Latest News
ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ALCO របស់ធនាគារ ARDB លើកទី២៤
9 October 2026រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) និងជាប្រធានគណៈកម្មការគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្ម (គណៈកម្មការ ALCO) បានដឹកនាំកិច្ចប្រជុំគណកម្មការ ដើម្បីត្រួតពិនិត្យលើផែនការថវិកាសម្រាប់ឆ្នាំ ២០២៧ ជាពិសេសការពិនិត្យលទ្ធភាពក្នុងការកៀរគរប្រាក់បញ្ញើ និងមូលនិធិផ្សេងៗទៀតដើម្បីបន្តទ្រទ្រង់គាំទ្រផ្នែកហិរញ្ញប្បទានដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលើកកម្ពស់ការអភិវឌ្ឍនៅទីជនបទ និងជាពិសេសបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង។ ជាមួយគ្នានេះ គណៈកម្មការ ALCO ក៏បានពិនិត្យផងដែរនូវវឌ្ឍនភាព និងលទ្ធផលសម្រេចបានគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៦ នៃគ្រប់គ្រងនិងចាត់ចែងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ARDB។ កិច្ចប្រជុំរៀបចំឡើងនា រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ នាទី នៅការិយាល័យកណ្តាលធនាគារ ARDB។
H.E. Dr. KAO Thach, presided over an online seminar on “Financing Disaster-Resilient Infrastructure in the Asia-Pacific Economic Cooperation Region.”
6 October 2026Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) and Chairman of the Association of Development Financing Institutions in Asia and the Pacific (ADFIAP), presided over an online seminar on “Financing Disaster-Resilient Infrastructure in the Asia-Pacific Economic Cooperation Region.” The seminar, […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងសហការីនៃធនាគារARDB នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តបទុមវតី ដើម្បីចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ
6 October 2026ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) និងលោកជំទាវ សួរ សុខគីមព្រមទាំងសហការី ព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ខែតុលាឆ្នាំ២០២៦នេះបានដឹកនាំក្រុមគ្រួសារ ព្រមទាំងសហការីនាំយកទេយ្យវត្ថុនិងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃនៅវត្តបទុមវតី ដើម្បីព្រះអង្គចាត់ចែងសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ព្រមទាំងក្រុមគ្រួសារបានអញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនទេយ្យវត្ថុនិងបច្ច័យផ្សេងៗ និងបច្ច័យបួន ចំពោះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ប្រធានលេខាធិការដ្ឋានគណៈនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ញាតិកាទាំងគ្រប់សណ្តាន។ បន្ទាប់មកជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏បានសម្តែងទឹកចិត្តសទ្ទាជ្រះថ្លាចូលរួមផងដែរ នាពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌដែលជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរដែនដូនតាបានបន្សល់ទុក ពីមួយជំនាន់ទៅមួយជំនាន់ ដែលបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការដឹងគុណ […]
អ្នកជំនួញបរទេសចុះមើលកសិដ្ឋានធំៗនៅកំពង់ឆ្នាំង ស្វែងរកឱកាសបោះទុន! បន្លែ មាន់ ស៊ុត ទឹកដោះគោ ដល់គោវ៉ែកគ្យូ (Wagyu) កម្ពុជាចង់ទាញទុនថ្មីចូលវិស័យចិញ្ចឹមសត្វ
5 October 2026អ្នកជំនួញបរទេសចុះមើលកសិដ្ឋានធំៗនៅកំពង់ឆ្នាំង ស្វែងរកឱកាសបោះទុន! បន្លែ មាន់ ស៊ុត ទឹកដោះគោ ដល់គោវ៉ែកគ្យូ (Wagyu) កម្ពុជាចង់ទាញទុនថ្មីចូលវិស័យចិញ្ចឹមសត្វ។ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។ ————————- ទុនថ្មីអាចនឹងចូលវិស័យចិញ្ចឹមសត្វ និងបន្លែកម្ពុជា ។ ក្រុមអ្នកជំនួញបរទេសបានចុះដល់កសិដ្ឋានខ្នាតធំនៅកំពង់ឆ្នាំង និងភ្នំពេញ ដើម្បីមើលឱកាសបោះទុនដោយផ្ទាល់ ចាប់ពីបន្លែ មាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់គោសាច់ពូជល្បីៗដូចជា ប៊្លែកអែងហ្គឹស (Black Angus) និង ពូជគោវ៉ែកគ្យូ (Wagyu) របស់ជប៉ុន ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញនាំក្រុមអ្នកជំនួញបរទេសចុះទៅមើលកសិដ្ឋានចំនួន៣ នៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងកសិដ្ឋានដាំបន្លែនៅជាយក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះ ។ កសិដ្ឋានទី១ ជាកសិដ្ឋានចិញ្ចឹមមាន់សាច់ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញដឹកនាំសហការីចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តរាជបូណ៌ ខេត្តសៀមរាប
2 October 2026ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីបុណ្យកាន់បិណ្ឌទី៦ នៅវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម បានដឹកនាំសហការី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យទាន រួមជាមួយបរិក្ខារ ព្រមទាំងបច្ច័យ មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លា ដើម្បីវេរប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៍ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ បុព្វការីជន ញាតិកាគ្រប់សណ្ដានទាំងអស់ និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ព្រមទាំងប្រជាជន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ និងជំរុញការបង្កើតមុខរបររកប្រាក់ចំណូល
1 October 2026ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាចប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹកជាង ៧០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងលើកឡើងពីការយកចិត្តទុកដាក់លើជីវភាព និងការបង្កើតមុខរបរ ដើម្បីជួយឱ្យប្រជាពលរដ្ឋមានការងារ និងប្រភពចំណូលសមរម្យ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម មិន ស៊ីថា អភិបាលស្ដីទីខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកភូមិតាកឹងបៃតង គឺជាប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន ដោយសារលំនៅឋានរបស់ពួកគាត់ស្ថិតនៅក្នុងតំបន់ក្រហមក្នុងនោះមួយចំនួនទៀតជាអតីតយុទ្ធជនផងដែរ។ ក្នុងនោះ រាជរដ្ឋាភិបាល ក្រោមអនុសាសន៍ណែនាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋបាលខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានផ្តល់ជម្រក និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅពីការរៀបចំទីលំនៅឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ការយកចិត្តទុកដាក់លើជីវភាព និងមុខរបរ ក៏ជាកិច្ចការសំខាន់ដែលត្រូវគិតគូរផងដែរ។ ដោយហេតុនេះ ក្នុងនាមជាអ្នកទទួលបន្ទុកលើការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ឯកឧត្តមនឹងរៀបចំគម្រោងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបង្កើតការងារ និងប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះ។ គម្រោងដែលគ្រោងជំរុញរួមមាន […]
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ
1 October 2026ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវសួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញអុជទៀនធូបបូជាថ្វាយព្រះពុទ្ធបដិមា ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។ ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំសមាគមបណ្តាញកសិករតេជោនៅខេត្តព្រះវិហារនឹងជំរុញគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង
1 October 2026ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ ផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធបណ្តាញកសិករតេជោនៅខេត្តព្រះវិហារ ព្រមទាំងជំរុញគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងអនុប្រធានសមាគមបណ្តាញកសិករតេជោ សមាជិកមកពីអនុវិស័យដូចជា៖ វិស័យវារីវប្បកម្ម មាន់យកពង ការកែច្នៃជី ការដាំបន្លែសុវត្ថិភាព ការចិញ្ចឹមគោ ការចិញ្ចឹមទាយកពង ដើម្បីពិភាក្សាអំពីទិសដៅការងាររបស់សមាគម ការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធបណ្តាញកសិករតេជោនៅតាមមូលដ្ឋាន ព្រមទាំងពិភាក្សាលើគម្រោងអភិវឌ្ឍន៍ដែលអាចចូលរួមលើកកម្ពស់ផលិតកម្មកសិកម្ម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគម ដែលបានចូលរួមកិច្ចប្រជុំព្រមទាំងលើកឡើងពីសារៈសំខាន់នៃការពង្រឹងបណ្តាញកសិករដែលប្រកបរបរកសិកម្មលើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តោតការយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍន៍តំបន់កសិកម្មនៅភូមិតាកឹងបៃតង ដោយលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មនៅតំបន់នេះ គឺដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងខេត្ត និងតំបន់ជុំវិញ ក្នុងគោលដៅបង្កើតការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលបានមករស់នៅក្នុងតំបន់នេះឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
30 September 2026ខេត្តព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ […]
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា
29 September 2026ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការ «ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មកសិកម្មឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងធានាឱ្យបាននូវការកើនឡើងនូវប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិស័យភស្តុភារកម្មគឺជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម និងការខាតបង់ក្រោយការប្រមូលផល ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ពី តួនាទីរបស់ធនាគារ ARDB ក្នុងអនុស្សរណៈនេះគឺការពង្រីកលទ្ធភាពនៅក្នុងការផ្តល់ហិរញ្ញប្បទានទៅលើប្រព័ន្ធភស្តុភារកម្មបៃតង (Green Logistics) ជាពិសេសលើការវិនិយោគលើមធ្យោបាយដឹកជញ្ជូនបៃតង ដើម្បីជួយឱ្យប្រតិបត្តិករភស្តុភារកម្មអាចកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល និងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានកំណត់គោលបំណងសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖ ទីមួយ៖ សហការផ្សព្វផ្សាយព័ត៌មានអំពីផលិតផលឥណទាន និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ARDB […]
