Home Job Opportunities Many Positions
Job Opportunities

Many Positions

March 19, 2021 467 Views 0 Shares

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាធនាគាររបស់រដ្ឋ ដែលផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារដល់ខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្ម ក្នុងគោលដៅដើម្បីអភិវឌ្ឍន៍កសិករ និងសង្គម។
ARDB កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើនរូបដូចខាងក្រោម៖

I.បុគ្គលិកតាមដានការប្រើប្រាស់ឥណទាន ( ៣ រូប បម្រើការងារនៅ ភ្នំពេញ )

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • ទទួលបន្ទុកកាន់អតិថិជនផ្នែកឥណទាន
 • រៀបចំ និងអនុវត្តគោលការណ៍ នីតិវិធី និង​បែប​បទ​ពាក់​ព័ន្ធ​នឹងការតាមដាន។
 • រៀបចំផែនការប្រចាំឆ្នាំ ស្តីពីការចុះត្រួតពិនិត្យតាមដាន ដោយយោងតាមទិន្នន័យ ព័ត៌មាន និង​ឯកសារពីនាយកដ្ឋាន​​ឥណទាន។
 • ចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែងក្រោយពេលឥណទាន​ត្រូវបានដកយកទៅប្រើប្រាស់លើសពី៤៥ថ្ងៃ ដើម្បី​ពិនិត្យការ​ប្រតិ​បត្តិ​តាម​គោលការណ៍ នីតិវិធី និងបែបបទ​របស់​ធនាគារ ហើយ​រៀប​ចំរបាយការណ៍បូក​សរុបលទ្ធផល។
 • ចុះធ្វើការត្រួតពិនិត្យដល់ទីកន្លែង ក្រោយពេលទទួល​របាយ​ការណ៍ឥណទាន ដែលមានករណីចាំបាច់ ឬ​សង្ស័យ។
 • ផ្តល់ធាតុចូល ឬសំណូមពរការកែលម្អលំហូរធុរកិច្ច និង​ផលិតផលឥណទាន ក្នុង​ករណីរក​ឃើញ​នូវចំណុចខ្សោយ/ខ្វះខាតផ្សេងៗ។
 • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូន របស់​អគ្គ​នាយក និង/ឬ ប្រធាននាយកដ្ឋាន

គុណវុឌ្ឍិនិងសមត្ថភាព៖
បេក្ខជនទាំងពីរភេទ ត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពដូចខាងក្រោម៖

 • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
 • មានជំនាញ និងបទពិសោធន៍ទាក់ទងនឹងផ្នែកឥណទាន ឬផ្នែកដែលពាក់ព័ន្ធ។
 • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន ។
 • មានកម្រិតយល់ដឹងល្អក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
 • Microsoft office​​ (Words, Excel, Power Point) Internet & Email
 • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​
 • វិភាគ និងតាមដានការប្រើប្រាស់ឥណទាន ហើយចេះសរសេររបាយការណ៍
 • រក្សានូវការទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានខាងក្នុង និងខាងក្រៅ អេអឌីប៊ី
 • មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត ចូលចិត្តការស្រាវជ្រាវ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
 • អំណត់ រួសរាយរាក់ទាក់ ក្លាហាន និងស្វាហាប់

II.បុគ្គលិកតាមដានការប្រមូលបំណុល (១ រូប បម្រើការងារនៅ ភ្នំពេញ)

តួនាទី និងការទទួលខុសត្រូវចម្បងៗ៖

 • រៀបចំ និងអនុវត្តតាមគោលការណ៍ នីតិវិធី និង​បែប​បទ​ពាក់ព័ន្ធ​នឹងការប្រមូលបំណុល។
 • តាមដានស្ថានភាពបំណុលរបស់អតិថិជន យោង​តាម​ទិន្ន​ន័យ ឬ ឯកសារ ពី Software របស់ អេអឌីប៊ី ដោយស្ថិតក្រោមការ សហការផ្ទៀងផ្ទាត់ពី ន/ដ.​ប្រតិបត្តិការ និងកិច្ចការរតនាគារ និង​​ន/ដ.​ឥណទាន។
 • រៀបចំលិខិតជូនដំណឹង ស្តីពីការសងត្រឡប់​ប្រាក់ដើម ដោយភ្ជាប់យោងជាមួយការប្រាក់ និងសោហ៊ុយទម្រង់ការរបស់ អតិថិជនមក អេអឌីប៊ី។
 • រៀបចំរបាយការណ៍តាមដានការបង់សងនូវប្រាក់ដើម ការប្រាក់ ជូនថ្នាក់លើជ្រាបជាពត៌មាន។
 • រក្សាទុកសំណុំឯកសារកាលប្បវត្តិឱ្យមានសុវត្ថិភាព និងភាពត្រឹមត្រូវ។
 • បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់លោកប្រធាននាយកដ្ឋាន។

គុណវុឌ្ឍិនិងសមត្ថភាព៖

 • បរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ ឬ សញ្ញាបត្រប្រហាក់ប្រហែលដែលពាក់ព័ន្ធ
 • មានជំនាញទាក់ទងនឹងផ្នែកឥណទាន គណនេយ្យ ឬផ្នែកដែលពាក់ព័ន្ធ។
 • មានភាពស្មោះត្រង់ និងអាចធ្វើការងារជាក្រុមបាន ។
 • មានកម្រិតយល់ដឹងល្អក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ។
 • Microsoft office​ (Words, Excel, Power Point) Internet & Email
 • ភាសា​អង់គ្លេស​អាច​ប្រើការ​បាន​
 • វិភាគ និងតាមដានការប្រមូលបំណុលឱ្យមានប្រសិទ្ធភាព ហើយចសរសេររបាយការណ៍
 • យល់ដឹងពីច្បាប់ ប្រកាស និងបញ្ញត្តិផ្សេងៗរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
 • មានគំនិតផ្ដួចផ្ដើម និងច្នៃប្រឌិត
 • អំណត់ រួសរាយរាក់ទាក់ ក្លាហាន និងស្វាហាប់

III.Chief of Training & Development Division (1 Position based in Phnom Penh)

Key duties and responsibilities

 • Conducts annual training and development needs assessment.
 • Develops training and development programs and objectives.
 • Administers spending against the departmental budget.
 • Obtains and /or develops effective training materials/platforms
 • Organize e-learning courses٫ workshops and other trainings
 • Trains and coach managers, supervisors and others involved in employee development efforts.
 • Plans, organizes, facilitates and orders supplies for employee development and training events.
 • Develops and maintains organizational communications such as intranet bulletin boards and newsletters to ensure employees have knowledge of training and development events and resources.
 • Conducts follow-up studies of all completed training to evaluate and measure results.
 • Modifies programs as needed.
 • Actively join in the talent management framework.
 • Exemplifies the desired culture and philosophies of the organization.
 • Works effectively as a team member with other members of management and the HR staff.
 • Assist other tasks as requested by the Head of Department

Qualifications and competencies

 • BA in business administration, social studies or relevant field
 • At least 4 years’ experience in designing and implementing employee development program in bank or financial institute.
 • Adept with a variety of multimedia training platforms and methods.
 • Ability to evaluate and research training options and alternatives.
 • Ability to design and implement effective training and development
 • Knowledge of HR functions (training & development, HRMS, performance, recruitment etc.)
 • Proficient in MS Office; good knowledge of IT is a plus
 • Excellent verbal and written communication and interpersonal skills
 • Strong presentation skills and Strong ethics and reliability
 • Problem-solving and decision-making aptitude
 • Outstanding organizational and time-management abilities

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ៖

 • ប្រាក់បៀវត្សន៍សមរម្យតាមទីផ្សារការងារ
 • ការដំឡើងប្រាក់បៀវត្សន៍ប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
 • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
 • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
 • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
 • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
 • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
 • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។

ឈប់ទទួលពាក្យ: ១៤ មេសា ២០២១

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តិរូបមកកាន់:           
ARDB -នាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល            
អាគារ # ៩-១៣ ផ្លូវលេខ ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ           
ឬតាមរយះសារអេឡិចត្រូនិច : jobs@ardb.com.kh           
ទូរស័ព្ទ: ០89 575 373/ 070 61 92 93 (ម៉ោងធ្វើការ)មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។

Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.

Enjoy install App on :

ARDB Bank Official facebook page

Call Center
023 220 810 | 023 220 811 (Fax) : 023 224 628 admin@ardb.com.kh #9-13, St 7,Sangkat Chaktomuk, Phnom Penh