ខេត្តសៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលតំណាងដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហគមន៍កសិកម្មទំនើបសរុបចំនួន ៩។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ARDB នឹងផ្តល់ឥណទានចំនួន ៦០% នៃផែនការវិនិយោគដល់សហគមន៍ទាំង៩ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវ និងការកែច្នៃអង្ករ។
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារបុរីអង្គរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។





