ARDB TV
logo

FAQs

  • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គឺជាធនាគាររដ្ឋដែលបានបង្កើតឡើងដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងឆ្នាំ​១៩៩៨ ក្នុងគោលបំណងបំពេញនូវ​កង្វះខាតរវាង​តម្រូ​វ​កា​​រ និង​កា​រ​​​​​​ផ្គ​ត់ផ្គង់សេវាកម្ម​​​ហិរញ្ញវត្ថុ​នៅ​តំបន់​ជនបទដើម្បីចូលរួមចំណែកកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រ​ជា​ជ​​​​​ន​​កម្ពុ​ជា​។
  • ក្នុងឆ្នាំ២០១៩ ធ.អ.ជ បានប្រែក្លាយទៅជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយ​អនុ​ក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។ ARDB ត្រូវ​បា​ន​​​កំណត់​ជា​សហគ្រាស​សាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ជា​ធនាគារ​ពាណិជ្ជ និងមានស្វ័យ​ភាព​បរិបូរណ៍ក្នុង​កា​រដឹកនាំ និង​គ្រប់គ្រងសកម្មភាពរបស់ខ្លួន។ ARDB ស្ថិត​នៅ​ក្រោម​អាណា​ព្យាបាល​បច្ចេកទេស និង​ហិរញ្ញ​វត្ថុ​នៃ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់ធនាគារ​ជាតិនៃ​កម្ពុជា។

  • ចក្ខុវិស័យរបស់ ARDB គឺជាស្ថានប័នហិរញ្ញវត្ថុឈានមុខ ដែលផ្ដោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅប្រទេសកម្ពុជា។

ផលិតផលឥណទាន៖

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អ្នកដាំដុះ ឬអ្នកផលិត ម្ចាស់កសិដ្ឋាន សហគមន៍កសិកម្ម សិប្បកម្ម សហគ្រាសធុនតូចនិងមធ្យម ដែលមាន​តម្រូវការ ទុនសម្រាប់ពង្រីកអាជីវកម្មមាន៖

  • ការដាំដុះបន្លែ និងផ្លែឈើ
  • ការចិញ្ចឹមសត្វ (មាន់ ទា ជ្រូក គោ ជាដើម)
  • ការធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី កង្កែប អន្ទង់ បង្កង ជាដើម)
  • ការកែច្នៃផលិតផលកសិ-ឧស្សាហកម្ម និងចំណីអាហារ។

២.​តើអ្វីទៅជាឥណទានទុនបង្វិល និងឥណទានទុនវិនិយោគ ?

  • ឥណទានទុនបង្វិល គឺសំដៅទៅលើការប្រមូលទិញ និងកែច្នៃនូវផលិតផលកសិកម្ម ដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងធ្វើវារីវប្បកម្ម។
  • ឥណទានទុនវិនិយោគ គឺសំដៅទៅលើការទិញឧបករណ៍បរិក្ខា គ្រឿងចក្រ ការសាងសង់​រោង​ចក្រ រោងឬ អាគារផលិតកម្មដែលពាក់ព័ន្ធនឹងការផលិត​ ឬការកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម វារីវប្បកម្ម និងផលិតផលចំណីអាហារ ឬទិញបច្ចេកវិទ្យាកសិកម្ម។

៣.​ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ប្រភេទទុន
    • ឥណទានជាទុនបង្វិល ចាប់ពី ៥.០០០ រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
    • ឥណទានជាទុនវិនិយោគ ចាប់ពី ៥.០០០​ រហូតដល់ ៣០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានជាទុនបង្វិលមានរយៈពេល៖ តិចជាង ឬស្មើ ២ឆ្នាំ។
    • ឥណទានជាទុនវិនិយោគមានរយៈពេល៖ តិចជាង ឬស្មើ ៧ឆ្នាំ។
  • អត្រាការប្រាក់៖
    • ឥណទានជាទុនបង្វិលមានអត្រាការប្រាក់៖ ៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។
    • ឥណទានជាទុនវិនិយោគមានអត្រាការប្រាក់៖ ៥,៥%ក្នុងមួយឆ្នាំ ឬសម្រាប់ប្រាក់រៀល​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៤. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់ បន្ទាប់​ពីផុត​ រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។

៥. ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីទទួលបានឥណទាននេះ ?

  • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។

៦. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

អតិថិជនជា នីតិបុគ្គល ឬរូបវ័ន្តបុគ្គល ដែលស្ថិតក្នុងខ្សែច្រវាក់ ឬមានអាជីវកម្ម ឬផលិតកម្មពាក់ព័ន្ធ​នឹងវិ​ស័យ​កសិកម្ម រួមមានជាអាទិ៍ ការផលិត ការកែច្នៃ ការស្តុក​ទុក ការចែកចាយ និង​ការ​នាំ​ចេញ​នូវ​ផលិតផលកសិកម្ម ជា​ពិសេស​ក្នុង​វិស័យស្រូវ-អង្ករ និងផ្នែកផ្សេងទៀត ដែលផ្សាភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

២.ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖
    • សហគ្រាសធុនតូច និងមធ្យម៖ ២០.០០០ ដុល្លារអាមេរិក ដល់ ១.០០០.០០០ ដុល្លារអាមរិក ឬ​សម​មូល​ជា មួយ​ប្រាក់រៀល។
    • សហគ្រាសធុនធំ៖ លើសពី ១.០០០.០០០ ដុល្លារអាមេរិក។
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានរយៈពេលខ្លី៖ តិចជាង ឬស្មើ ៣ ឆ្នាំ
    • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ៧ ឆ្នាំ
  • អត្រាការប្រាក់៖ ៧ % ដល់ ៩ % ប្រចាំឆ្នាំ ចំពោះឥណទានជាប្រាក់ដុល្លារអាមេរិក ឬសម្រាប់ប្រាក់​រៀល​​បូកបន្ថែម ០,៥% ប្រចំាឆ្នាំ។

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • អាចទទួលបានរយៈពេលអនុគ្រោះ ១ឆ្នាំដំបូង (ចំពោះប្រាក់ដើម)
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស ឬប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូ​រសាច់ប្រាក់  បន្ទាប់​ពីផុត​រយៈ​ពេលអនុគ្រោះ ឬមិនមានរយៈ​ពេល​អនុគ្រោះ។​

៤. តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ម្ចាស់អាជីវកម្ម ដែលជារូបវ័ន្តបុគ្គលឬនីតិបុគ្គល ដែលត្រូវបានចុះបញ្ជី និងទទួល​ស្គាល់​ដោយច្បាប់ ឬបទ​ប្បញ្ញត្តិជាធរមាន។
  • ប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យក្នុងរយៈពេល​​ ២ឆ្នាំ​ជាប់គ្នា (តាមរយៈការអង្កេតដល់ទីកន្លែង)
  • មូលធនផ្ទាល់ខ្លួន/មូលធនភាគហ៊ុននិក យ៉ាងតិចបំផុតត្រឹម ២០%នៃតម្លៃរបស់គម្រោងអាជីវកម្ម។
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​ សញ្ញាប័ណ្ណ​រដ្ឋ សន្និ​ធិ)
  • ត្រូវមានលទ្ធភាពសងបំណុល។
  • បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • ទទួលបានការអនុគ្រោះបង់ប្រាក់ដើម ១ឆ្នាំដំបូង សម្រាប់ទុនវិនិយោគ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

  • ជាសហគមន៍កសិកម្ម ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយស្ថាប័ន​អាណា​ព្យាបាល។
  • ជាសហគមន៍កសិកម្ម ដែលមានទិសដៅ កម្មវត្ថុអាជីវកម្មច្បាស់លាស់ និងបម្រើផលប្រយោជន៍​រួម​របស់សមាជិក។

២.​ ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ?មានរយៈពេលប៉ុន្មានឆ្នាំ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖
    • ឥណទានជាទុនបង្វិល៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ១០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយប្រាក់រៀល។
    • ឥណទានជាទុនវិនិយោគ៖ មានទំហំ ៥.០០០ ដុល្លារអាមេរិក ដល់ ២០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយប្រាក់រៀល។
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានជាទុនបង្វិល៖ តិចជាង ឬស្មើ ៣ឆ្នាំ
    • ឥណទានជាទុនវិនិយោគ៖ តិចជាង ឬស្មើ ៧ ឆ្នាំ
  • អត្រាការប្រាក់៖
    • ឥណទានជាទុនបង្វិល៖ មានអត្រាការប្រាក់ ១០,៥ % សម្រាប់ជាប្រាក់ដុល្លារ ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។
    • ឥណទានជាទុនវិនិយោគ៖ មានអត្រាការប្រាក់ ៩,៥ % សម្រាប់ជាប្រាក់ដុល្លារ ឬសម្រាប់ប្រាក់រៀល​បូក​បន្ថែម ០,៥% ប្រចំាឆ្នាំ។

៣. តើអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ ឬត្រីមាស
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរ​សាច់ប្រាក់

៤. តើសហគមន៍កសិកម្មត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាសហគមន៍កសិកម្ម ដែលមានសុពលភាព
  • ត្រូវមានបទពិសោធន៍ធ្វើអាជីវកម្មយ៉ាងតិច ១ ឆ្នាំ
  • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
  • ត្រូវមានលទ្ធភាពបង់សងប្រាក់។
  • បំណុលធៀបនឹងទ្រព្យសកម្មសរុប មិនលើសពី ៥០%

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនមានលក្ខណៈសម្បត្តិបែបណា ទើបអាចស្នើសុំឥណទាននេះបាន​ ?

  • ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ ដែលប្រកបមុខរបរ ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
  • ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។

២.​ ទំហំឥណទានអាចស្នើសុំបានចំនួនប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ? និងអត្រាការប្រាក់ប៉ុន្មានភាគរយ  ?

  • ទំហំឥណទាន៖ ចាប់ពី៥០០ រហូតដល់ ២០.០០០ ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • រហូតដល់ ៣៦ ខែ សម្រាប់ទុនបង្វិល
    • រហូតដល់ ៦០ ខែ សម្រាប់ទុនវិនិយោគ
  • អត្រាការប្រាក់៖ ៨ % ទៅ ១១ % ក្នុង១ឆ្នាំ សម្រាប់ជាប្រាក់ដុល្លារ ឬសមមូលជាប្រាក់រៀល។

៣.តើខ្ញុំអាចជ្រើសរើសវិធីបង់សងប្រាក់បានដែរឬទេ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់សងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ​ ដោយ​ផ្អែក​លើ​លំហូរសាច់ប្រាក់។​

៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទាននេះបាន ?

  • ជារូបវន្តបុគ្គលដែលមានសញ្ជាតិខ្មែរ។
  • ត្រូវមានទីលំនៅ និងឬកន្លែងប្រកបរបរច្បាស់លាស់ និងមានប្រវត្តិល្អ។
  • ត្រូវមានបទពិសោធន៍ដែលពាក់ព័ន្ធ ឬ/និងក្នុងមុខរបរ ឬអាជីវកម្ម។

.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

រូបវន្តបុគ្គល ឬនីតិបុគ្គលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង AIMS ដែលជាសមាសធាតុ ឬមានសកម្មភាព​ពាក់​ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​​ផលិតកម្មកសិកម្មមាន៖ បន្លែ  មាន់ស្រែ  ដំឡូងមី  ស្រូវ  និងសូត្រឆៅ។

២.​តើខ្ញុំអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

  • ទំហំឥណទាន៖ ពី ៥០០ ដុល្លារអាមេរិក ឡើងទៅ។
  • រយៈពេលប្រើប្រាស់ឥណទាន៖
    • រហូតដល់ ៣៦ ខែ សម្រាប់ទុនបង្វិល
    • រហូតដល់ ៦០ ខែ សម្រាប់ទុនវិនិយោគ
  • អត្រាការប្រាក់៖ ៧% ប្រចាំឆ្នាំ​ ឬសម្រាប់ប្រាក់រៀល​បូកបន្ថែម ១,៥% ប្រចំាឆ្នាំ។

៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

  • ការប្រាក់ត្រូវបង់សងប្រចាំខែ
  • ប្រាក់ដើមអាចបង់ប្រចាំខែ ឬប្រចាំត្រីមាស ឬប្រចាំឆមាស ឬប្រចាំឆ្នាំ ផ្អែកលើលំហូរសាច់ប្រាក់របស់​អតិថិជន។

៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទាននេះបាន ?

  • ត្រូវមានអាជីវកម្មស្រាប់
  • ត្រូវជាសមាជិកក្នុងគម្រោង AIMS
  • ត្រូវមានទ្រព្យដាក់ធានាបំណុល
  • ត្រូវមានលទ្ធភាពបង់សង។

៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

  • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
  • អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗពីគម្រោង AIMS ដូចជាការគាំទ្រខ្សែច្រវាក់ផលិតកម្ម និងផ្សារភ្ជាប់ ទីផ្សាររវាងអ្នកផលិត និងអ្នកទិញជាដើម។
  • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

១.តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិ​​បត្តិ​ករឥណទានជនបទ និង​ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌតម្រូវពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ចដែលពាក់ព័ន្ធ។

២.​តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

ទំហំឥណទាន៖ ចាប់ពី ១០០.០០០ ដុល្លាអាមេរិកឬ​សម​មូល​ជា មួយ​ប្រាក់រៀល។

  • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានរយៈពេលវែង៖ លើសពី ១២ ខែ។
    • ឥណទានរយៈពេលខ្លី៖ រហូតដល់ ៣៦ ខែ។
  • អត្រាការប្រាក់៖ ៧ % ទៅ ៨ % ក្នុង១ឆ្នាំ សម្រាប់ជាប្រាក់ដុល្លារ ចំពោះប្រាក់រៀលអត្រាការប្រាក់ បូក​បន្ថែម ០,៥ % ក្នុង១ឆ្នាំ។
  • ៣.តើអតិថិជនអាចសងប្រាក់តាមរបៀបណាខ្លះ ?

    • ការប្រាក់ត្រូវបង់សងប្រចាំខែ ឬតាមគ្រា
    • ប្រាក់ដើមអាចបង់នៅចុងកាលកំណត់ ឬសងរំលស់ថយប្រាក់ដើមផ្អែកលើលំហូសាច់ប្រាក់​ ។

    ៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

    • ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិ​​បត្តិ​ករឥណទានជនបទ និង​ក្រុម​ហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា និងបំពេញតាមលក្ខខណ្ឌ​តម្រូវពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ចដែលពាក់ព័ន្ធ។
    • មានបទពិសោធន៍ក្នុងការផ្តល់ឥណទាន និង/ឬអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ បានជោគជ័យ២ឆ្នាំជាប់គ្នា។
    • របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មរួច​ រយៈពេល ២ឆ្នាំកន្លងមក
    • ផែនការអាជីវកម្ម ៣ឆ្នាំ ទៅមុខ។
    • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
    • ត្រូវមានលទ្ធភាពបង់សងប្រាក់។

    ៥​.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

    • បង់សងប្រាក់ដើមមុនកាលកំណត់ ដោយគ្មានការពិន័យ
    • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

    ១.តើអតិថិជនមានអាជីវកម្មប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

             មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាព ប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។

    ២.​តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

    • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ ៥០.០០០ ដុល្លារអាមេរិក ដល់ ២០%​នៃមូលនិធិផ្ទាល់​សុទ្ធ​របស់​ធនាគារ ឬ​សម​មូល​ជាមួយប្រាក់រៀល។
    • ឥណទានរយៈពេលវែង៖​ អាចផ្តល់ឥណទានរហូតដល់ ៥.០០០.០០០ ដុល្លារអាមេរិក ឬ​សម​មូល​ជាមួយ​ប្រាក់រៀល ឬតាមគម្រោង។
    • រយៈពេលប្រើប្រាស់ឥណទាន៖
    • ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ តិចជាង ឬស្មើ ១ ឆ្នាំ
    • ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ១០ ឆ្នាំ
    • អត្រាការប្រាក់ឥណទានរយៈពេលវែង, ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ មានអត្រាការប្រាក់ ៥ % ប្រចាំឆ្នាំ ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ១ % ប្រចាំឆ្នាំ។

    ៣. តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

    • ការប្រាក់ត្រូវបង់សងប្រចាំខែ
    • ប្រាក់ដើមបង់សងនៅពេលដកសន្និធិស្រូវ-អង្ករ ចេញពីឃ្លាំងធានាសន្និធិស្រូវ-អង្ករ ពោត…ឬដល់កាល​កំណត់​​សងប្រាក់ដើម។

    ៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

    • ឥណទានជាទុនបង្វិល៖
    • ជាម្ចាស់អាជីវកម្ម ទាំងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបញ្ញាត្តិ​របស់​​ស្ថាប័នអាជ្ញាធរអាណាព្យាបាល។
    • សមត្ថភាពស្តុកស្រូវ-អង្ករ និងឡសម្ងួត៖ ឃ្លាំងអាចស្តុកស្រូវបានចំនួនយ៉ាងតិច ៣.០០០ តោន និងមានសមត្ថភាព​សម្ងួតស្រូវ-អង្ករ​បាន ៥០ តោន/ថ្ងៃ។
    • មានកេរិ៍្តឈ្មោះល្អ និងប្រកបមុខរបរអាជីវកម្មក្នុងវិស័យស្រូវ-អង្ករបាន ២ឆ្នាំជាប់គ្នា។
    • ឥណទានជាទុនវិនិយោគ៖
    • មានឯកសារស្តីពីការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចេញ។
    • មានបទពិសោធន៍ក្នុងវិស័យស្រូវ-អង្ករ ឬវិស័យកសិកម្មស្រដៀងនេះយ៉ាងតិចមានរយៈពេល ៥ឆ្នាំ ឬលើសពីនេះ និងភស្តុតាងដែលបានបញ្ជាក់ពី​ភាពជោគជ័យនៃប្រតិបត្តិការ និងសកម្មភាព​នានាពាក់​ព័ន្ធ​កិច្ចសន្យាកសិកម្ម ឬតាមវិធីសាស្រ្តដ៏ទៃទៀត។
    • ទំហំដីសាងសង់ និងផែនការពង្រីកម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងឃ្លាំងស្តុក៖ ដីមានទំហំសម​ស្រប​សម្រាប់​សាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ មានសមត្ថភាពស្តុកបាន ៥០.០០០ តោន, ឡសម្ងួតស្រូវ-អង្ករ អាចសម្ងួតបាន ៥០០-១.០០០ តោន/ថ្ងៃ ដែលមានផ្ទៃដីសាងសង់ចន្លោះពី ៣ ហិកតា ទៅ ៤ ហិកតា ដោយរួមបញ្ចូលទាំងផែនការពង្រីកម៉ាស៊ីនកិនស្រូវ។

    ៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

    • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
    • រយៈពេលប្រើប្រាស់ឥណទាន ១០ ឆ្នាំ (ឥណទានជាទុនវិនិយោគ)
    • មានការអនុគ្រោះបង់សងប្រាក់ដើមរហូតដល់ ៣ឆ្នាំ (ឥណទានជាទុនវិនិយោគ)

    ១. តើអតិថិជនប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន​ ?

    អតិថិជន ជាមជ្ឍមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃស្រូវ-អង្ករ និង/ឬនាំចេញអង្ករ ព្រមទាំងអ្នកប្រមូលទិញ ឬម្ចាស់ស៊ីឡូកសិផលផ្សេងៗទៀត ដែលមានឆន្ទៈ និងសមត្ថភាពប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្របតាមទីផ្សារ ។

    ២.​ តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?

    • ឥណទានផ្តល់ឱ្យមិនលើសពី ៤ដងនៃដើមទុនរបស់អ្នកស្នើសុំខ្ចីបរិភោគ និងមិនឱ្យលើស ២០% នៃដើមទុន​របស់ ធ.អ.ជ.ក ។
    • រយៈពេលប្រើប្រាស់ឥណទាន៖
      • ឥណទានរយៈពេលខ្លី (ទុនបង្វិល) មានរយៈពេល៖ រហូតដល់ ៣ឆ្នាំ ។
    • អត្រាការប្រាក់៖
      • អត្រាការប្រាក់ ៥% ប្រចាំឆ្នាំ ជាប្រាក់ដុល្លារអាមេរិក ឬចំពោះប្រាក់រៀល អត្រាការប្រាក់បូកបន្ថែម ០,៥% ប្រចាំឆ្នាំ ឬអត្រាដែលកំណត់ដោយក្រុមប្រឹក្សាភិបាល ។

    ៣.តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?

    • ការប្រាក់ត្រូវបង់សងប្រចាំខែ
    • ប្រាក់ដើមអាចបង់សងនៅចុងកាលកំណត់ ឬសងរំលស់ប្រាក់ដើម ដោយផ្អែកលើចលនាសាច់ប្រាក់ ។

    ៤.តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?

    • រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលមានការចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
    • ត្រូវមានអាជីវកម្មដែលមានស្រាប់ និងដំណើរការល្អយ៉ាងតិចពីរឆ្នាំ
    • ត្រូវមានទ្រព្យដាក់ធានាបំណុល (ជាអចលនវត្ថុ សន្និធិ លិខិតធានាផ្សេងៗ ឬវិញ្ញាបនបត្រប្រាក់បញ្ញើ​)
    • លិខិតអនុញ្ញាតអាជីវកម្ម និងលិខិតគតិយុត្តផ្សេងៗ
    • ត្រូវមានលទ្ធភាពបង់សងប្រាក់។

    ៥.តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?

    • អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
    • មានអត្រាការប្រាក់ទាប ក្នុងវិស័យកសិកម្ម។

    • ទីស្នាក់ការកណ្តាលរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)មានទីស្នាក់ការអាសយដ្ឋាន អាគារលេខៈ០៩-១៣ ផ្លូវលេខៈ០៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    • ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានការិយាល័យចល័ត ក្នុង​ខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, ខេត្ត​ឧត្តរមានជ័យ, ខេត្តតាកែវ, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ និងមាន​វិសាល​ភាពផ្ដល់សេវាឥណទាន​ដល់​គ្រប់ទីកន្លែង ។

    អាចសាកសួរព័ត៌មាននៅ ទីស្នាក់ការកណ្តាល ឬ តាមរយៈ ការិយាល័យតំណាង របស់ ARDB ដែល​នៅជិតលោកអ្នក ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទមានដូចខាងក្រោម៖