Home News Latest News| Page 3

Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់

17 October 2022

ខេត្តកំពង់ធំ៖ ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញជួប ជាមួយអតិថិជនរបស់ធនាគារ ដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងនោះដីស្រែរបស់បងប្អូនបានទទួលរងការលិចលង់ និងបំផ្លាញស្រូវស្ទើតែទាំងស្រុង។ ដោយមើលឃើញពីការលំបាក, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយបងប្អូនធ្វើពិនិត្យលទ្ធភាពដាក់ពាក្យស្នើសុំពន្យាការសងប្រាក់ដើម និង ឬ អាចដាក់ពាក្យស្នើសុំខ្ចីបន្ថែមសម្រាប់យកមកប្រើប្រាស់នៅពេលទឹកស្រកចុះវិញ។ ជាមួយគ្នានេះ,ឯកឧត្តមបណ្ឌិត បានធ្វើការឧបត្ថម្ភអង្ករ, មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក

17 October 2022

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យមើលប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានលើមុខសញ្ញាចញ្ចឹមត្រីរបស់កសិដ្ឋាន ទាវឯក ដែលមានទីតាំងក្នុងមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ។ បច្ចុប្បន្នកសិដ្ឋានបានពង្រីកការចញ្ចឹមត្រីអណ្តែង ត្រីពោធិ៍ ត្រីរ៉ស់ ឆ្ពិន ជាដើម សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ, ម្ចាស់កសិដ្ឋានបានធ្វើការថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ឱកាស់ទំលាក់ឥណទានក្នុងអត្រាការប្រាក់ទាបដល់កសិកដ្ឋានដើម្បីធ្វើការពង្រីកអាជីវកម្ម។ ឯកឧត្តមបណ្ឌិតបានធ្វើការណែនាំបន្ថែមដល់ម្ចាស់កសិដ្ឋានគួរពិនិត្យលទ្ធភាពសិក្សាស្វែងយល់បន្ថែមរបៀបបង្កាត់ពូជកូនត្រីអណ្តែង និងរបៀបធ្វើចំណីត្រីដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងសន្សំចៃថវិកា។ បន្ថែមលើនេះ, ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់កសិដ្ឋានដោយប្រើប្រាស់ឥណទានចំគោលដៅ, ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានក្នុងករណីមានតមនរូវការឥណទានបន្ថែម អាចធ្វើការទាក់ទងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។

ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ)

17 October 2022

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរបេសកកម្មចុះពិនិត្យមើលការប្រើប្រាស់ឥណទាន និងការទិញស្រូវតាមរោងម៉ាងស៊ីន មួយចំនួន និងពិនិត្យមើលអាជីវកម្មអតិថិជនរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលទទួលផលប៉ះពាល់ដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានឆ្លៀតអញ្ជើញចុះពិនិត្យមើលទីតាំងកន្លែងប្រមូលទិញកសិផល (សាយឡូ) មានដូចជា ពោត ដំឡូង ជាដើម ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យកឱកាសនោះ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើ និងជំរុញដល់ម្ចាស់សាយឡូ សូមបន្តជួយទិញកសិផលរបស់បងប្អូនកសិករ ដែលនឹងត្រូវប្រមូលផលខាងមុខ អោយសមស្របតាមតំលៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី

14 October 2022

សេរីសោភ័ណ្ឌ-ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះត្រួតពិនិត្យការប្រើប្រាស់ឥណទាន និងសំណេះសំណាលជាមួយបងប្អូនចញ្ចឹមទាយកពង និងបង្កងអូស្ត្រាលី នៅក្នុងភូមិសាស្ត្រ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់។ តាមការអោយដឹងត្រួសៗ ពីសំណាក់បងប្អូន, ការចញ្ចឹមទាយកពង កំពុងជួបបញ្ហាប្រឈម ដោយសារទឹកជំនន់ និងស្របពេលបរិមាណស៊ុតទានឹងថយចុះ។ ដោយឡែកបញ្ហាប្រឈមមួយទៀត គឺការស្វែងរកទីទួលសម្រាប់ទា។ មួយវិញទៀត អ្វីដែលជាក្តីបារម្មណ៍របស់បងប្អូនសហគមចញ្ចឹមទា គឺបញ្ហាចំណីទាពង ឡើងថ្លៃ ដែលនាំអោយការចំណេញមានការថយចុះ។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយនេះ។ មួយវិញទៀត, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ធ្វើការគិតគូរគ្នាចងក្រងគ្នាជាបណ្តុំអ្នកចញ្ចឹមទា ឬជាសហគម ដើម្បីពិនិត្យលទ្ធភាពកាត់ស្តុកចំនីទាពងចេញពីរោងចក្រផ្ទាល់តែម្តងដោយប្រើប្រាស់កញ្ចប់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ ការណ៍នេះ ដើម្បីទទួលបានតំលៃសមរម្យ និងធូរថ្លៃជាងទិញចំនីពីដេប៉ូ និងជួយកាត់បន្ថយថ្លៃដើមផលិតបានមួយកំរិត។ បន្ទាប់ពីទឹកស្រកវិញ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូនសហគម អាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងករណីដែលបងប្អូនមានតម្រូវការឥណទានបន្ថែមដើម្បីស្តារអាជីវកម្មឡើងវិញ។ ចុងបញ្ចប់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនដែលកំពុងជួបប្រទះដោយសារទឹកជំនន់, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់

14 October 2022

ថ្មគោល បាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះសួរសុខទុក្ខអតិថិជន ចំនួន៣៥ គ្រួសារ និងជាសមាជិកសហគមកសិកម្ម តាសី សាមគ្គី ដែលកំពុងទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់ បានបំផ្លាញផលដំណាំស្រូវ និងបន្លែផ្សេងៗដែលជិតទទួលផល និងកំពុងប្រមូលផល។ យកឱកាសនោះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីសោកស្តាយ ជូនចំពោះបងប្អូនសហគមដែលបានជួប និងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅរដូវនេះ។ ជាមួយគ្នានេះដើម្បីចូលរួមចែករំលែកនូវបញ្ហារបស់បងប្អូនសហគមកំពុងជួបប្រទះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត ដល់បងប្អូនធ្វើការលើកជាយោបល់ ក៏ដូចជាធ្វើសំណូមពរផ្សេងៗ ដើម្បីអោយ ឯកឧត្តមបណ្ឌិត ជួយរកដំណោះស្រាយជូន។ ជាមួយគ្នានេះ, ស្រូវរបស់បងប្អូន បានត្រូវជន់លិច និងបំផ្លាញទាំងស្រុង ហើយចំការបន្លែរបស់បងប្អូនក្នុងសហគម មួយចំនួនក៏ត្រូវលិចលង់ផងដែរ។ បងប្អូនបានធ្វើសំណូមពរ មកកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើសុំពិនិត្យលទ្ធភាពដើម្បីកែសម្រួលរបៀបទូទាតសងប្រាក់ដើម និងការប្រាក់ និងស្នើសុំកម្ចីបន្ថែម ដើម្បីយកទៅដាំដុះសារឡើងវិញបន្ទាប់ពីទឹកស្រកវិញ។ ជាការឆ្លើយតប, ឯកឧត្តមបណ្ឌិត បានអនុញ្ញាតអោយមន្ត្រីជំនាញរបស់ធនាគារ ធ្វើការសិក្សាឥណទានឡើងវិញ តាមការស្នើសុំជាក់ស្តែងរបស់បងប្អូន។ ជាការរួមចំណែកដោះស្រាយបញ្ហារបស់បងប្អូនសហគម, ឯកឧត្តមបណ្ឌិត បានធ្វើការចែកជូននូវអង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ

14 October 2022

បាត់ដំបង-បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង និងរោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តធ្វើការសំណូមពរ លើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទាំងពីរ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការទិញស្រូវនៅតាមរោងម៉ាស៊ីន ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល

13 October 2022

ខេត្តពោធិ៍សាត់៖ ល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យមើលការប្រមូលទិញស្រូវពីកសិករ របស់ រោងម៉ាស៊ីនកិនស្រូវភូ កុកគី និងរោងម៉ាស៊ីនកិនស្រូវ អ៊ុង ឃុង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ស្របពេលនៃរដូវទឹកជំនន់កំពុងបំផ្លាញទិន្នផលស្រូវរបស់បងប្អូនកសិករក្នុងតំបន់, ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តលើកទឹកចិត្ត និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សូមបន្តជួយទិញស្រូវពីបងប្អូនប្រជាកសិករ អោយអស់ពីលទ្ធភាព និងសមស្របតាមតំលៃទីផ្សារ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់

13 October 2022

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បាន អញ្ជើញចូលរួមសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនចំនួន២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់បំផ្លិចបំផ្លាញស្រូវ និងផលដំណាំ រួមផ្សំ ស្ថិតនៅឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការអោយដឹងពីសំណាក់បងប្អូន ថា បច្ចុប្បន្នទិន្នផលស្រូវលើដីស្រែជាង ៤០០ហិកតា របស់ពួកគាត់ត្រូវបានបំផ្លាញទាំងស្រុងដោយសារទឹកជំនន់។ បន្ថែមលើនេះ, ពួកគាត់បានធ្វើការចំណាយថ្លៃដើមផលិតខ្ពស់លើការដាំដុះអស់ប្រមាណ ជិត ៤លានរៀល ក្នុងមួយហិកតា ស្របពេល ជី ពូជ ប្រេង ថ្នាំ ឡើងថ្លៃ ប៉ុន្តែទិន្នផលស្រូវទទួលបានមិនសូវល្អ ។ មួយវិញទៀត, សម្រាប់នៅរដូវនេះទៀត គឺពួកគាត់ខាតបង់ទាំងស្រុងតែម្តង។ ឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូន, ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការរំលឹកជូនដល់បងប្អូនអោយបានជ្រាបអំពីមូលហេតុដែលជាដើមចម នាំអោយវត្ថុធាតុដើមមានការឡើងថ្លៃ ជាពិសេស ប្រេង គឺបណ្តាមកពីសង្គ្រាមរវាង អ៊ុយក្រែន និង រុស្សី និងការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។ ដើម្បីចូលរួមកាត់បន្ថយការចំណាយខ្ពស់លើការដាំដុះស្រូវ, ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំនូវចំនុចមួយចំនួនជូនដល់បងប្អូននាឱកាសនោះ មានដូចជា៖ ● ...

H.E. Chan Seyha, Deputy CEO of ARDB, accompanied by colleagues, have warmly welcome Mr. Michael Heald, Vice President of Investment Programs of HEIFER INTERNATIONAL

22 September 2022

With the kind permission from H.E. Dr. KAO Thach, Delegate of Royal Government of Cambodia in charge as Chief Executive Officer of Agricultural and Rural Development Bank (ARDB), H.E. Chan Seyha, Deputy CEO of ARDB, accompanied by colleagues, have warmly welcome Mr. Michael Heald, Vice President of Investment Programs of HEIFER INTERNATIONAL, Mr. Pranjit Talukdar, Regional Manager of HEIFER IMPACT ...

H.E Dr. KAO Thach, accompanied by Deputy CEO and colleagues attended a meeting with Ms. Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific and Ms. Phally Puth, investment officer of International Finance Cooperation (IFC)

20 September 2022

On this September 20, 2022, H.E Dr. KAO Thach, Royal Government Delegate in charge as CEO of ARDB, accompanied by Deputy CEO and colleagues attended a meeting with Ms. Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific and Ms. Phally Puth, investment officer of International Finance Cooperation (IFC). The objective of this meeting was ...