturing Program នៃ U.S Department of State។ អំឡុងកម្មវិធី Fullbright នៅសហរដ្ឋអាមេរិក ឯកឧត្តមត្រូវបានអញ្ជើញជាញឹកញាប់មកបង្រៀន នៅ D’Amore-McKim School of Business នៃសាកលវិទ្យាល័យ Northeastern ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ឯកឧត្តមក៏ជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាលាភូមិន្ទរដ្ឋបាល និងជាសាស្ត្រាចារ្យជាន់ខ្ពស់ក្នុងដេប៉ាតេម៉ង់សិក្សាអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាមួយគ្នានេះដែរ ឯកឧត្តមធ្លាប់ជាសមាជិកគណៈវិនិច្ឆ័យសម្រាប់ការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Antwerp និងជាសមាជិកពិនិត្យការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកម្ពុជា។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ២០១១ ឯកឧត្តម បានបញ្ចប់កិច្ចការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅ Flemish Center for International Policy សាកលវិទ្យាល័យ Antwerp ដែលជាកន្លែងដែលឯកឧត្តមបានធ្វើការលើគម្រោងស្រាវជ្រាវរួមគ្នាជាមួយធនាគារជាតិនៃប្រទេសប៊ែលហ្ស៊ិក ក្រោមប្រធានបទ ឥទ្ធិពលនៃសកលភាហូបនីយកម្មលើទីផ្សារការងារក្នុងប្រទេសប៊ែលហ្ស៊ិក។ ឯកឧត្តមធ្លាប់ជាអ្នកត្រួតពិនិត្យលើឯកសារសម្រាប់ទិន្នានុប្បវត្តិជាច្រើន ដូចជា Journal of Asian Economics, International Trade Journal, Economics Bulletin, International Journal of Commerce and Management Journal of International Trade and Economic Development, Journal of Asian Economics, International Journal of Manpower, Journal of International Trade Law and Policy។ ការងារស្រាវជ្រាវរបស់ឯកឧត្តម ក៏ត្រូវបានទទួលឱ្យធ្វើបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្ស៊ិក ប្រទេសកូរ៉េ ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃផងដែរ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA)។

សម្រាប់ការសិក្សា ឯកឧត្តមទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញបត្រវិទ្យាសាស្រ្តគណិតវិទ្យា បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Antwerp ប្រទេសប៊ែលហ្ស៊ិក ក្រោមកម្មវិធីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប៊ែលហ្ស៊ិក។ និក្ខេបបទថ្នាក់បណ្ឌិតរបស់ឯកឧត្តម គឺ “Foreign Direct Investment in Cambodia: Determinants and Impacts on Domestic Labor Productivity and International Trade”។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 1 Active