យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖

មុខតំណែង

បុគ្គលិកអភិវឌ្ឍន៍គម្រោង

កាលបរិច្ឆេទ៖ 12/12/2025 - ថ្ងៃផុតកំណត់៖ 25/12/2025
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំង ៖ Phnom Penh

តួនាទី និងការទទួលខុសត្រូវចម្បងៗ

  • ស្រាវជ្រាវ និងផ្ដួចផ្ដើមគម្រោងថ្មីៗនៅក្នុងវិស័យកសិកម្ម
  • ប្រមូលទិន្នន័យពាក់ព័ន្ធដើម្បីវិភាគ និងរៀបចំឯកសារគម្រោង
  • រៀបចំយន្តការអនុវត្តជាមួយដៃគូ និង/ឬភាគីពាក់ព័ន្ធ ក្នុងគម្រោង
  • ផ្សព្វផ្សាយគម្រោងជូនដល់កសិករ ឬសហគមន៍ក្នុងតំបន់គោលដៅដើម្បីចូលរួមអនុវត្ត
  • តាមដានការអនុវត្តគម្រោងស្របតាមគោលដៅគម្រោង ប្រចាំខែ និង/ឬតាមការចាំបាច់
  • វាយតម្លៃគម្រោងប្រចាំឆមាស ប្រចាំឆ្នាំ និង/ឬតាមការចាំបាច់
  • រៀបចំចងក្រងអំពីលទ្ធផលជោគជ័យនៃការអនុវត្តគម្រោង
  • រៀបចំការផ្សព្វផ្សាយគន្លឺះសំខាន់ៗនៃគម្រោងជូនដល់ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ
  • រៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ប្រធានអង្គភាព និង/ឬ អគ្គនាយករង។

គុណវុឌ្ឍិនិងសមត្ថភាព

  • បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ, ហិរញ្ញវត្ថុ និងធនាគារ, ការគ្រប់គ្រងអាជីវកម្ម ឬ​សញ្ញាបត្រ​ដែលពាក់ព័ន្ធ
  • មានសមត្ថភាពចូលរួមអភិវឌ្ឍន៍គម្រោង
  • មានសមត្ថភាពស្រាវជ្រាវ និងផ្តល់គំនិតថ្មីៗដើម្បីបង្កើតគម្រោង
  • មានការប្រាស្រ័យទាក់ទងល្អជាមួយភាគីពាក់ព័ន្ធ
  • ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ និងភាសា​អង់គ្លេស​ ព្រមទាំងអាចប្រើប្រាស់កម្មវិធី Microsoft Office និង SPSS, Stata or E-view
  • មានភាពស្មោះត្រង់ និងចេះសម្របសម្រួលធ្វើការងារជាក្រុម

ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗ

  • ប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារ
  • ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារ
  • ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិត
  • ទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើម
  • ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសស
  • ធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល
  • ទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។
របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb.com.kh ឬពិនិត្យមើលព័ត៌មានលម្អិត.

មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។

បុគ្គលិកអភិវឌ្ឍន៍គម្រោង