Breaking News
Public Holidays 2022 ការវិភាគសេដ្ឋកិច្ចលើគម្រោងចិញ្ចឹមទាយកស៊ុត សេចក្តីជូនដំណឹង បុគ្គលិកតាមដានត្រួតពិនិត្យឥណទាន, អ្នកហាត់ការតាមដានទិន្នន័យឥណទាន, បុគ្គលិកផ្នែកក្សេត្រសាស្រ្ត, ផ្នែកផលិតកម្ម និងបសុព្យាបាល, បុគ្គលិកផ្នែកវារីវប្បកម្ម អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បុគ្គលិកធនធានមនុស្ស , Senior Performance Management Officer,Senior Training & Development Officer, IT Internal Auditor លោកអ្នកអាចបញ្ចូលកាតទូរស័ព្ទបានគ្រប់ប្រព័ន្ធ តាមរយៈ ARDB Mobile App អបអរសាទរខួបលើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ក្រុមការងារតំណាង ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារARDB បាននាំយកអំណោយដ៏ថ្លៃថ្លា ជូនដល់ក្មួយ​ប្រុស​ឈ្មោះ​ ​គង់​ សីហា សូមថ្វាយព្រះរាជកុសល​ ខួប៩ឆ្នាំនៃការយាងសោយព្រះទិវង្គតព្រះបរមរតនកោដ្ឋ
Home Video កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ
July 13, 2017 921

កិច្ចសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីគម្រោងបង្កើតសហគមន៍ស្រូវ នៅខេត្ត បាត់ដំបង និង បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: ព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងលោកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា បានចុះសំណេះសំណាល និងជូនដំណឹងដល់ប្រជាកសិករ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីអំពីការបង្កើតសហគមន៌ស្រូវ និងរៀបចំចាត់តាំងកន្លែងប្រមូលផ្តុំលក់ស្រូវនៅពេលរដូវច្រូតកាត់ខាងមុខនេះ ក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាកសិករអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើបញ្ហាតំលៃកសិផល និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្រូវអង្ករដែលអាចកើតមានជាយថាហេតុក្នុងពេលខាងមុខនេះ ហើយនឹងធានានូវតំលៃស្រូវជូនប្រជាកសិករផងដែរ។

នៅរសៀលថ្ងៃទី១២​ កក្កដា​ ឆ្នាំ​២០១៧​ នេះដែរ ក្រុមការងារធនាគារអភិវឌ្ឍន៍ជនបទ​ ព្រមទាំងឧកញ៉ា​ ភូ​ ពុយ​ ប្រធានធនាគារស្រូវកម្ពុជា​ បានបន្តដំណើពីឃុំរហាត់ទឹកនៃស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ដើម្បីជួបបងប្អូនប្រជាកសិករនៅឃុំរូងជ្រៅ​ ស្រុកថ្មគោលនៃខេត្តបាត់ដំបង​ ដើម្បីគ្រោងរៀបចំសហគមន៍ស្រូវ​ និងចាត់តាំងទីកន្លែងទិញលក់ស្រូវសម្រាប់រដូវច្រូតកាត់ខាងមុខ​ ក៏ដូចជាផ្សព្វផ្សាយឥណទានដែលជាកញ្ខប់ថវិការពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់ផ្តល់អោយរោងម៉ាស៊ីនស្រូវ ដើម្បីយកទៅទិញស្រូវពីកសិករ​ដែលការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះកសិករ​ ហើយនេះក៏ជាអភិក្រមបុរេសកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

ARDB Bank

Online Visitor : 2 Active