ទំព័រដើម គម្រោង គម្រោងគាំទ្រហិរញ្ញប្បទានផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើអនុវិស័យកសិកម្មចិញ្ចឹមមាន់

គម្រោងគាំទ្រហិរញ្ញប្បទានផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើអនុវិស័យកសិកម្មចិញ្ចឹមមាន់

September 14, 2020 995 ទស្សនា
គម្រោងគាំទ្រហិរញ្ញប្បទានផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើអនុវិស័យកសិកម្មចិញ្ចឹមមាន់

តាមរយៈការអនុវត្តជោគជ័យលើ គម្រោងហិរញ្ញប្បទានផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើ អនុវិស័យចិញ្ចឹមជ្រូក និងសក្តានុពលពង្រីកអនុវត្តបន្ថែមលើអនុវិស័យចិញ្ចឹមមាន់ ជំរុញការអនុវត្តកិច្ចសន្យាកសិកម្ម ធានាបានទីផ្សារ និងតម្រូវការទុនក្នុងការចិញ្ចឹម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានពង្រីកអនុវត្តបន្ថែមៈ គម្រោងគាំទ្រហិរញ្ញប្បទានផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើអនុវិស័យកសិកម្មចិញ្ចឹមមាន់ ក្នុងគោលដៅជំរុញ និងបង្កើនផលិតកម្មចិញ្ចឹមមាន់ក្នុងស្រុកឱ្យមាននិរន្តភាព។

តាមរយៈគម្រោងនេះគឺ ក្រុមហ៊ុនដៃគូបានចូលរួមកាត់បន្ថយហានិភ័យជំងឺមាន់មួយចំនួនដែលអាចកើតឡើងក្នុងអំឡុងពេលចិញ្ចឹម ដោយក្រុមហ៊ុនមានអ្នកបច្ចេកទេសចុះណែនាំ និងតាមដានការព្យាបាល និងហានិភ័យលើទីផ្សារ ដោយគម្រោងតម្រូវឱ្យមានចុះកិច្ចព្រមព្រៀងរវាងភាគីចូលរួម ធានានូវបរិមាណ និងតម្លៃទិញ-លក់ សមស្រប ហើយក្រុមហ៊ុនដៃគូ ក៏ចូលរួមចំណែកតាមដានពិនិត្យមើលដំណើរការចិញ្ចឹម ដែលធានាបាននូវស្តង់ដារគុណភាព។

ចំណែកឯការប្រើប្រាស់ហិរញ្ញប្បទានរបស់អ្នកចិញ្ចឹមពី ARDB វិញគឺ អ្នកចិញ្ចឹមប្រើប្រាស់ជាមូលប្បទានប័ត្រ ដែលកំណត់ឱ្យប្រើប្រាស់បានតែជាមួយក្រុមហ៊ុនដៃគូតែមួយប៉ុណ្ណោះ និងនៅពេលលក់មាន់ធំមានជីវិតឱ្យក្រុមហ៊ុនដៃគូ គឺភាគីក្រុមហ៊ុនដៃគូជាអ្នកទូទាត់ប្រាក់ថ្លៃចាប់មាន់ មកគណនីអ្នកចិញ្ចឹមនៅ ARDB។

គម្រោងផ្តល់ហិរញ្ញប្បទានផ្សារភ្ជាប់រវាងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មលើអនុវិស័យកសិកម្មចិញ្ចឹមមាន់ជំរុញឱ្យតួអង្គពាក់ព័ន្ធទាំងអស់គោរពគ្នាទៅវិញទៅមកតាមរយៈកិច្ចសន្យាបីភាគី ផ្គត់ផ្គង់ប្រកបដោយបរិមាណនិងគុណភាព ស្របទៅតាមតម្លៃនិងតម្រូវការនៃទីផ្សារសម្រាប់បម្រើសេចក្តីត្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

អ្នកទស្សនា Online : 3 Active