Home Job Opportunities Many Positions
Job Opportunities

Many Positions

February 1, 2021 382 Views 0 Shares

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររបស់រដ្ឋ ដែលផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារដល់ខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍កសិករ និងសង្គម។
ARDB កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ដូចខាងក្រោម៖

I.បុគ្គលិកជាន់ខ្ពស់ បម្រើសេវាអតិថិជន ( ១​ រូប បម្រើការងារនៅ ភ្នំពេញ )

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • ទទួលបន្ទុកលើសេវាកម្មអតិថិជនដូចជា៖
  • ទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានជូនអតិថិជនអំពីព័ត៌មានទូទៅរបស់ធនាគារ ព័ត៌មានទាក់ទងអំពីផលិតផល និងសេវាកម្មផ្សេងៗរបស់ ធ.អ.ជ.ក
  • ជួយសម្របសម្រួលដល់អតិថិជនក្នុងការបំពេញបែបបទផ្សេងៗ និងណែនាំអតិថិជនជួបបុគ្គលិកឱ្យចំគោលដៅដែលអតិថិជនចង់ជួប
  • ជួយដោះស្រាយរាល់បញ្ហារបស់អតិថិជនដោយភាពទទួលខុសត្រូវ
 • ទទួលខុសត្រូវលើសារអេឡិចត្រូនិកប្រចាំថ្ងៃរបស់ ធ.អ.ជ.ក និងពីស្ថាប័នពាក់ព័ន្ធ
 • គ្រប់គ្រង រៀបចំ និងរក្សាទុកឯកសារចេញរបស់ ធ.អ.ជ.ក
 • សម្របសម្រួលរៀបចំរាល់ការចូលរួមចុះកម្មសិក្សា សិក្ខាសាលា​ របស់ថ្នាក់ដឹកនាំ និងនិយោជិតក្រោមការអញ្ញើញរបស់ដៃគូ ទាំងក្នុង និងក្រៅប្រទេស
 • ធ្វើការងារពិធីការ ទំនាក់ទំនងសាធារណៈ និងរៀបចំកិច្ចប្រជុំផ្សេងៗ
 • ទូទាត់តាមប្រព័ន្ធ APP
 • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់អគ្គនាយក និង/ឬ ប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព៖

បេក្ខជនទាំងពីរភេទ ត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

 • បរិញ្ញាបត្រផ្នែកធនាគា និងហិរញ្ញវត្ថុ គណនេយ្យ ទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ
 • បទពិសោធន៍ការងារយ៉ាងតិច ៣ឆ្នាំ ផ្នែកបម្រើសេវាអតិថិជន
 • មានជំនាញ ការទំនាក់ទំនងជាមួយអថិជន
 • មានចំណេះដឹងផ្នែក Microsoft Word/ Excel/ Internet/E-mail/Telegram /Line/Instagram
 • យល់ដឹងពីផលិតផល​ និងសេវាកម្មរបស់ធនាគារ
 • ស្មោះត្រង់​មានការសហការងារជាមួយអ្នករួមការងារ​ ​ និងមានការអំណត់

II.បុគ្គលិកជាន់ខ្ពស់ គ្រប់គ្រងកាត និងសេវាអតិថិជន (១ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • ទទួលខុសត្រូវចំពោះអាជីវកម្មប័ណ្ណឥណទាន និងប័ណ្ណពន្ធ
 • បង្កើតលំហូរប្រតិបត្តិការសម្រាប់សេវាកម្មកាតឥណទាន និងឥណពន្ធ
 • គ្រប់គ្រងរាល់ការចេញផ្សាយប័ណ្ណឥណទាន និងឥណពន្ធ ព្រមទាំងការរៀបចំឯកសារសម្រាប់អតិថិជន
 • អនុវត្តការត្រួតពិនិត្យម្ចាស់ប័ណ្ណប្រចាំឆ្នាំសម្រាប់ទាំងកាតសកម្ម និងអសកម្ម និងការរៀបចំរបាយការណ៍
 • ត្រួតពិនិត្យ របាយការណ៍ប្រចាំថ្ងៃដើម្បីធានាថាឯកសារទាក់ទងនឹងប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ទាំងអស់មានភាពត្រឹមត្រូវ
 • គ្រប់គ្រងរាល់ការទូទាត់ប្រាក់តាមរយៈការប្រើប្រាស់កាត ដូចជា វីសាកាត (Visa Card) និងម៉ាស្ទឺនកាត (Master Card
 • គាំទ្រប្រព័ន្ធទូរស័ព្ទចល័តនិងអ្នកប្រើប្រាស់
 • បញ្ចូលលេខអតិថិជនចូលក្នុងម៉ាស៊ីនមេវិក័យប័ត្រ
 • បង្កើត និងថែទាំប្រព័ន្ធ Mobile bankingសំរាប់ការិយាល័យខាងក្រោយ
 • ត្រួតពិនិត្យរាល់ប្រតិបត្តិការពីកម្មវិធីទូរស័ព្ទ ​និងធានាថាសេវាកម្មដំណើរការ ២៤/៧
 • ដោះស្រាយបញ្ហាពាក់ព័ន្ធនានា
 • បង្កើតរបាយការណ៍ប្រចាំខែសំរាប់ផ្នែកប្រតិបត្តិការទូទាត់តាមកាត

គុណវុឌ្ឍិនិងសមត្ថភាព៖

 • ថ្នាក់បរិញ្ញាប័ត្រផែ្នកធនាគារ​​ ​ និង​ហិរញ្ញាវត្ថុ
 • បទពិសោធន៍ការងារយ៉ាងតិច ​ ៣ឆ្នាំផ្នែកបណ្ណឥណទាន និងប័ណ្ណពន្ធ
 • មានការទំនាក់ទំនងល្អ រួសរាយ រាក់ទាក់ អំណត់ ស្មោះត្រង់ និង មានគំនិតច្នៃប្រឌិត
 • មានចំណេះដឹងផ្នែក Word, Excel, Internet, E-Mail
 • ភាសាអង់គ្លេសអាចប្រើការបាន

III.បេឡាករ (១ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • ពិនិត្យគុណភាពក្រដាស់ប្រាក់ដែលទទួលបានពីអតិថិជន
 • ទទួលសាច់ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ពីអតិថិជន
 • ទទួលសាច់ប្រាក់ពីការសងបំណុល ការប្រាក់ និងទម្រង់ការ
 • បើកប្រាក់ឥណទាន ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ជូនអតិថិជន
 • បើកប្រាក់ចំណាយផ្ទៃក្នុងធ.អ.ជ ផ្សេងៗ
 • ពិនិត្យសាច់ប្រាក់ក្នុងបេទ្បាចរន្ត និងផ្ទៀងផ្ទាត់ជាមួយនឹងប័ណ្ណបង់ប្រាក់ ប័ណ្ណបើកប្រាក់ប្រចាំថ្ងៃ
 • ធ្វើរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ទៅធនាគារជាតិ
 • បើកប្រាក់ពីធនាគារជាតិ និងពីបណ្តាធនាគារផ្សេងៗ
 • ធ្វើរបាយការណ៏សាច់ប្រាក់បេទ្បាចរន្ត និងបេទ្បាបម្រុងប្រចាំថ្ងៃ និងប្រចាំខែ

គុណវុឌ្ឍិនិងសមត្ថភាព៖

 • ថ្នាក់បរិញ្ញាប័ត្រផែ្នកធនាគារ​​ ​ និង​ហិរញ្ញាវត្ថុ
 • បទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំផ្នែកបេឡា
 • យល់ដឹងពីផលិតផល និងសេវាកម្មរបស់ធនាគារ
 • មានការទំនាក់ទំនងល្អ រួសរាយ រាក់ទាក់ អំណត់ ស្មោះត្រង់ និង មានគំនិតច្នៃប្រឌិត
 • មានចំណេះដឹងផ្នែក Word, Excel, Internet, E-Mail
 • ភាសាអង់គ្លេសអាចប្រើការបាន

IV.បុគ្គលិកជាន់ខ្ពស់ ទទួលបន្ទុកលើកិច្ចការទិន្នន័យ FATCA​ និងAML (១ រូប នៅភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • ត្រួតពិនិត្យអតិថិជនថ្មីជាប្រចាំថ្ងៃរបស់ធនាគារ ដើម្បីធានានូវបានគ្រប់គ្រាន់ថាអតិថិជននេះមិនមានការពាក់ពន្ធ័ AML
 • ជួយមន្រ្តីអនុវត្តតាមដើម្បីរៀបចំប្រចាំថ្ងៃ,ប្រចាំសប្តាហ៍ និងប្រចាំខែ ​AML, CFIU, FATCA
 • ការត្រួតពិនិត្យការអនុវត្តតាមសម្រាប់ប្រតិបត្តិការរបស់អតិថិជនទាំងអស់ដែលទាក់ទង AML, CFIU, FATCA
 • ដើម្បីធ្វើរបាយការណ៍ទៅ ​AML, CFIU, FATCA,..etc
 • កំណត់អត្តសញ្ញាណ និងរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យទៅមន្រ្តីអនុវត្តច្បាប់
 • អនុវត្តដោយយកចិត្តទុកដាក់លើប្រតិបត្តិការគួរឱ្យសង្ស័យ
 • រក្សាកំណត់ត្រា និងឯកសារនានារបស់ AML, CFIU, FATCA

គុណវុឌ្ឍិនិងសមត្ថភាព៖

 • បរិញ្ញាប័ត្រហិរញ្ញវត្ថុ និងច្បាប់
 • បទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំលើកិច្ចការទិន្នន័យ FATCA​ និង AML
 • ជំនាញកុំព្យូទ័រផ្នែក Microsoft Words, Excell , Core Banking Systems ផ្សេងៗ
 • មានការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ​ និង គោលការណ៏នែនាំរបស់ធនាគារជាតិនៃកម្ពុជា
 • យល់ដឺងពីផលិតផល និង​សេវាកម្មរបស់ធនាគារ
 • មានទំនាក់ទំនងល្អ រាក់ទាក់ ស្លូតបូត អត់ធ្មត និង ស្មោះត្រង់ មានគំនិតច្នៃប្រឌិត

V.បុគ្គលិកប្រតិបត្តិការជាន់ខ្ពស់ ទទួលបន្ទុកប្រាក់បញ្ញើ (១ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនដែលគាត់មកប្រតិបត្តការជាមួយខាងធនាគារ
 • ដំណើរការប្រតិបត្តិការធនាគារមានដូចជា ការដាក់-ដកសាច់ប្រាក់បញ្ញើ,ការផ្ទេរប្រាក់ និងការផ្លាស់ប្តូររូបិយប័ណ្ណ
 • បើកគណនី និងត្រួតពិនិត្យជូនអតិថិជនមានដូចជា Saving Account, Current Account and Fixed deposit
 • បង្កើនការប្រុងប្រយ័ត្នក្នុងការដាក់ប្រាក់និង​ដកប្រាក់ អតិថិជន បញ្ចូលក្នុងប្រព័ន្ធធនាគារ
 • ដាក់-ដកសាច់ប្រាក់តាម wing ដែលអតិថិជនផ្ញើរ
 • ធ្វើប្រតិបត្តិការជាមួយគណនីអតិថិជន (កាត់ការប្រាក់ និងប្រាក់ដើម​ ចេញពីគណនីអតិថិជន)
 • ចុះបញ្ជីការគណនេយ្យពាក់ព័ន្ធនឹងប្រតិបត្តការផ្សេងៗទៀត
 • ធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់ ឫមូលប្បទានប័ត្រជូនអតិថិជន
 • Disbursement ឥណទានជូនអតិថិជន

គុណវុឌ្ឍិនិងសមត្ថភាព៖

 • បរិញ្ញាបត្រ​​ ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ
 • យ៉ាងតិច ៣ឆ្នាំ លើផ្នែកប្រតិបត្តិការរបស់ធនាគារ
 • ចេះប្រើប្រាស់ប្រព័ន្ធធនាគារ (Core Banking System)
 • ចេះប្រើប្រាស់ Microsoft Word/ Excel/ Internet/E-Mail/Telegram /Line/Instagram
 • យល់ដឹងពីផលិតផល និងសេវាកម្មរបស់ធនាគារ
 • ស្មោះត្រង់​មានការសហការងារជាមួយអ្នករួមការងារ​ ​ និងមានការអំណត់

VI.បុគ្គលិកប្រតិបត្តិការ​ (២ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • បង្កើនទំនាក់ទំនងល្អជាមួយអតិថិជនដែលគាត់មកប្រតិបត្តការជាមួយខាងធនាគារ
 • ដំណើរការប្រតិបត្តិការធនាគារមានដូចជា ការដាក់-ដកសាច់ប្រាក់បញ្ញើ,ការផ្ទេរប្រាក់ និងការផ្លាស់ប្តូររូបិយប័ណ្ណ
 • បើកគណនី និងត្រួតពិនិត្យជូនអតិថិជនមានដូចជា Saving Account, Current Account and Fixed deposit
 • ធ្វើប្រតិបត្តិការជាមួយគណនីអតិថិជន (កាត់ការប្រាក់ និងប្រាក់ដើម​ ចេញពីគណនីអតិថិជន)
 • Disbursement ឥណទានជូនអតិថិជន

គុណវុឌ្ឍិនិងសមត្ថភាព៖

 • បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ឬគណនេយ្យ
 • យ៉ាងតិច ២ឆ្នាំផ្នែកប្រតិបត្តិការរបស់ធនាគារ
 • ចេះប្រើប្រាស់ប្រព័ន្ធធនាគារ (Core Banking System)
 • ចេះប្រើប្រាស់ Microsoft Word/ Excel/ Internet/E-Mail/Telegram /Line/Instagram
 • យល់ដឹងពីផលិតផល និងសេវាកម្មរបស់ធនាគារ
 • ស្មោះត្រង់​មានការសហការងារជាមួយអ្នករួមការងារ​ ​ និងមានការអំណត់

VII.បុគ្គលិកជាន់ខ្ពស់ កិច្ចការរតនាគារ (២ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • គាំទ្រការត្រួតពិនិត្យសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃរបស់ធនាគារ ដើម្បីធានានូវភាពគ្រប់គ្រាន់និងរៀបចំការព្យាករលំហូរសាច់ប្រាក់ចូល និងចេញ
 • គាំទ្រការវិភាគពីសន្ទនីយភាពរបស់ធនាគារដើម្បីព្យាករណ៍ពីលំហូរសាច់ប្រាក់របស់ធនាគារ និងផ្តល់ នូវសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារ
 • គាំទ្រការវាយតម្លៃប្រភពមូលនិធិដែលអាចរកបានសម្រាប់ធនាគារដើម្បីធ្វើពហុកម្មប្រភពមូលនិធិរបស់ធនាគារ
 • គាំទ្រការបង្កើតទំនាក់ទំនងជាមួយធនាគារដៃគូបរទេស ដើម្បីគាំទ្រដល់ធនាគារទាក់ទងនឹងការផ្ទេរប្រាក់ជំនួសអតិថិជន ការបង្កើតកម្រិតឥណទានបណ្តោះអាសន្ន និងកម្រិតឧបករណ៍និស្សន្ទដែលត្រូវការ
 • គាំទ្រការរៀបចំរបាយការណ៍ពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្មនិងបំណុលនិងក្រុមប្រឹក្សាភិបាល
 • ចេះប្រើប្រាស់ប្រព័ន្ធផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ដូចជា NBCP, NBCOBS ជាដើម

គុណវុឌ្ឍិនិងសមត្ថភាព៖

 • បរិញ្ញាបត្រ ហិរញ្ញវត្ថុ ឬគណនេយ្យ
 • យ៉ាងតិច៣ឆ្នាំ លើកិច្ចការរតនាគារ
 • ជំនាញកុំព្យូទ័រផ្នែក Microsoft Words, Excell , Core Banking Systems ផ្សេងៗ
 • មានការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ​ និង គោលការណ៏នែនាំរបស់ធនាគារជាតិនៃកម្ពុជា
 • យល់ដឺងពីផលិតផល និង​សេវាកម្មរបស់ធនាគារ
 • មានទំនាក់ទំនងល្អ រាក់ទាក់ ស្លូតបូត អត់ធ្មត និង ស្មោះត្រង់ មានគំនិតច្នៃប្រឌិត

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ៖

 • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
 • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
 • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
 • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
 • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
 • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
 • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
 • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។

ឈប់ទទួលពាក្យ: ២៧ កុម្ភៈ ២០២១
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តិរូបមកកាន់:
ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
អាគារ # ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ឬតាមរយះសារអេឡិចត្រូនិច : jobs@ardb.com.kh
ទូរស័ព្ទ: ០89 575 373/ 070 61 92 93 (ម៉ោងធ្វើការ)មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.

Enjoy install App on :

ARDB Bank Official facebook page

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh