Latest News

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០

26 August 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDBនិងសហការី អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីកនិងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០ រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)រួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហ័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥។ ពិធីនេះមានការអញ្ចើញចូលរួមជាកិត្តិយសពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រួមនិងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីនកិនស្រូវជាច្រើរូបផ្សេងទៀត៕

H.E. Dr. Kao Thach, invited the representatives from the Cambodia Rice Federation (CRF), Rice Millers and Rice export companies to discuss current challenges and Opportunities of Rice Sector in Cambodia and seek solution for the issue and development of the sector.

25 August 2025

Phnom Penh: H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) invited the representatives from the Cambodia Rice Federation (CRF), Rice Millers and Rice export companies to discuss current challenges and Opportunities of Rice Sector in Cambodia and seek solution for the issue […]

កិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ

24 August 2025

កិច្ចប្រជុំជាមួយតំណាង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ ជុំវិញ ខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ————- សាខាធនាគារ ARDB ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយតំណាងម្ចាស់រោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញអង្ករ ដែលបានអញ្ញើញ មកពី ខេត្ត ពោធិ៍សាត់​ បាត់ដំបង និងបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃកិច្ចជុំនេះគឺដើម្បីពិភាក្សារ , ស្វែងរកដំណោះស្រាយ , ដាក់ទិសដៅ និងពិនិត្យតាមដានវាយតម្លៃ ដោយផ្តោតលើ៖ ១)-អំពីស្ថានភាពតម្លៃស្រូវសើមដែលដឹកមកលក់ដល់រោងម៉ាស៊ីនមានការធ្លាក់ចុះក្នុងរដូវប្រមូលផលធំនេះដូចជាប្រភេទ OM ៥៤៥១/IR, សែនក្រអូប, ស្រូវស្រង៉ែ ធៀបនឹងឆ្នាំមុន​ ២)-អំពីបញ្ហាប្រឈម របស់រោងម៉ាស៊ីនកិនស្រូវ ក្នុង ស្ថានភាពភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវប្រមូលផលថ្មីមកដល់ និងបញ្ហាសន្ធិស្តុកស្រូវ-អង្ករ ដែលដក់សល់ពីឆ្នាំចាស់ ដែលមិនទាន់បានបញ្ចេញអស់ ៣)-អំពីស្ថានភាពការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ និងភាពមិនទាន់ច្បាស់លាស់ចំពោះការបញ្ជារទិញ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការបន្តទិញស្រូវ

24 August 2025

ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានបន្តដំណើរចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ, សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការបន្តទិញស្រូវរបស់៖ ១. រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី និង​ ២. រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ ក្នុងឱកាសនេះ ឯកឧត្តមប្រតិភូលើកទឹកចិត្តអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវបន្តពង្រឹងនិងបង្កើនសមត្ថភាពឃ្លាំងស្តុក, សមត្ថភាពឡសម្ងួត, និង សមត្ថភាពកិនកែច្នៃអង្ករបម្រើដល់ការនាំចេញនិងប្រើប្រាស់ក្នុងស្រុក ជាពិសេសសូមណូមពរដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវឲ្យអស់លទ្ធភាពពីប្រជាកសិករបានកាន់តែច្រើនជាប្រចាំថ្ងៃ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក

23 August 2025

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និង​រោងម៉ាស៊ីនកិនស្រូវ ហុង អេង នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះគឺផ្តល់អត្រាការប្រាក់សមរម្យ ៥% ក្នុងមួយឆ្នាំ និងទទួលយកសន្និស្រូវ-អង្ករជាទ្រព្យធានាបំណុលនិងជាមូលដ្ឋានកំណត់ទំហំឥណទានដែលទទួលបាន ៧០%នៃតម្លៃសន្និធិ។ ដើមរដូវឆ្នាំនេះ កត្តាអាកាសធាអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមាណប្រមូលផលកើនឡើងកាន់តែច្រើននៅចុងខែសីហានេះ។ ក្នុងរដូវប្រមូលផលធំនេះ ស្ថានភាពតម្លៃស្រូវមានការធ្លាក់ចុះ ជាពិសេសប្រភេទស្រូវស្រង៉ែ។ ក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលដោយមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានយកចិត្តទុក្ខដាក់ខ្ពស់ ខិតខំរិះរកដំណោះស្រាយដោយមានដៃគូសហការពីសហព័ន្ធស្រូវ​អង្ករកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធរួបរួមគ្នាក្នុងការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ។ ហេតុនេះ ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយ នឹងបន្ត អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​សំដៅចូលរួមរក្សាលំនឹងថ្លៃកសិផលខ្មែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម

23 August 2025

ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញចុះសួរសុខទុក្ខប្រជាកសិករដែលកំពុងប្រកបរបរក្នុងវិស័យវារីវប្បកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចុះបំពេញបេសកកម្មក្នុងគោលបំណងដើម្បីជំរុញវិស័យវារីវប្បកម្មតាមរយៈការលើកទឹកចិត្ត ជំរុញនិងការលើកកម្ពស់ផលិតកម្មវារីវប្បកម្មក្នុងស្រុក ព្រមទាំង​ការអនុវត្ត​សេដ្ឋកិច្ច​មូលដ្ឋាន នៅស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ប៉ិច សានី រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត បានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា)

22 August 2025

ខេត្តកំពង់ធំ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានចូលរួមអមដំណើរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយបានជួបសំណេះសំណាល និងទស្សនា កសិដ្ឋានចិញ្ចឹមត្រីលោក តូម ភ័ណ និងលោក តាន់ វណ្ណា (ទំហំដី ៨០ហិកតា) ។ ទស្សនកិច្ច បានប្រព្រឹត្តទៅនៅភូមិល្អក់ ឃុំប្រាសាទ​ ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

H.E Ban Lim, accompanied by his colleagues, chaired a meeting with ICBC representatives to discuss potential collaboration to promote investment in the agricultural sector​ and green businesses.

20 August 2025

Phnom Penh: Upon receiving approval from H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB), H.E Ban Lim, Deputy CEO of ARDB, accompanied by his colleagues, chaired a meeting with ICBC representatives to discuss potential collaboration to promote investment in the agricultural sector​ […]

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល

16 August 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលដំណើរការកសិដ្ឋានជ័យធំ ដែលមានទីតាំង ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែនៅកសិដ្ឋាន ខាងលើ របស់ឯកឧត្តមបណ្ឌិត កៅ ថាច គឺស្របពេលដែលសព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅមូលដ្ឋាននិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែប្រសើរឡើង ដើម្បីលើកស្ទួយកសិករអ្នកដាំដុះ សំរាប់ផ្គត់ផ្គង់តម្រូវការអ្នកបរិភោគប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ កសិដ្ឋានជ័យធំ កំពុងតែដាំដុះបន្លែសុវត្ថិភាពក្នងផ្ទះសំណាញ់ ដោយអនុវត្តបច្ចេកទេសដាំតាម បទដ្ឋាន GAP គិតពីសុវត្ថិភាពអ្នកប្រើប្រាស់ហើយកសិដ្ឋាននេះ មានដាំដុះ ខាត់ណាដើមប៉ោង ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានជ័យធំ ត្រូវពង្រីកការដាំដុះបន្លែផ្ទះសំណាញ់បន្ថែមទៀត ដើម្បីឆ្លើយតបនិងសេចក្តីត្រូវការរបស់អ្នកបរិភោគ ព្រោះក្នុងកាលទេស:នេះ គឺជាឱកាសមួយដ៏ល្អ ដែលកម្ពុជាត្រូវរួមគ្នាងាកមកប្រើប្រាស់ផលិតផលខ្មែរគាំទ្រដល់កសិករក្នុងស្រុក […]

ឯកឧត្តមបណ្ឌិត កៅ ថាច រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ

15 August 2025

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារអំពីក្រុម PangAqua Group, ខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម, កិច្ចសន្យាកសិកម្មរវាង PangAqua Group និងអ្នកធ្វើវារីវប្បកម្ម និងយន្តការនៃការផ្តល់ឥណទាន (ត្រីភាគី) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តរភាពស្របតាមកំណើននៃតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកបង្កើនផលចំណូលជូនបងប្អូនអ្នកធ្វើវារីវប្បកម្មនៅទីជនបទ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។