Latest News

H.E. Dr. KAO Thach, led the Management Meeting to review and discuss its monthly work progress in line with the Annual Action Plan

1 July 2025

ARDB Headquarter: On the morning of Tuesday, July 1, 2025, H.E. Dr. KAO Thach, Delegate of the Royal Government in Charge as CEO of Agricultural and Rural Development Bank (ARDB) led the Management Meeting to review and discuss its monthly work progress in line with the Annual Action Plan implementation including ways forward, and other […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ

30 June 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល,មានចំនួន ៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល

29 June 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅស្រុកខ្សាច់កណ្តាល កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាល។ នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ក្រុមយុវជនឃុំទាំង១២នៅក្នុងស្រុកខ្សាច់កណ្តាល សមាជិក សមាជិការ ក្រុមគ្រូពេទ្យ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងយុវជន ជាសិស្សនិស្សិតផងដែរ។ បន្ទាប់ពីបានអញ្ជើញទស្សនាផ្ទាល់ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ជើងឯក រវាង ក្រុមបាល់ទាត់យុវជនឃុំកោះចូរ៉ាម ជាមួយក្រុមបាល់ទាត់យុវជនឃុំពុកឬស្សី រួចមក ឯកឧត្តមបណ្ឌិត […]

ឯកឧត្តម ប៉ិច សានី និងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា

27 June 2025

ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDBនិងសហការីអញ្ជើញចូលរួមពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDBរួមនិងសហការីបានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនមីក្រូ តូច មធ្យមនៅកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័ណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនិងថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋ បណ្តាក្រសួងពាក់ព័ន្ធ សមាគម ធនាគារ និងម្ចាស់សហគ្រាសទូទាំង២៥រាជធានី ខេត្តប្រមាណ៥០០០នាក់។

ឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥

27 June 2025

ភ្នំពេញ៖ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥ ក្រោមប្រធានបទ នវានុវត្តន៍ក្នុងវិស័យកសិកម្មត្រូពិច និងសហគ្រិនភាពរបស់យុវជនសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ ពិធីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយសាកលវិទ្យាល័យហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចាប់តាំងពីបើកដំណើរការវិទ្យាស្ថាននេះបានក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ដែលបានរួមចំណែកក្នុងការធ្វើអន្តរភាវូបនីយកម្មនៃការអប់រំកសិកម្ម រវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យហៃណានរបស់ចិន។ តាមរយៈការគាំទ្រយ៉ាងពេញលេញពីវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាវេទិកាសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតក្នុងសាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធនានា អាចបង្ហាញលទ្ធផលស្រាវជ្រាវតាមរយៈការធ្វើការបង្ហាញ និងការពិភាក្សា។ ជំរុញវប្បធម៌នៃការស្រាវជ្រាវ និងសរសេរអត្ថបទវិទ្យាសាស្ត្រក្នុងបរិបទអប់រំ និងអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងបង្កើតសមិទ្ធផលផ្នែកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលអាចជាការផ្លាស់ប្តូរមួយចំពោះវិស័យកសិកម្មនាពេលអនាគត៕

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ឆ្នាំ២០២៥

26 June 2025

ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBអញ្ជើញចូលរួមទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ឆ្នាំ២០២៥ ……. រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDBបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធីបើក “ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើក២ឆ្នាំ២០២៥ ”ក្រោមប្រធានបទ “ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញ ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ”។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ឯកឧត្តម ស្តេហ្វាន ម៉េសស៊ើរឺ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា […]

ឯកឧត្តមបណ្ឌិត កៅ ថាច បានជួប សំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម

25 June 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានជួប សំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម បន្ទាយមានជ័យ: នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ធនាគារ ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកសិករ ឈ្មួញ អំពីបញ្ហាប្រឈមទីផ្សារដំឡូងមី និងពោតក្រហម ដោយផ្តោតជាចម្បងលើកិច្ចពិភាក្សាពីបច្ចុប្បន្នភាព និងស្ថានភាពទីផ្សារដំឡូងមី-ពោតក្រហមជាមួយក្រុមកសិករផលិត, ពាណិជ្ជករប្រមូលទិញ-កែច្នៃដំឡូងមី និងពោតក្រហម មកពីបណ្តាខេត្តមួយចំនួនរួមមាន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ជាដើម។ ពិធីសំណេះសំណាលនេះ បានសហការរៀបចំឡើងដោយ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ ដោយមានអ្នកចូលរួមពីក្រុមកសិករផលិត និងពាណិជ្ជករប្រមូលទិញប្រមាណជាង ១២០ រូប។ ក្នុងមួយឆ្នាំៗ ដំឡូងមីត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា (ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ) ជាមួយផលសេដ្ឋកិច្ចប្រមាណណ […]

H.E. Dr. Kao Thach, led the First Semester Meeting of ARDB Advisors for the Year 2025.

19 June 2025

ARDB Headquarters: On the morning of Thursday, June 19, 2025, H.E. Dr. Kao Thach, Delegate of the Royal Government in charge as CEO of the Agricultural and Rural Development Bank (ARDB), led the First Semester Meeting of ARDB Advisors for the Year 2025. The meeting was convened to review advisors’ contributions to policy and strategy […]

The Board of Directors of the Agricultural and Rural Development Bank’s (ARDB) organized its 8th Meeting of the Mandate 9

17 June 2025

The Board of Directors of the Agricultural and Rural Development Bank’s (ARDB) organized its 8th Meeting of the Mandate 9, to review, discuss and approve: the request to adjust the Organizational Structure of the Agricultural and Rural Development Bank (ARDB), the request to amend the a few Credit Policies and other agendas. The meeting is […]

H.E. Dr. Kao Thach, held a meeting with the Cambodia Rice Federation (CRF), representatives of Rice Millers and Rice export companies

17 June 2025

ARDB Headquarter, On the morning of June 17, 2025, H.E. Dr. Kao Thach, Delegate of the Royal Government in Charge as CEO of the Agricultural and Rural Development Bank (ARDB) held a meeting with the Cambodia Rice Federation (CRF), representatives of Rice Millers and Rice export companies to discuss current challenges and seek solution for […]