ទំព័រដើម គម្រោង គម្រោងហិរញ្ញប្បទានគាំទ្រផលិតកម្មបន្លែ

គម្រោងហិរញ្ញប្បទានគាំទ្រផលិតកម្មបន្លែ

September 14, 2020 11.3k ទស្សនា
គម្រោងហិរញ្ញប្បទានគាំទ្រផលិតកម្មបន្លែ


យោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) កាលពីឆ្នាំ២០១៧ បានបង្ហាញថា បរិមាណបន្លែដែលផ្គត់ផ្គង់នៅកម្ពុជាមានប្រមាណ១លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះ បរិមាណបន្លែដាំដុះក្នុងស្រុកមានប្រមាណ ៤៥% និងបន្លែនាំចូលមានរហូតដល់៥៦% ជាពិសេសពីប្រទេសវៀតណាម ថៃ និងចិន ហើយការចំណាយលើការនាំចូលបន្លែ ត្រូវបានប៉ាន់ស្មានមានប្រមាណ២០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ បើគិតជាមធ្យម បរិមាណតម្រូវការបន្លែសរុបទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណ៣ ០០០តោន ដែលក្នុងនោះរាជធានីភ្នំពេញមានតម្រូវការបន្លែក្នុងមួយថ្ងៃប្រមាណ ៤៥០តោន (១៥%នៃតម្រូវការសរុប)។ ថ្វីត្បិតតែការផ្គត់ផ្គង់បន្លែក្នុងស្រុកត្រូវបានសង្កេតឃើញថាបានកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំស្របតាមកំណើនតម្រូវការបន្លែលើទីផ្សារ និងបរិមាណបន្លែនាំចូលមានការថមថយតិចតួចក៏ដោយ ក៏ការផ្គត់ផ្គង់បរិមាណបន្លែប្រកបដោយស្ថិរភាព និងមានគុណភាពនៅលើទីផ្សារ នៅតែជាបញ្ហាប្រឈមនៅឡើយ។
តាមរយៈនេះ ក្រៅពីវិស័យស្រូវ-អង្ករ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើនេះ និងដើម្បីលើកកម្ពស់ការប្រើប្រាស់បន្លែសុវត្ថិភាព ធានានូវសុខុមាលភាពដល់ប្រជាជនហូបបន្លែ ជួយកាត់បន្ថយការនាំចូលបន្លែ ទន្ទឹមនឹងការអនុវត្តតាមគោលនយោបាយ និងកម្មវិធីនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ARDB បាននិងកំពុងអនុវត្តគម្រោងហិរញ្ញប្បទានពិពិធកម្មលើអនុវិស័យកសិកម្មដំណាំបន្លែ ក្នុងគោលដៅជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ និងសហគមន៍ដាំបន្លែនៅប្រទេសកម្ពុជា។

ជាយន្តការគម្រោង គម្រោងមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាក្រុមហ៊ុនឯកជន និងមានការគាំទ្រផ្នែកបច្ចេកទេសដោយក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ហើយ ARDB ជាអ្នកផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់អនុគ្រោះដល់បណ្តាកសិករ សហគមន៍ដាំបន្លែ ព្រមទាំង ARDB មានគាំទ្រដល់ក្រុមហ៊ុនទទួលទិញបន្លែនិងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ដែលមានតម្រូវការហិរញ្ញវត្ថុគាំទ្រគម្រោងផងដែរ។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

អ្នកទស្សនា Online : 4 Active