We looking for qualified candidate to fill for the position below.

Position

Deputy Unit Manager, Trade Finance and International Remittance

Posted : 26/01/2026 - Closing Date : 20/02/2026
Number of applicants : 1 positions
Location : Phnom Penh

Key Duties and Responsibilities

(ភាសាខ្មែរ)

  • ពិនិត្យ និងអនុម័តលើរាល់ឯកសារហិរញ្ញប្បទានពាណិជ្ជកម្ម ដូចជា Letter of Credit, Bank Guarantee និង Import/Export Bills ជាដើម។
  • ធានាថាប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិទាំងអស់ត្រូវបានអនុវត្តដោយត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។
  • ទំនាក់ទំនង និងសម្របសម្រួលជាមួយអតិថិជនសាជីវកម្ម និងធនាគារឆ្លើយឆ្លង (Correspondent Banks) ដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការផ្សេងៗ។
  • ត្រួតពិនិត្យការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ AML/KYC, Sanction Screening និងគ្រប់គ្រងហានិភ័យប្រតិបត្តិការ។
  • ធានាការរក្សាទុកឯកសារ និងទិន្នន័យឱ្យបានសុវត្ថិភាពតាមលំដាប់លំដោយ និងងាយស្រួលស្វែងរក។
  • រៀបចំ និងផ្តល់ឯកសារចាំបាច់សម្រាប់សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យពីអាជ្ញាធរពាក់ព័ន្ធ (NBC)។
  • ចូលរួមផ្តល់យោបល់ក្នុងការធ្វើបច្ចុប្បន្នភាពនីតិវិធីការងារ និងការអភិវឌ្ឍប្រព័ន្ធ (SWIFT, Core Banking) ដើម្បីបង្កើនប្រសិទ្ធភាព។
  • បង្កើតវិធានស្តង់ដារថ្មីៗ ដើម្បីកាត់បន្ថយហានិភ័យ និងចំណាយពេលវេលា។
  • រៀបចំរបាយការណ៍ប្រតិបត្តិការប្រចាំខែ ត្រីមាស និងឆ្នាំ ជូនថ្នាក់ដឹកនាំ។
  • ត្រួតពិនិត្យ និងផ្តល់ការណែនាំដល់បុគ្គលិកលើការងារផ្នែក LC, Bank Guarantee, Standby LC, Documentary Collection, Remittance (Inward/Outward) និងប្រព័ន្ធ SWIFT។
  • ផ្តល់ការបណ្តុះបណ្តាល បំពេញជំនាញបន្ថែម និងជួយដោះស្រាយករណីស្មុគស្មាញនានាជូនក្រុមការងារ។
  • រៀបចំផែនការងារប្រចាំថ្ងៃ និងតាមដានវាយតម្លៃសមិទ្ធផលការងាររបស់បុគ្គលិកឱ្យបានទៀងទាត់។

Qualifications and competencies

(ភាសាខ្មែរ)

  • កម្រិតវប្បធម៌៖ បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធនាគារ ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញពាក់ព័ន្ធ។
  • បទពិសោធន៍៖ មានបទពិសោធន៍យ៉ាងតិច ៥-៧ ឆ្នាំ ក្នុងផ្នែក Trade Finance ឬ International Remittance (បទពិសោធន៍ក្នុងកម្រិតគ្រប់គ្រងកាន់តែប្រសើរ)។
  • ចំណេះដឹងជំនាញ៖ យល់ដឹងច្បាស់ពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UCP 600, ISBP, URC 522, URDG ជាដើម)។
  • មានជំនាញច្បាស់លាស់លើការប្រើប្រាស់ប្រព័ន្ធ SWIFT និង Core Banking។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ (ទាំងការនិយាយ និងការសរសេរឯកសារបច្ចេកទេស)។
  • មានភាពជាអ្នកដឹកនាំ ហ្មត់ចត់ ច្បាស់លាស់ និងអាចធ្វើការងារក្រោមសម្ពាធបាន។

Salary and other benefits

  • Appropriate salary according to the labor market
  • Annual salary increase, good performance bonus, seniority bonus
  • Receive allowance for childbirth of employee or employee's wife
  • Receive other allowances on health, education, capacity building, uniforms, daily meals, overtime, etc.
  • Get accident and health insurance from private companies and NSSF
  • Work 5 days a week (Monday to Friday)
  • Receive annual leave and national holiday according to the Royal Government's sub-decree
  • Get a lot of training opportunities.
How to apply

Interested Candidates should submit your cv via jobs@ardb.com.kh or checking Contact Details.

Only shortlisted candidates will be contacted for an interview.
Agricultural and Rural Development Bank, as equal opportunity employer, strictly complies with the Cambodia’s Labor Law and other regulations.

Deputy Unit Manager, Trade Finance and International Remittance