8 March 2026

អគ្គនាយក​ធនាគារ​ ARDB បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយក្រុម​អ្នក​វិនិយោគ​លើ​វិស័យ​ស្វាយ​ចន្ទី​ មក​ពី​ខេត្ត​ក្វាងស៊ី​

ទីក្រុង​ណាននីង៖​ នៅ​នៅព្រឹក​ថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន០៥​​ ​ ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ដោយ​មាន​ការ​សម្របសម្រួល​របស់​ស្ថាន​អគ្គកុងសុល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ណាននីង​ ដែល​ក្រុមហ៊ុន​៖​
១-​ ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd.
២-​ Fangchenggang Baoneng New Materials Co.,Ltd.
៣-​ Guangxi Luhai International Supply Chain Co.,Ltd.
៤-​ Nanning Nayingda Digital Industry Co.,Ltd.
៥-​ Zhongyue (Guangxi) Supply Chain Management Co.,Ltd.
កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ចំណុច​ សំខាន់​ៗមួយ​ចំនួន​៖
-​ ការ​គាំ​ទ្រ​របស់​ធនាគារ​ ARDB​ លើ​ខ្សែ​ចង្វាក់​ផលិតកម្ម​ស្វាយ​ចន្ទី​កម្ពុជា​
-​ ការ​ស្នើ​សុំ​ការ​សម្របសម្រួល​ការ​បញ្ជា​ទិញ​គ្រាប់​ស្វាយ​ចន្ទី​​កម្ពុជា​ ទៅ​កាន់​ប្រទេស​ចិន​ តាម​រយៈ​ការ​ទូទាត់​អន្តរជាតិLC ​ (Cross Border Settlement-L/C)
-​ ការ​ដឹក​ជញ្ជូន​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​មក​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ និង
– បំណង​បេីក​រោងចក្រ​កៃ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ផ្ទាល់​នៅប្រទេស​កម្ពុជា​។